ធ្ងន់ក! Mitrovic របស់ Fulham រងពិន័យព្យួរ៨ប្រកួត តែ FA ចង់បានការពិន័យធ្ងន់ជាងនេះ

Mitrovic

ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្រុម Fulham ទំនងដូចជាមិនអាចចូលលេងម្តងទៀតឡើយនៅរដូវកាលនេះ ស្របពេលដែលសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA គ្រោងធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ពិន័យព្យួរចំនួន៨ប្រកួតរបស់គេ ចំពោះការរុញ និងបំពានលើលោកអាជ្ញាកណ្តាល Chris Kavanagh។

Mitrovic ត្រូវបានដាក់ពិន័យនេះ កាលពីថ្ងៃអង្គារ ទី៤ ខែមេសា ដោយក្រុមប្រឹក្សាឯករាជ្យ ដែលក៏បានពិន័យខ្សែប្រយុទ្ធរូបនេះក្នុងទឹកប្រាក់ចំនួន៧៥០០០ផោន (ស្មើនឹង៩,៤ម៉ឺនលានដុល្លារអាមេរិក) ផងដែរ ចំពោះឥរិយាបថរបស់គេ អំឡុងពេលក្រុម Fulham បានរងបរាជ័យក្នុងការប្រកួតពាន FA Cup ក្រោមស្នាដៃក្រុម Manchester United កាលពីខែមុន។

Category Top

Mitr

លោក Marco Silva អ្នកចាត់ការទូទៅរបស់ Fulham ដែលក៏ត្រូវបានពិន័យកាតក្រហមដោយលោក Kavanagh អំឡុងពេលនៃការពិន័យកាតក្រហមចំនួន៣ក្នុងចន្លោះពេលត្រឹមតែ៤០វិនាទីនោះ បានរងពិន័យព្យួរចំនួន២ប្រកួត និងរងពិន័យជាទឹកប្រាក់ចំនួន៤០០០០ផោន។
ប៉ុន្តែ ទោះបីជាយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចាត់ទុកការពិន័យទាំង២ករណីនេះ ធូរស្រាលពេកហើយ និងបានបញ្ជាក់ថា ខ្លួនមានបំណងក្នុងការប្តឹងឧទ្ធរណ៍។

Mitrovic ត្រូវព្យួរចំនួន៧ប្រកួតទៀត ក្រោយពីបានរងពិន័យព្យួរ ពេលប្រកួតជាមួយនឹងក្រុម Bournemouth កាលពីថ្ងៃសៅរ៍ ហើយស្របពេលដែលនៅសល់ការប្រកួត១០លើកទៀតក្នុងយុទ្ធនាការនៅរដូវកាលនេះ ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ Fulham រូបនេះ អាចនឹងអវត្តមានរហូតដល់រដូវកាលក្រោយប្រសិនបើ FA ទទួលជោគជ័យក្នុងការបង្កើនការពិន័យរបស់គេ៕

ប្រភពព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម