ធ្លាក់វគ្គចែកពូល Africa Cup of Nations ហ្គាណាចែកផ្លូវពីគ្រូបង្វឹក Chris Hughton

សហព័ន្ធបាល់ទាត់ហ្កាណាបានសម្រេចបញ្ចប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិលោក Chris Hughton ហើយ ក្រោយធ្លាក់ត្រឹមវគ្គចែកពូលបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក  ចុះឈ្មោះ 188Asia  Africa Cup of Nations ដែលរៀបចំនៅប្រទេសកូឌីវ័រ។

Category Top

ហ្កាណាបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូល B បន្ទាប់ពីកូឌីវ័រស្មើគ្នា ២-២ ទល់នឹងម៉ុកសំប៊ីកាលពីថ្ងៃចន្ទ ហើយក៏មិនអាចជាក្រុមលេខ ៣ ល្អបំផុតបន្តដំណើរទៅវគ្គបន្តដែរ។

 

លោក Chris Hughton បានទទួលតំណែងដឹកនាំក្រុមជម្រើសជាតិហ្កាណាកាលពីខែមីនាឆ្នាំមុន ក្រោយចាកចេញពីតំណែងទីប្រឹក្សាសហព័ន្ធបាល់ទាត់ហ្កាណានៅ World Cup 2022 ប្រទេសកាតា។

 

បុរសវ័យ ៦៥ ឆ្នាំដែលធ្លាប់ដឹកនាំក្លិបនៅអង់គ្លេសដូចជា Brighton និង Newcastle រូបនេះ បានដឹកនាំក្រុមឈ្នះ ៤ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣ ប្រកួតក្នុងតំណែង​ ខណៈតំណែងរបស់លោកចាប់ផ្តើមមានសំពាធតាំងពីចាញ់ក្រុមកូនកោះកូម៉ូរ៉ូសកាលពីខែវិច្ឆិកាត្រៀម Africa Cup of Nations ម្ល៉េះ។

 

ហ្កាណាបើកឆាកដោយចាញ់កាប់វែរ ស្មើអេហ្ស៊ីប និងស្មើម៉ុកសំប៊ីដែលជាការរបូតគ្រាប់បាល់នាំមុខ ២ គ្រាប់មុន។

ដោយឡែកក្នុងថ្ងៃនេះ គ្រូបង្វឹកក្រុមជម្រើសជាតិហ្កាំប៊ីលោក Tom Saintfiet ក៏បានសម្រេចចិត្តលាលែងពីតំណែងផងដែរ ក្រោយដឹកនាំក្រុមមិនល្អ មិនអាចឡើងវគ្គ ១៦ ក្រុមបាន។ ហ្កាំប៊ីស្ថិតក្នុងពូល C ឈរក្រោមគេក្រោយចាញ់ទាំងបីប្រកួតទល់នឹង សេណេហ្កាល់ កាមេរូន និង ហ្គីណេ។

 

លោក Tom Saintfiet មិនត្រូវបានសហព័ន្ធបាល់ទាត់ហ្កាំប៊ីបញ្ចប់តំណែងឡើយ តាមរយៈស្នាដៃរបស់លោកកន្លងមក ដែលធ្លាប់បានដឹកនាំក្រុមឡើងលេង Africa Cup of Nations លើកដំបូងកាលពី ២ ឆ្នាំមុនដែលរៀបចំនៅប្រទេសកាមេរូន និងបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ តាមរយៈការយកឈ្នះក្រុមធំៗគួរឱ្យភ្ញាក់ផ្អើល៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម