ទោះមិនបានមេដាយមាស តែក្រុមបាល់ទះកម្ពុជា នៅតែទទួលបានរង្វាន់ជាម៉ូតូ ម្នាក់១គ្រឿង

ពិន សារុន

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នៅតែអាចទទួលបានរង្វាន់ជាម៉ូតូម្នាក់១គ្រឿង បើទោះបីជាពួកគេ មិនអាចដណ្តើមបានមេដាយមាស ទៅតាមការដាក់គោលដៅ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង ក៏ដោយ។

សម្រាប់ការប្រកួតស៊ីហ្គេម លើកនេះ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានទទួលមេដាយប្រាក់ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣សិតទល់២សិត (៣-២) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានបន្តចាញ់ក្រុមខ្លាំងរបស់ឥណ្ឌូនេស៊ី ៣-០ ជាថ្មី នៅវគ្គផ្តាច់ព្រ័ត្រ។
ការឈ្នះបានមេដាយប្រាក់នេះ បានក្លាយជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មី សម្រាប់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បន្ទាប់ពីពួកគេ បានបំបែកកំណត់ត្រា ឈ្នះមេដាយសំរឹទ្ធ ជាលើកដំបូង សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២។

Category Top

ថ្នាក់ដឹកនាំក្រុមហ៊ុន

យ៉ាងណាក៏ដោយ ការឈ្នះបានមេដាយប្រាក់នេះ វាមិនទាន់បានជួយឱ្យក្រុមជម្រើសជាតិកម្ពុជា សម្រេចគោលដៅរបស់ខ្លួន ដែលបានដាក់ចេញ គឺឈ្នះមេដាយមាស នៅឡើយទេ ហើយ ពួកគេ ក៏មិនអាចសម្រេចតាមការកំណត់របស់ដៃគូឧបត្ថម្ភ GANZBERG ដើម្បីទទួលបានរង្វាន់ជាម៉ូតូម្នាក់១គ្រឿងនោះដែរ។

តែទោះបីជាយ៉ាងណា GANZBERG នៅតែផ្តល់រង្វាន់ម៉ូតូចំនួន២៥គ្រឿង ជូនដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ព្រោះការដណ្តើមបានត្រឹមមេដាយប្រាក់នេះ ក៏ជាលទ្ធផលដ៏ត្រចះត្រចង់ សម្រាប់ក្រុមបាល់ទះកម្ពុជា ផងដែរ ហើយជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអះអាង នៅក្នុងពិធីទទួលម៉ូតូនោះថា ឱ្យតែមានការគាំទ្រពីបងប្អូនជនរួមជាតិ និងអ្នកគាំទ្រ គឺក្រុមបាល់ទះកម្ពុជា មិនអាចដើរថយក្រោយបានទេ។ យើងត្រូវតែដើរទៅមុខជានិច្ច ដើម្បីឈានទៅរកការដណ្តើមមេដាយមាសឱ្យបាន សម្រាប់ស៊ីហ្គេមក្រោយៗទៀត។

កីឡាករ

ជាមួយគ្នានេះ GANZBERG បានបង្ហោះសារ អមដោយរូបភាពជាច្រើនសន្លឹក ចំពោះការផ្តល់ម៉ូតូនេះថា៖«ទិដ្ឋភាព GANZBERG បានប្រគល់ជូនរង្វាន់ម៉ូតូ ២៤គ្រឿង ជូនដល់ក្រុមកីឡាករជម្រើសជាតិបាល់ទះកម្ពុជា ដែលបានក្លាយជាម្ចាស់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២។ GANZBERG សូមសម្តែងនូវការកោតសរសើរ ដល់សមត្ថភាពដ៏ខ្លាំងក្លាលើការប្រកួតដ៏ស្វិតស្វាញ រហូតបានមេដាយប្រាក់ជូនជាតិ ជាកំណត់ត្រាប្រវត្តិសាស្រ្ត»៕

លោក អាំង សិរីពិសិដ្ឋ

កីឡាករបាល់ទះ

ម៉ូតូ GANZBERG

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម