បង្ហោះរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន Anwar El Ghazi ត្រូវ Mainz 05 ពិន័យ

ខ្សែបម្រើស្លាបហូឡង់ Anwar El Ghazi ត្រូវបានក្លិបបាល់ទាត់អាល្លឺម៉ង់ Mainz05 ព្យួរការហ្វឹកហាត់ និងពិន័យមិនឱ្យប្រកួត បន្ទាប់ពីការបង្ហោះនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ក៏បានលុបចោលការវិញភ្លាមៗដែរ ក្រោយមានប្រតិកម្មដោយក្លិបរបស់ខ្លួន។

Category Top

ក្លិបនៅ Bundesliga មួយនេះ បានឱ្យដឹងក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ការយកខ្លួនឯងជាកីឡាករអាជីពទៅពាក់ព័ន្ធនឹងជម្លោះនៅតំបន់មជ្ឈឹមបូព៌ានេះ ក្លិបមិនអាចទទួលយកបានឡើយ។ Mainz គោរពការបញ្ចេញមតិរបស់កីឡាករ តែក៏គោរពគោលការណ៍របស់ក្លិបដូចគ្នា គឺមិនយកខ្លួនទៅពាក់ព័ន្ធនឹងនយោបាយ ហើយក៏គោរពពីការពិតនៃជម្លោះរ៉ាំរ៉ៃ និងស្មុគស្មាញនៃប្រជាជាតិទាំងពីរដូចគ្នា។

 

អតីតខ្សែបម្រើ Aston Villa និង Everton, Anwar El Ghazi បានផ្លាស់មកកាន់ Mainz05 កាលពីដើមរដូវកាល ដោយគ្មានតម្លៃផ្ទេរ និងបានចូលលេងរដូវកាលនេះ ៣ ប្រកួត។

 

នៅ Bayern Munich ឯណោះវិញក៏ត្រូវបានគេដឹងថា គ្រោងជួបផ្ទាល់ជាមួយខ្សែការពារ Noussair Mazraoui ផងដែរ បន្ទាប់ពីកីឡាករម៉ារ៉ុករូបនេះចែករំលែកវីដេអូគាំទ្រប៉ាឡេស្ទីននៅលើបណ្តាញសង្គម Instagram។នៅបារាំង ខ្សែការពារក្លិបបាល់ទាត់ Nice, Youcef Atal កំពុងស្ថិតក្រោមការស៊ើបសួរ ពាក់ព័ន្ធនឹងការបង្ហោះរឿងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនដូចគ្នា៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម