ត្រឹម​៤ថ្ងៃសោះ ព្រំ សំណាង អាច​បង្កើត​កំណត់​ត្រាចំនួន​៣ ជាប់ៗ​គ្នា ដែលគ្មាន​នរណា​ ធ្លាប់​ធ្វើ​បាន

mm

កីឡាករ​ជើងខ្លាំង មានរហស្សនាម «ជាងកាត់សក់» ព្រំ សំណាង បាន​បង្កើត​កំណត់ត្រា​ជោគ​ជ័យចំនួន​៣​ជាប់ៗ​គ្នា ដោយប្រើ​រយៈ​ពេលត្រឹម​៤​ថ្ងៃ​ប៉ុណ្ណោះ ហើយហេតុការណ៍​ដ៏អស្ចារ្យ​នេះ នៅមិនទាន់​​មាន​អ្នកណា​ធ្វើ​បាននៅឡើយ​ទេ។

«បីស្រី បាន​ឡាន» វាជាពាក្យដែល​ប្រជាពលរដ្ឋ​ខ្មែរ នៅទូទាំង​ប្រទេស​កម្ពុជា បាន​ប្រើ បែបជា​ការ​លេងសើច ដែល​សំដៅ​ទៅលើ​បុរស​ខេត្តតាកែវ លោក យិន សំអុល និង ព្រំ សំណាង ដែល​អ្នកទាំង​២​នេះ សុទ្ធតែ​​ទទួល​បាន​ឡាន​ថ្មីសន្លាង​មួយគ្រឿង​ដូចគ្នា ពី​​​ព្រឹត្តិការណ៍​បីស្រ្តីពិភពលោក Boostrong Power to Women Festival

Category Top

mm1

តាម​រយៈការ​ប្រកួត​ កាលពី​ថ្ងៃទី​៨ ខែមីនា នោះ លោក យិន សំអុល ទទួល​បាន​លេខ​១ ហើយ ព្រំ សំណាង បាន​លេខ​២ តាម​រយៈការ​បីស្រ្តី នៅលើ​ដៃ​របស់​ខ្លួន ដោយ​ប្រើពេល​អស់ជាង​៨​ម៉ោង​ដូចគ្នា គឺ លោក សំអុល ធ្វើ​បាន ៨:១៧ ម៉ោង ហើយ សំណាង ធ្វើ​បាន ៨:១៦ ម៉ោង ប៉ុន្តែ ព្រំ សំណាង ដែល​បានត្រឹម​លេខ​២ ក៏​ទទួលបាន​ប្រាក់ជា​ឡាន​ថ្មី​១​គ្រឿង ដូច​អ្នក​លេខ​១​ដែរ។

ការទទួលបាន​រង្វាន់ឡាន​ម៉ាក Mazda Sedan ១​គ្រឿង កាលពី​ថ្ងៃពុធ​នោះ បាន​ក្លាយជា​កំណត់​ត្រាទី​១ ដែល ព្រំ សំណាង ធ្វើ​បាន ហើយបន្ទាប់ពីការ​ប្រកួត​បីស្រ្តីពិភព​លោក​នោះ គឺ​នៅថ្ងៃ​ព្រហស្បតិ៍បន្ទាប់ ព្រំ សំណាង បាន​លេច​ចេញមុខ​មកប្រកួត​ផ្តាច់ព្រ័ត្រ ​ការ​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​ថ្នាក់ជាតិ នៅ​លើ​សង្វៀន​ថោន ហើយ​រូបគេ​បាន​វ៉ៃ​ឱ្យ ហេង វិច្ឆ័យ  បោះបង់​ការ​ប្រកួត ត្រឹម​រយៈពេល​១​នាទី ដើម្បី​ទទួល​បានមេដាយមាស ក្នុង​ប្រភេទទម្ងន់​៨១​គីឡូក្រាម ក្នុងការ​ប្រកួត​ថ្នាក់ជាតិ ឆ្នាំ​២០២២ ដែលបាន​លើកយក​មក​ធ្វើ នៅឆ្នាំ​២០២៣​នេះ។

កីឡាករថៃ

បន្ទាប់ពី​ការ​ឈ្នះ​បានមេដាយមាស ពីការ​ប្រកួត​ថ្នាក់ជាតិនេះ គឺ ព្រំ សំណាង កាលពី​យប់​ថ្ងៃ​សៅរ៍ ម្សិលមិញនេះ បាន​ឡើង​ប្រកួតមិត្ត​ភាព​អន្តរជាតិ ជាមួយ​អ្នក​ប្រដាល់ថៃ Prakaisang ក្នុង​កម្ម​វិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី2 ដែល​ធ្វើ​នៅ​ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានី​ភ្នំពេញ។

បើទោះបីជា Prakaisang ធ្លាប់​បានចាញ់ ព្រំ សំណាង ត្រឹម​ពិន្ទុ សម្រាប់ការ​ជួប​គ្នា​កន្លង​មក ប៉ុន្តែ​ការប៉ះ​គ្នា​លើក​នេះ ព្រំ សំណាង បាន​បើកការ​វាយ​លុក​ភ្លាមៗ ជាមួយការ​ម៉ាត់​​ផ្ទៃ​ និង​ពោះទឹក ហើយត្រឹមជាង​២នាទី ក្នុងទឹកទី​១នេះ ព្រំ សំណាង បានម៉ាត់ឆ្វេង​ចូលពោះ​ទឹក បណ្តាល​កីឡាករ​ថៃ​រូប​នេះដួល​ដេក មិនអាច​​ក្រោក​ឈរ ឡើង​ប្រកួត​ទៀតបាននោះទេ។

mm2

ការ​ផ្តួល​កីឡាករ​ថៃ ឱ្យ​សន្លប់​យ៉ាងផុយស្រួយ​​នេះ វា​បាន​ក្លាយជា​កំណត់ត្រា​ទី​៣ ដែល ព្រំ សំណាង សម្រេច​បាន សម្រាប់ការ​ប្រកួតទាំង​បីស្រ្តីពិភពលោក និង​ប្រកួតប្រដាល់គុនខ្មែរ ជាប់ៗ​គ្នា​​ក្នុង​​រយៈពេល​៤​ថ្ងៃ​នេះ ហើយក្នុង​រយពេល​៤ថ្ងៃ​នេះ ព្រំ សំណាង បាន​ទទួលទាំង​ឡាន​ថ្មី រួមទាំង​ប្រាក់រង្វាន់ និងប្រាក់​តម្លៃ​ខ្លួន យ៉ាងគាប់ប្រសើរ​ផងដែរ ដែល​មិនទាន់​មាន​កីឡាករ​កម្ពុជា​រូបណា អាច​ធ្វើ​បាន​ដូច​រូបគេ នៅឡើយ​ទេ៕

កីឡាករគុនខ្មែរ

កីឡាករ ព្រំ សំណាង

ព្រំ សំណាង

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម