ទី​បំផុត ស្គាល់​មុខ​អ្នក​ទិញ​សំបុត្រ​​ VIP ដែល​មាន​តម្លៃ​២,៦​លាន​ដុល្លារ​សម្រាប់​ការ​ប្រកួតមិត្តភាព​ហើយ

messi and ronaldo

សេដ្ឋី​អចល​ន​ទ្រព្យ​​សញ្ជាតិអា​រ៉ា​ប៊ី​សា​អ៊ូឌីត​ម្នាក់ បាន​ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​សំបុត្រ​ VIP ដើម្បី​ចូលរួម​ទស្ស​នា​ការ​ប្រកួត​រវាង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ក្នុងការ​ប្រកួត​មិត្ត​ភាព​​​នៅ​សប្តាហ៍នេះ ក្រោយ​ពី​ការ​ដេញ​ថ្លៃ​សំបុត្រ​ពិសេស​នេះ បាន​បិទ​បញ្ចប់​ត្រឹម​តម្លៃ​២,៦​លាន​ដុល្លារ​អាមេរិក​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ពាក់​ព័ន្ធ​កាលពីថ្ងៃ​អង្គារ​។

ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ទីក្រុង Riyadh នេះ នឹង​ត្រូវ​តម្រូវ​ឲ្យ​ក្រុម Paris Saint-Germain របស់​តារាឆ្នើម Messi ប៉ះ​ជាមួយនឹងក្រុម​ចម្រុះ ដែល​ចូលរួម​ដោយ​កីឡាករ​មក​ពី​ក្លិប Al Nassr របស់ Ronaldo និង Al Hilal​ ក្នុងក្រប​ខ័ណ្ឌលីគ​កំពូល​របស់​​​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​។

Category Top

នេះ​នឹងក្លាយ​ជា​ការ​​ប្រកួត​ជាលើក​ដំបូង​ដែល Ronaldo បានចូល​លេង​ក្នុង​កីឡា​បាល់ទាត់ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌីត បើ​គិត​ចាប់​តាំងពី​​បាន​ចុះ​កុង​ត្រា​ជាមួយនឹងក្លិប Al Nassr​ ដែលនឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥ ជាមួយ​នឹង​​ប្រាក់ចំណូល​រហូត​ដល់ទៅ​២០០​លាន​អឺ​រ៉ូ (ស្មើ​នឹង​២១៤លាន​ដុល្លារអាមេរិក)​​។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​ដែល​ជិត​ដិត​នឹងក្លិប​​។

owner

Ronaldo ដែល​ជា​ម្ចាស់​ពាន​បាល់​មាស Ballon d’Or ៥​សម័យ​​កាល ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូល​លេង​ឲ្យ​ក្រុម Al Nassr ជាលើក​ដំបូង ក្នុងក្រប​ខ័ណ្ឌ Saudi Pro League នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍នេះ​។

ជា​មួយ​គ្នានេះ Ronaldo ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​បាន​​ប្រាក់​ចំណូល​រហូត​ដល់ទៅ​៤០០​លាន​អឺ​រ៉ូ បើ​រាប់​ទាំង​ចំណូល​ដាច់​ដោយ​ឡែក ចំពោះ​តួនាទី​របស់​គេ​ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ ចំពោះ​ការ​ទៅ​តំណាង​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ជាម្ចាស់​ផ្ទះ World Cup សម្រាប់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌីត អេ​ហ្ស៊ីប និង​ក្រិក​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម