បន្ទាប់ពីបានចូលទីលានវិញ ចាន់ វឌ្ឍនាកា ថា «ខាំមាត់សង្កត់ចិត្ត ពេលវេលានឹងបង្ហាញលទ្ធផល»

កីឡាករ វឌ្ឍនាកា

ស្ទើរតែមួយ​រដូវកាលពេញ ដែលខ្សែ​ប្រយុទ្ធធ្លាប់មាន​ឈ្មោះ​បោះសំឡេង​ខ្លាំង ចាន់ វឌ្ឍនាកា បាន​ត្រឹម​ក្លាយជា​អ្នកជំងឺ និងអ្នកគាំ​ទ្រសម្រាប់​ក្រុមបឹងកេត បន្ទាប់ពី​រូបគេ បាន​ដាច់សរសៃជង្គង់ខាងស្ដាំ នៅពេល​បឹងកេត ប្រកួតជាមួយ​ក្រុម​វិសាខា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍។

នៅ​ក្នុងពានរង្វាន់ Prince Beer Pre-season Cup 2022 នោះ ចាន់ វឌ្ឍនាកា ត្រូវបានផ្លាស់ប្ដូរ ត្រឹមនាទី២៩ ដោយសាររបួស ដាច់សរសៃជង្គង់ស្ដាំ។ តាំងតែពីពេលនោះមក ម្ចាស់អាវ​លេខ​១១​រូបនេះ បានចំណាយពេល​ច្រើន​បំផុត សម្រាប់ការ​ព្យាបាល​របួស​នេះ ជាមួយ​គ្រូពេទ្យ ដោយ​រូបគេ គ្មាន​ឱកាស​បានវិល​ត្រឡប់មកជួយ​ក្រុម​បឹងកេត នោះ​ទេ សម្រាប់ការ​ប្រកួត កាលពី​រដូវ​កាល​ឆ្នាំ​២០២២។

Category Top

chan vatanaka

តែទោះបីជា​យ៉ាង​ណា នៅ​ដើម​រដូវកាល​ឆ្នាំ​២០២៣​នេះ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​វត្តមានជា​ថ្មី នៅលើ​ទី​លាន តាម​រយៈការ​ចូល​រួម​ហ្វឹកហាត់​យ៉ាងសកម្មជាមួយ​មិត្ត​រួម​ក្រុម សម្រាប់ត្រៀមការ​ប្រកួត​នៅចំពោះ​មុខ ជាពិសេស​ការ​ប្រកួត Cambodian League Cup 2023 ដែលនឹង​ចាប់​ផ្តើម​នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​នេះ។

ជាមួយការ​វិល​មកកាន់​ទីលាន​ជាថ្មីនេះ ចាន់ វឌ្ឍនាកា បានបង្ហោះសារសព្ទ​ នៅលើ​ហ្វេសប៊ុក​របស់ខ្លួន អមដោយរូបភាពហ្វឹក​ហាត់បែបនេះ​ថា៖​ «អត់ធ្មត់ ខិតខំប្រឹងប្រែង ព្យាយាម សីលធម៌ សុជីវធម៌ ការគោរព ជាពាក្យដែលត្រូវចាំក្នុងចិត្ត ខាំ​មាត់​សង្កត់ចិត្ត ពេលវេលានឹងបង្ហាញលទ្ធផល»។

កីឡាករបឹងកេត

តាម​រយៈ​ខ្លឹមសារ ដែលត្រូវបានបង្ហោះ​នេះ អាចបង្ហាញបាន​ថា ចាន់ វឌ្ឍនាកា តែង​តែ​ជំរុញ និង​លើក​ទឹក​ចិត្ត​ខ្លួនឯង នៅ​គ្រប់​កាលៈទេសៈ ពេល​​មានបញ្ហា ជាពិសេស​ពេល​រូបគេ មាន​របួសជាប់​ខ្លួន មិនអាច​លេងបាល់​បាន។

«ត្រូវជឿជាក់ខ្លួនឯង អោយបានច្រើនជាងមាត់អ្នកដទៃ ព្រោះយើងខ្លួនឯង ដែលដឹងថាយើងកំពុងនៅស្ថានភាពណា អរគុណរីករាយថ្ងៃចុងសប្ដាហ៍»។ នេះជាសារសព្ទ​មួយ​ទៀត ដែល ចាន់ វឌ្ឍនាកា បានបង្ហោះ​នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៣ ដោយគ្រប់ខ្លឹមសារ​ទាំងអស់ គឺ​ការលើកទឹក​ចិត្ត​ខ្លួនឯង ឱ្យ​កម្លាំងចិត្ត​ខ្លួនឯង និង​ត្រូវ​ខំ​ប្រឹង​ដោយ​ខ្លួនឯង ដើម្បីអាច​បានវិលត្រឡប់​មកកាន់ទីលាន​បាល់​ទាត់ជា​ថ្មី នៅពេលនេះ។

ក្រុមបឹងកេត

តែទោះបីជា​យ៉ាងណា សម្រាប់អ្នកស្នេហា​វិស័យ​កីឡាបាល់​ទាត់​ភាគ​ច្រើន នៅ​តែ​គាំ​ទ្រ និងចង់​ឃើញ​ការបង្ហាញ​សមត្ថភាព​ជាថ្មី​របស់ ចាន់ វឌ្ឍនាកា  ថាតើ នៅអាច​រក្សាកម្រិត​លេង​បាន​ប៉ុន្មាន​ដែរ បន្ទាប់ពី​បានខកខាន​មួយរដូវកាល កន្លងមកនេះ ហើយជាមួយគ្នានេះ អ្នកគាំ​ទ្រមួយចំនួន នៅតែ​ចង់​ឃើញ វឌ្ឍនាកា បានក្លាយជាបេក្ខភាពលើស​អាយុ​១នាក់ ក្នុងចំណោម​៣នាក់ ដែល​នឹងត្រូវដាក់​ឱ្យ​ចូល​លេង​ជាមួយ​ក្រុមជម្រើសជាតិកម្ពុជាអាយុ​ក្រោម​២២​ឆ្នាំ សម្រាប់ការ​ប្រកួត​ស៊ីហ្គេម នៅកម្ពុជា ឆ្នាំ​២០២៣នេះ ហើយ វឌ្ឍនាកា ក៏ធ្លាប់បាន​បង្ហាញ​ពីក្តីស្រម៉ៃ ចង់​ទទួល​បាន​ឱកាស​បែបនេះ​ដូចគ្នា៕

vatanak

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម