ធឿន ធារ៉ា និង សាមី បានចាមេក សុទ្ធតែ​មានសម្ពាធ និងត្រូវការ​ឈ្នះ​ខ្លាំង​ដូចគ្នា ចំពោះការ​ជួបគ្នា ជាថ្មីនៅថ្ងៃសៅរ៍

គុនខ្មែរ

ការជួបគ្នា​សារជាថ្មី រវាងជើង​ខ្លាំង​របស់​កម្ពុជា ធឿន ធារ៉ា និង​អ្នកប្រយុទ្ធ​របស់​ថៃឈ្មោះ សាមី បានចាមេក ដែលគេស្គាល់ថា ជាកូនសិស្សរបស់ ប៊ូខាវ នោះ នឹង​ត្រូវ​ធ្វើ​ឡើងនៅ​លើសង្វៀន TVK Fighter នា​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃសៅរ៍​ស្អែក​នេះ ដើម្បី​រក​អ្នក​ឈ្នះ​ដ៏ពិតប្រាកដ។

គេនៅចាំបាន​ថា ការ​ជួបគ្នា​ជា​លើកដំបូង​របស់អ្នកទាំង​២នេះ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កន្លង​មក​នេះ បានបញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ប៉ុន្តែ​លទ្ធផល​នោះ គឺ​អ្នកគាំទ្រ ហាក់​មិនសូវ​សប្បាយ​ចិត្ត​ជាមួយ​ឥរិយាបទ​របស់ ធឿន ធារ៉ា ដែលប្រកួត ហាក់មានការ​លេងសើច​ច្រើន​ពេក ហើយ​បន្ទាប់ពីមានការរិះ​គន់នោះ ធឿន ធារ៉ា បានប្តូរមកជាប្រកួត​កាច ដោយ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ រូបគេ​ បានផ្តួល​ដៃគូ​ឱ្យ​សន្លប់រហូត ដោយភាគ​ច្រើន នៅក្នុងអំឡុងទឹកទី​១ ដល់​ទឹក​ដី​៣។

Category Top

ធារ៉ា

ដូចគ្នា​នេះ កីឡាករ សាមី បានចាមេក ដែល​ធ្លាប់ត្រូវបាន​ជើងខ្លាំង ព្រំ សំណាង វាយ​កែង​បណ្តាល​ឱ្យ​សន្លប់ ត្រឹមទឹក​ទី​២ សម្រាប់ការ​បង្ហាញ​ខ្លួនជា​លើកដំបូង នៅកម្ពុជា គឺ​មុនពេល​ប្រកួតស្មើ​ជាមួយ ធឿន ធារ៉ា នោះ ក៏បាន​បង្ហាញការ​ប្រកួតកាន់តែ​ល្អ និងកាន់តែ​កាច​ដូចគ្នា ព្រោះ​ការ​មក​ប្រកួត​នៅកម្ពុជា ២លើកចុងក្រោយនេះ សាមី បានចាមេក បាន​ម៉ាត់​ឱ្យ​ជើងខ្លាំង ឡៅ ចន្ទ្រា សន្លប់ ក្នុងទឹក​ទី​២ រួចបានបន្ត​ទាត់​ឱ្យ​អ្នក​លេងទម្ងន់​ដៃ ថៃ រិទ្ធី ឱ្យចុះ​ចាញ់ ត្រឹម​ទឹក​ទី​១ យ៉ាង​ងាយ​បំផុត។

តែទោះបីជា​យ៉ាង​ណា ការ​ឈ្នះ​២លើក​ចុងក្រោយ ជាពិសេស​ការ​ទាត់​ឱ្យ ថៃ រិទ្ធី ខូចជើង​ក្រោមទឹក​ទី​១​នេះ សាមី បានចាមេក បានបង្ហាញ​ការមិនសូវពេញ​ចិត្ត​នោះទេ ដោយរូបគេ​គិត​ថា កីឡាករ​កម្ពុជា ដែល​រូបគេ​បានផ្តួល​ឱ្យសន្លប់​នេះ នៅមានសមត្ថ​ភាពទាប មិនសម​ប្រកួតជាមួយគេ ហេតុ​នេះ​ទើប សាមី បានចាមេក ស្នើ​សុំ​ជួប ធឿន ធារ៉ា ជាថ្មី ដើម្បីជម្រះមន្ទិល​ឱ្យបានដាច់​ស្រេច ចំពោះការ​ស្មើពិន្ទុ​កន្លងមក ហើយពេលនេះ​បានជួបដូច​បំណង​ហើយ។

Fighter

យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឱ្យការ​ប្រកួតនេះ កាន់តែ​យុត្តិធម៌ និង​មាន​ភាពសុក្រឹត​នោះ អ្នក​រៀបចំ​កម្មវិធីប្រកួត​នៅសង្វៀន TVK Fighter បានកំណត់​លក្ខខណ្ឌ​ដ៏ពិសេស​មួយ គឺ​អ្នកទាំង២នេះ ត្រូវ​ប្រកួតគ្នា ក្នុង​ទម្ងន់​៧២​គីឡូក្រាម ប៉ុន្តែបើភាគី​ណា​មួយ លើស​ទម្ងន់ នឹង​ត្រូវកាត់​លុយ គឺ​លើស១ខាំ ពិន័យ១៥០​ដុល្លារ ហើយ​លើស១គីឡូក្រាម នឹង​ត្រូវ​ពិន័យ១៥០០ដុល្លារ។

ការ​កំណត់​លក្ខខណ្ឌ​តឹងតែងបែប​នេះ ព្រោះនេះជា​ការ​ប្រកួត​តំណាង​ឱ្យប្រទេស និងប្រទេស ខណៈ​ទាំង ធឿន ធារ៉ា និងកីឡាករ សាមី បានចាមេក ត្រូវការឈ្នះ​ខ្លាំង​បំផុតដូចគ្នា ព្រោះ​អ្នក​ចាញ់ ក្នុងការ​ប្រកួត​នេះ នឹង​អាច​ធ្លាក់ចុះ​ប្រជាប្រិយភាព​ខ្លាំង ហើយបើ​ចាញ់​ដោយ​សន្លប់​ទៀត ​នឹង​ត្រូវ​ប្រឈម​មុខ​ការ​រិះគន់ ពីសំណាក់​អ្នកគាំ​ទ្រ​របស់​ខ្លួនរៀងៗ​ខ្លួន ព្រោះពេលនេះ​ការ​វាយប្រហារគ្នា តាមបណ្តាញ​សង្គមរវាង​អ្នក​គាំទ្ររបស់ប្រទេស​ទាំង​២ ជុំវិញ​រឿង «គុនខ្មែរ»​របស់​កម្ពុជា និង «Muay Thai» របស់​ថៃ កំពុង​ឡើង​កម្តៅ​ខ្លាំង៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម