ធឿន ធារ៉ា និង​ Thaigo ឌឺដងដាក់​គ្នា​ខ្លាំង មុនពួកគេ ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភពលោក

IPCC Kun Khmer

កីឡាករជើងខ្លាំង ធឿន ធារ៉ា របស់​កម្ពុជា និងអ្នកប្រយុទ្ធចាស់វស្សា​របស់ប្រេស៊ីល Thiago Teixeira ដែល​សុទ្ធតែ​បានឈ្នះខ្សែ​ក្រវាត់​ ក្នុងលំដាប់​អ្នកខ្លាំង​ នៅប្រទេស​ថៃ​នោះ បាន​​ធ្វើការឌឺដង​ខ្លាំង មុនពេល​អ្នកទាំង​២ ត្រូវ​វ៉ៃ​គ្នាដណ្តើមខ្សែ​ក្រវាត់​ IPCC Kun Khmer World Champion  នៅ​ខេត្តស្វាយរៀង នាព្រលប់​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ។

អ្នក​ប្រដាល់​ Thiago Teixeira ដែល​​មាន​បំណង​ចង់​ប្រកួត​ជាមួយ ធឿន ធារ៉ា តាំងពី​ចុង​ឆ្នាំ​២០២២នោះ បានចាត់ទុក ធឿន ធារ៉ា ជាកីឡាករ​ដ៏​ល្អម្នាក់​របស់កម្ពុជា ដែលមានសមត្ថភាព​ខ្លាំង​។ ប៉ុន្តែ Thiago Teixeira បាន​បញ្ជាក់ថា៖​«ធឿន ធារ៉ា ជា​កីឡាករ​វ័យ​ក្មេងម្នាក់ ដែលមិន​ធ្លាប់ប្រកួត​ជាមួយ​ខ្ញុំទេ តែ​ខ្ញុំមិន​ខ្លាច​គាត់នោះ​ទេ ខ្ញុំ​ចង់​ប្រកួតជាមួយ​គាត់ ហើយចាំមើល​តើអ្នកណា​ល្អ​ជាង»។

Category Top

បន្ថែម​លើនេះ Thiago Teixeira បានបង្ហាញការ​ជឿជាក់​ថា៖«ខ្សែ​ក្រវាត់ IPCC ជារបស់​ខ្ញុំ គឺ​ខ្ញុំនឹង​ក្លាយជា​ជើងឯក​គុនខ្មែរ​ដំបូងគេ»។ លើសពីនេះទៅទៀត Thiago ​បានប្រកាស​ប្រាប់​ទៅ ធឿន ធារ៉ា បែបនេះ​ថា៖«ធឿន ធារ៉ា សូម​កុំ​ព្រិច​ភ្នែក​របស់​អ្នក​ឱ្យសោះ ព្រោះ​កណ្តាប់ដៃ​របស់​ខ្ញុំ​លឿនណាស់»។

Poster Boxing

យ៉ាង​ណាក៏​ដោយ ចំពោះការ​ប្រកាស​ក្តែង​ៗ​របស់​អ្នកប្រដាល់​ប្រេស៊ីល Thiago Teixeira រូបនេះ ធឿន ធារ៉ា ដែល​ទើប​ឈ្នះ​បានពានស្តេចថៃ និងខ្សែ​ក្រវាត់​ នៅ Thai Fight បាន​​ប្រកាស​ប្រាប់ទៅ​វិញ​ថា៖ «Thaigo កុំរំពឹងខ្ពស់ពេក បើអ្នកចង់បានខ្សែក្រវាត់ ត្រូវ ឆ្លង​កាត់​កែង​ពិឃាដ​របស់ខ្ញុំសិន»។

ការ​​ប្រកាស​ឌឺដង​គ្នា ដោយប្រើវីដេអូ​ខ្លី​របស់ Thiago Teixeira និង ធឿន ធារ៉ា បាន​នឹង​កំពុងធ្វើ​ឱ្យ​ការ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់គុនខ្មែរពិភពលោក​របស់​អ្នកទាំង​២ ឡើង​កម្តៅ​ខ្លាំង ហើយ​អ្នកគាំ​ទ្រ ក៏​កំពុង​ទន្ទឹង​រង់ចាំយ៉ាងអន្ទះសារ ដើម្បីទស្សនា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ IPCC នេះ​ផងដែរ បន្ទាប់ពីពួកគេ បាន​ឃើញ​​វីដេអូ​នៃការ​ឌឺដង​គ្នា​របស់ ​ Thiago Teixeira និង ធឿន ធារ៉ា ដែល​ត្រូវបាន​ចែក​រំលែក​ នៅ​ពាសពេញបណ្តាញ​សង្គម​នោះ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម