និមិត្តសញ្ញាតំណាងឱ្យ​ជាតិ​ចំនួន​៤ ត្រូវបាន​រចនា នៅលើ​​ខ្សែ​ក្រវាត់គុនខ្មែរពិភព​លោក

គុនខ្មែរ

និមិត្តសញ្ញា​តំណាង​ឱ្យ​កម្ពុជា ចំនួន៤​ រួម​មានរូប​យន្តប្រាំបីទិស, នាគ​ក្បាលប្រាំពីរ, ផ្ការំដួល និងចម្លាក់រូប​ប្រដាល់​ក្បាច់គុនល្បុក្កតោ​ខ្មែរ និងចំបាប់ ត្រូវបានរចនា​ឱ្យមាន​ជារូបរាងរួច​ហើយ នៅលើ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក ( Kun Khmer World Champion) ហើយ​ខ្សែ​ក្រវាត់​ដ៏​ថ្មី​សន្លាង​នេះ នឹង​ត្រូវ​រៀបចំ​ឱ្យមាន​ការ​ប្រកួតដណ្តើម នាពេល​ឆាប់ៗ​ខាងមុខ​នេះ ដើម្បី​រួមចំណែក ក្នុងការ​ផ្សព្វផ្សាយគុនខ្មែរ ទៅកាន់​ឆាក​អន្តរជាតិ។

ចំពោះរចនាបថ​​ខ្សែ​ក្រវាត់​គុនខ្មែរពិភពលោក​ ដែល​មាន​បញ្ចូល​នៅនិមិត្តសញ្ញាតំណាង​ឱ្យ​ជាតិ​ទាំង​៤​ផ្នែក​ខាង​លើនេះ គឺ​ជា​គំនិត​​ផ្តួច​ផ្តើម​របស់​​លោកឧកញ៉ា ស្រី ចាន់​ថន ជាអនុ​ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​ ហើយការ​សម្រេច​ជា​ចុង​ក្រោយ​យក​គំរូ ដែល​មាន​នៅលើខ្សែ​ក្រវាត់​នេះ គឺ​បន្ទាប់ពី​លោក ស្រី ចាន់ថន បាន​សុំ​យោបល់បន្ថែម​ពី​អ្នកគាំ​ទ្រ និង​ព្រឹទ្ធាចារ្យកីឡា​​របស់​កម្ពុជា។

Category Top

Thiago

លោក ស្រី ចាន់ថន បានបង្ហោះសារ​បែបនេះ កាលពី​ម្សិលមិញ​​ថា៖ «ក្រោយខ្ញុំបង្ហោះសុំយោបល់ពីបងប្អូន ទាក់ទងជាមួយរចនាបថខ្សែក្រវ៉ាត់គុនខ្មែរជើងឯកពិភពលោក កាលពីថ្ងៃទី 17.03.2023 កន្លងទៅ ខ្ញុំបានទទួលមតិយោបល់ជាច្រើនត្រឡប់មកវិញ។ តួរយ៉ាងដូចត្រង់ចំណុចយ័ន្តប្រាំបីទិស ជាដើម ឃើញថា បងប្អូនបានជួយជាគំនិតល្អ ហើយខ្ញុំក៏បានធ្វើការកែប្រែភ្លាមៗផងដែរ…។ ក្រោយមក​ខ្ញុំក៏បានឆ្លងយោបល់ជាមួយព្រឹទ្ធាចារ្យដែលលោកមានចំណេះដឹងផ្នែកវប្បធម៌ និងគុនខ្មែរ ហើយជាលទ្ធផល ខ្ញុំទទួលបានយោបល់ថា រចនាបថ ដែលខ្ញុំបានដាក់បញ្ចូល គឺមានលក្ខណៈជាខ្មែរ និងអត្ថន័យគ្រប់គ្រាន់រួចហើយ»។

«លោកព្រឹទ្ធាចារ្យបានបញ្ជាក់ថា យើងមិនចាំបាច់ផ្លាស់ប្តូរ ឬកែប្រែរចនាបថនៅលើខ្សែក្រវាត់នេះនោះទេ…។ ដូច្នេះខ្ញុំក៏សម្រេចចិត្តផ្លាស់ប្តូរតែរចនាបថយ័ន្តប្រាំបីទិសតែប៉ុណ្ណោះ ហើយ​​​យើងនឹងសម្រេចចុងក្រោយ ក្នុងការធ្វើខ្សែក្រវាត់នេះតែម្តង។ យ៉ាងណាមិញខ្ញុំនឹងយកមតិយោបល់បងប្អូន ដែលបានខម្មិន នៅក្នុងការបង្ហោះរបស់ខ្ញុំនោះ ទៅធ្វើជារចនាបថ នៅលើខ្សែក្រវាត់ផ្សេង សម្រាប់កម្មវិធីប្រកួតថ្នាក់អន្តរជាតិលើកក្រោយៗទៀត»។ លោកឧកញ៉ា ស្រី ចាន់ថន បាន​បន្ថែម។

ខ្សែក្រវ៉ាត់ថ្មី

ជាមួយ​គ្នា​នេះឧកញ៉ា ដែល​កំពុងមានការមមាញឹក ក្នុងការជួយ​ដល់​កីឡាករ​គុនខ្មែរ លោក ស្រី ចាន់ថន បាន​ឱ្យ​ដឹង​ដែរ​​ថា លោកកំពុង​រត់ការ ដើម្បី​បង្កើត​ក្លិប​អន្តរជាតិមួយឈ្មោះ​ថា «គុនខ្មែរជើងឯកពិភពលោក ឬ Kun Khmer World Champion) ហើយការ​បង្កើត​ក្លិបនេះ​ហើយ ទើបមានការ​រចនាបថ​នូវខ្សែ​ក្រវាត់នេះ​ឡើង ដើម្បី​ដាក់​ឱ្យកីឡាករ​មក​ពីតាមបណ្តា​ប្រទេស​ផ្សេងៗធ្វើការ​ប្រកួតដណ្តើម​យក​ខ្សែ​ក្រវាត់​នេះ ជាមួយកីឡាករ​កម្ពុជា ដែល​ជា​ម្ចាស់​ក្បាច់គុន។

លោក ស្រី ចាន់ថន បានបញ្ជាក់​ថា៖ «ថ្ងៃនេះ ខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិថា ក្លិបកីឡាគុនខ្មែរលំដាប់អន្តរជាតិរបស់យើងបាន​រត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធាន​​មន្ទីរ អប់រំ យុវជន និងកីឡា និង​សហព័ន្ធកីឡាគុនខ្មែររួចរាល់ហើយ។ ដូច្នេះក្នុងពេលដ៏ឆាប់​ខាងមុខនេះ ក្លិបគុនខ្មែររបស់យើង នឹងលេចរូបរាងហើយ។ មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ឈ្មោះនេះ ក៏ដោយសារតែខ្ញុំចង់ឱ្យ​កីឡាគុនខ្មែររបស់យើង ក្លាយទៅជាកីឡាកម្រិតពិភពលោក ដោយក្លិបរបស់យើង នឹងនាំកីឡាករបរទេសជុំវិញពិភពលោក មកប្រកួតនៅក្នុងប្រទេសរបស់យើង ក៏ដូចជានាំកីឡាកររបស់ខ្មែរយើង ទៅប្រកួតនៅក្រៅប្រទេសផងដែរ»៕

ធឿន ធារ៉ា

ព្រំ សំណាង

លោក ស្រី ចាន់ថន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម