ទាត់កក្រើក UEL! Romelu Lukaku រកបានគ្រាប់បាល់ ១៤ ប្រកួតជាប់ៗគ្នា

ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku បានស៊ុតបញ្ចូលទី ១៤ ប្រកួតជាប់គ្នាហើយនៃការប្រកួតក្របខណ្ឌ UEFA Europa League ខណៈដែល Roma យកឈ្នះក្រុមភ្ញៀវឆេក Slavia Prague ២-០។

Category Top

ខ្សែបម្រើ Edoardo Bove បើកការនាំមុខមុនឱ្យ Roma តាំងពីនាទីទី ១ មុនពេលដែល Lukaku បន្ថែមគ្រាប់ទីពីរនៅនាទីទី ១៧។ បីពិន្ទុនេះធ្វើឱ្យ Roma ឈរលើគេក្នុងពូល G ក្រោយឈ្នះទាំងបីប្រកួត។

 

គិតមកដល់ពេលនេះ Romelu Lukaku ជាកីឡាករដែលស៊ុតបញ្ចូលទីនៅក្របខណ្ឌអឺរ៉ុបជាប់គ្នាច្រើនប្រកួតជាងគេ បន្ទាប់ពីការស៊ុតបញ្ចូលទី ១៤ ប្រកួតជាប់គ្នារបស់គេ គឺស្ថិតក្នុងរយៈពេល ៩ ឆ្នាំមកហើយជាមួយនឹងក្លិបចំនួនបីរួមមាន Everton Inter Milan និង Roma។

 

កំណត់ត្រាកន្លងមកគឺ Cristiano Ronaldo ដែលស៊ុតបញ្ចូលទី ១១ ប្រកួតជាប់គ្នានៅ UEFA Champions League ក្នុងចន្លោះថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០១៧ ដល់ ថ្ងៃទី ១១ ខែមេសា ២០១៨៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម