នាខែកុម្ភៈនឹងកាត់ក្ដីសំនុំរឿង Dani Alves នាខែកុម្ភៈ តុលាការកំពូលអេស្ប៉ាញ

អតីតខ្សែការពារ Barcelona និងប្រេស៊ីល Dani Alves នឹងត្រូវជម្រះ ក្តីពីបទរំលោភបំពានផ្លូវភេទនៅតុលាការកំពូលប្រទេសអេស្ប៉ាញ ដែលត្រូវបានកំណត់នៅថ្ងៃទី ៥-៧ ខែកុម្ភៈឆ្នាំក្រោយនេះ។ ចុះឈ្មោះ 188Asia

Category Top

Dani Alves  ប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅក្នុងក្លឹបរាត្រី Barcelona កាលពីខែធ្នូឆ្នាំមុន និង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​មួយ​នៅ​ខាង​ក្រៅក្រុង Barcelona។

 

បើ​រក​ឃើញ​ថា​មាន​កំហុស បុរស​អាយុ ៤០ ឆ្នាំ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៤ ទៅ ១៥ ឆ្នាំ ខណៈសាមីខ្លួន​បាន​អះអាង​ថា ខ្លួនបាន​រួម​ភេទ​ដោយ​ព្រមព្រៀងនឹងគ្នា។

 

រដ្ឋអាជ្ញាអេស្ប៉ាញអាចនឹងកាត់ក្តី ឱ្យអតីតកីឡាករបាល់ទាត់របស់ក្លឹប Barcelona និងប្រេស៊ីល Dani Alves ជាប់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំ។ ព្រះរាជអាជ្ញាក៏បានស្នើសុំឱ្យមានការហាមឃាត់ចំពោះ Alves បន្ទាប់ពីជាប់ពន្ធនាគារ ហើយឱ្យគាត់សងការខូចខាតដែលមានតម្លៃ ១៥០,០០០ អឺរ៉ូដល់ស្ត្រីរងគ្រោះ។

 

Alves គឺជាកីឡាករមួយរូបដែលទទួលបានភាពជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយបានឈ្នះពានរង្វាន់ច្រើនជាង ៤០ ក្នុងអាជីពរបស់គាត់សម្រាប់ប្រទេស និងក្លឹបដូចជា Barcelona, ​​Sevilla, Juventus និង Paris St Germain៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម