ត្រកូល «ឡៅ» ទទួលបានប្រាក់​រង្វាន់​ក្រាសក្រែល សម្រាប់ការឈ្នះមេដាយមាស នៅស៊ីហ្គេម

ត្រកូលឡៅ និងថ្នាក់ដឹកនាំ

អ្នក​ប្រដាល់ត្រកូល «ឡៅ» រួម​មាន​ ឡៅ ចន្ទ្រា, ឡៅ ចិត្រា និង ឡៅ សៃណាត និង ឡៅ ស៊ីណាត ដែលត្រូវជាបង​ប្រុស និងពូ របស់​អ្នក​ទាំង​៣ ហើយ​ក៏ជា​គ្រូ​បង្វឹក​ផង​នោះ បាន​ទទួល​ប្រាក់​រង្វាន់​ក្រាសក្រែល​ដែរ សម្រាប់​ការ​ឈ្នះមេដាយមាស ក្នុងការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅលើ​ទឹក​ដី​ខ្លួនឯង។

សម្រាប់ការ​ប្រកួត​ស៊ី​ហ្គេម ជា​លើកដំបូង នៅ​លើទឹក​ដី​ខ្លួនឯង​នេះ បងប្អូន​បង្កើត ឡៅ ចន្ទ្រា និង ឡៅ ចិត្រា បាន​ឈ្នះមេដាយមាស​រៀងៗ​ខ្លួន សម្រាប់​ការ​ប្រកួត​កីឡាគុនខ្មែរ ចំណែក ឡៅ សៃណេត ដែលជាក្មួយ​ប្រុស បានឈ្នះ​មេដាយមាស សម្រាប់​ការ​ប្រកួត​កីឡា​ប្រដាល់​ឃីក​បុកស៊ីង។

Category Top

វី សំណាង

ជាមួយការ​ឈ្នះ​បានមេដាយមាស​​របស់​អ្នក​ប្រដាល់ ​មកពី​ខេត្តកំពង់ស្ពឺ​ទាំង​៣​នាក់នេះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាន​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់ ឡៅ ចន្ទ្រា, ឡៅ ចិត្រា និង ឡៅ សៃណាត ក្នុងម្នាក់ៗ​ចំនួន​៥​លាន​រៀល​ដូចគ្នា ចំណែក ឡៅ ស៊ីណាត ដែលជា​គ្រូ​បង្វឹក​ជម្រើសជាតិ ហើយក៏ជាបង និងជាពូ របស់​អ្នកទាំង​៣​នេះ ក៏​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​១​លាន​រៀល ផងដែរ។

បន្ថែម​លើនេះ លោក ស្រី ចាន់ថន អនុប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ក៏​បាន​ប្រាក់រង្វាន់​សរុបចំនួន​៥ពាន់​ដុល្លារ ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ដែលជាជម្រក​ហ្វឹក​ហាត់​លត់​ដំ របស់ ឡៅ ចន្ទ្រា, ឡៅ ចិត្រា និង ឡៅ សៃណាត ផងដែរ ហើយការ​ប្រគល់​ថវិកា​នេះ គឺ​មានការ​ចូលរួម​ដោយ​ផ្ទាល់ ពី​សំណាក់​​លោក​ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស។

លោក សំណាង

លោក ចាន់ថន បានបង្ហោះ​សារ នៅលើ​ផេចហ្វេសប៊ុក​របស់​ខ្លួន​ថា៖​« ដើម្បីលើកទឹកចិត្តដល់ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ដែលប្រឹងប្រែងបានម្ចាស់មេដាយមាសស៊ីហ្គេមគុនខ្មែរចំនួន​២រូប (ឡៅ ចន្ទ្រា និង ឡៅ ចិត្រា) និងម្ចាស់មេដាយមាសឃីកបុកស៊ីង ឡៅ សៃណេត ខ្ញុំបានសម្រេចឧបត្ថម្ភដល់ក្លិបចំនួន 5000US$ »។

លោក​បន្ថែម​ថា៖ «ជាមួយគ្នានោះ ខ្ញុំបាទក៏បានសម្រេចផ្តល់ថវិកាខ្លះផ្សេងទៀត ដើម្បីទ្រទ្រង់ក្លិបសម្រាប់ទិញសម្ភារហ្វឹកហាត់ទំនើបៗ ក្នុងន័យកសាងសមត្ថភាពកីឡាករយើង ជាប្រយោជន៍ដល់ការនាំពួកគាត់ចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីឧត្តមប្រយោជន៍គុនខ្មែរបន្ថែមទៀត»៕

ស្រី ចាន់ថន

ត្រកូលឡៅ

ហាត់ប្រដាល់

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម