ធឿន ធារ៉ា​ បាន​ផ្តួល Thiago យក​ខ្សែ​ក្រវាត់​គុនខ្មែរពិភពលោក ជាមួយកំណត់ត្រា មាន​អ្នកទស្សនា​ច្រើនបំផុត

ប្រដាល់គុនខ្មែរ

ជើង​ខ្លាំង ធឿន ធារ៉ា បាន​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូងគេ ដែលបាន​ឈ្នះខ្សែ​ក្រវាត់​គុនខ្មែរពិភពលោក ​ IPCC Kun Khmer World Champion  បន្ទាប់ពី​រូបគេ បាន​វាយកែង​បណ្តាល​ឱ្យ​អ្នក​ប្រយុទ្ធ​របស់ថៃ Thiago Teixeira បែកក្បាល ហូរ​ឈាម​មិនដាច់ រហូត​គ្រូ​​ពេទ្យ​បញ្ជប់ការ​ប្រកួតនោះ ប៉ុន្តែ​ជើងខ្លាំង ឈុត សេរីវ៉ាន់ថង ប៊ិះ​បាក់មុខ ក្រោមកណ្តាប់ដៃ​ក្មេង​​ជំនាន់​ក្រោយ​ ពេជ្រ សម្បត្តិ។

តាម​រយៈការ​ប្រកួត ដែល​ត្រូវបាន​ធ្វើ​ឡើង នៅ​លើ​ទឹក​ដី​ខេត្តស្វាយរៀង កាលពី​យប់​ថ្ងៃសៅរ៍ ម្សិលមិញនេះ Thiago Teixeira ត្រូវបាន ធឿន ធារ៉ា​ ម៉ាត់​ឱ្យ​ដួល ធ្វើ​ឱ្យ​អាជ្ញាកណ្តាល​រាប់​ភ្លាមៗ ហើយ​ក្នុងស្ថានភាព​នោះ ធារ៉ា បានព្យាយាម​ចូល​វាយ​សម្រុក ក្នុង​បំណង​ឱ្យ Thiago សន្លប់​ក្នុង​ទឹកទី​១នេះ​តែម្តង ប៉ុន្តែ​គេមិនអាច​ធ្វើបាននោះ​ទេ ព្រោះប្រេស៊ីលម្នាក់​នេះ ពិតជាមាន​ភាពរឹង​មាំ​ខ្លាំង ដោយ​អាច​ទប់ស្មារតីបាន​វិញ និង​បន្ត​វាយប្តូរជាមួយ ធារ៉ា យ៉ាង​អំណត់។

Category Top

ជើងខ្លាំងធឿន ធារ៉ា

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួតនៅទឹក​ទី​២ និងទឹកទី៣ អ្នកទាំងពីរនេះ ហាក់​បន្ថយ​ការ​​វាយសម្រុក​គ្នា ប៉ុន្តែ​ការ​វាយ​កែង របស់ ធឿន ធារ៉ា នៅតែមាន​ប្រៀប​ជាង ហើយចូល​ដល់​ទឹក​ទី​៤ ការ​វាយកែងស្តាំ​របស់ ធារ៉ា បានបណ្តាល​ឱ្យ Thiago បែក​នៅលើ​ក្បាល ហូរ​ឈាម​ដូចគេ​អារកមាន់។

បើទោះបីជា Thiago អាចបន្តការ​ប្រកួត​រហូត​ដល់​ចប់ទឹក​ទី​៤ ប៉ុន្តែ​ការ​ហូរឈាម​មិន​ដាច់​ចេញពីមុខ​របួស​បែបនេះ នាំ​ឱ្យ​គ្រូ​ពេទ្របញ្ឈប់​ការ​ប្រកួតរបស់ Thiago ដោយមិន​ឱ្យ​ប្រកួតបន្ត នៅ​ទឹកទី​៥​នោះ​ទេ ហើយការ​សម្រេច​នេះ នាំ​ឱ្យ ធឿន ធារ៉ា ទទួលបានខ្សែ​ក្រវាត់ពិភពលោក IPCC Kun Khmer World Champion  មុនគេ បន្ថែមទៅលើ​ការ​ឈ្នះ​ខ្សែក្រវាត់ នៅ Thai Fight ជា​លើកដំបូង កាលពី​ថ្ងៃទី​២៤ចុងឆ្នាំ​២០២២។

Thiago

តាម​រយៈ​ការ​ផ្តួល Thiago ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ IPCC Kun Khmer World Champion  នេះ ធឿន ធារ៉ា បានទទួល​ការឧបត្ថម្ភ​រាប់ពាន់ដុល្លារ ហើយ​ក្នុង​នោះអ្នក​ចម្រៀង​ល្បី​ឈ្មោះ ដែល​ទទួល​បានងារជា «ឧកញ៉ា» ព្រាប សុវត្ថិ ក៏បាន​ចូលរួម​ឧបត្ថម្ភ​ដល់ ធឿន ធារ៉ា ចំនួន​២ពាន់ដុល្លារ​ផងដែរ ខណៈ​ព្រឹត្តិការណ៍នេះ មាន​អ្នក​ទស្សនាផ្ទាល់​រាប់រយនាក់ និងមាន​អ្នក​ទស្សនាតាមការ​ផ្សាយ​ផ្ទាល់​ជាង៣៦ម៉ឺន​នាក់(362.8K) ដែលនេះជា​កំណត់ត្រា មិន​ធ្លាប់មាន​នោះ​ទេ។

ផ្ទុយ​ពីនេះ​ជើង​ខ្លាំងជាកីឡាករ​ជម្រើសជាតិ​ឃីក​បុកស៊ីង ឈុត សេរីវ៉ាន់ថង ស្ទើរតែបាក់​មុខ​ក្រោមកណ្តាប់ដៃរបស់​ក្មេងជំនាន់​ក្រោយ ពេជ្រ សម្បត្តិ ទៅ​ហើយ។ នៅក្នុងការ​ប្រកួត​បែប​ម៉ាសហ្វៃ​១ទឹក​៩នាទី​នេះ សេរីវ៉ាន់ថង បាន​ព្យាយាម​វាយ​ប្តូរជាមួយ ពេជ្រ សម្បត្តិ យ៉ាងអំណត់​បំផុត​ ប៉ុន្តែ​កណ្តាប់ដៃ និងការ​វាយ​កែង​ចូល​ធ្ងន់ៗ​របស់ សម្បត្តិ ធ្វើ​ឱ្យ វ៉ាន់ថង ធ្លាក់កម្លាំង​ខ្លាំង។

កីឡាករធឿន ធារ៉ា

សម្រាប់ការ​ប្រកួត​៣នាទី​ចុងក្រោយ វ៉ាន់ថង ដែលមាន​ឈាមហូរពេញ​ នៅចំហៀង​មុខ​ខាងស្តាំ​នោះ ស្ទើ​រគាំងម្តងៗ ក្រោមការ​វាយ​កណ្តាប់ដៃ​របស់ ពេជ្រ សម្បត្តិ ទៅ​ហើយ ប៉ុន្តែ​ វ៉ាន់ថង ពិតជាមាន​ភាពស៊ូខ្លាំង ដោយបានព្យាយាម​វាយ​ប្តូរទាំង​មានរបួសជាប់​ខ្លួន រហូត​ដល់​ចប់​៩នាទី និងត្រូវបានប្រកាស​ឱ្យ​ស្មើ​គ្នា តាមបែបម៉ាសហ្វៃ គឺ​បើគ្មានអ្នក​សន្លប់ ត្រូវកំណត់​ឱ្យ​ស្មើ​គ្នា។ ចំណែក​ ឡៅ ចិត្រា បាន​យក​ឈ្នះកីឡាករ​ថៃ កុឡាបខាវ សច.អ៊ុថ័យ ដោយពិន្ទុ សម្រាប់ការ​ប្រកួត​៣ទឹក៕

ធឿន ធារ៉ា

វ៉ាន់ ថង

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម