តោះ​មក​ដឹង​ពី​ប្រវត្តិ​ខ្លះៗ និង​រឿង​ពិត​ក្នុង​ព្រឹត្តិ​ការណ៍ World Cup (វគ្គ​១)

Cover

ចំពោះ​អ្នក​គាំទ្រ​​វិស័យ​កីឡា​បាល់ទាត់ ការ​រាប់​ថយ​ក្រោយ​ទៅកាន់​​ព្រឹត្តិការណ៍ World Cup ​នៅ​ប្រទេស​​កា​តា បាន​ចាប់ផ្តើម​ហើយ​។ ការ​ទស្ស​នា​ការ​ផ្សាយ​ផ្ទាល់​​ពី​​កីឡា​ករ​បាល់ទាត់​ឆ្នើមៗ​បំផុត​ក្នុងពិភព​លោក​ តែង​​តែ​ផ្តល់នូវ​អារម្មណ៍​ដ៏រំភើប ហេតុនេះ​ហើយ​ទើប​យើង​​​អន្ទះ​សារ​ក្នុង​ការ​ចង់​ឃើញ​កីឡាករ​ ឬ​ក្រុម​ជម្រើស​ជាតិ​ដែល​យើង​ស្រឡាញ់​ធ្វើ​ការ​ប្រកួត​ ក្នុង​ពេល​ទស្សនា​ការ​ប្រកួត FIFA World Cup នៅ​កា​តា​។ ដើម្បី​​ធ្វើ​ឲ្យ​លោក​អ្នក​យល់​កាន់​តែច្បាស់ ក៏​ដូច​ជា​ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​​ច្រើន កីឡា២៤ (Keila24) បាន​​ធ្វើ​ការ​មូល​ផ្តុំ​នូវ​រឿង​រ៉ាវ​​ជា​ច្រើន​ទាក់ទង​នឹង​ World Cup មុន​នឹង​ចាប់ផ្តើម​យុទ្ធ​នា​ការនេះ នៅ​ពេល​​ខាង​មុខ​នេះ​។

ទ្វីប​ និង​ប្រទេស

Category Top

មាន​តែ​ទ្វីបចំនួន​២​ប៉ុណ្ណោះ ដែល​បាន​ឈ្នះ​​​ពាន​ពី​ព្រឹត្តិការណ៍ FIFA World Cup គឺ​ទ្វីប​អឺរ៉ុប និង​ទ្វីប​អាមេរិក​ខាង​ត្បូង​។ ពិត​ណាស់ ក្នុង​ចំណោម​​ការ​ប្រកួត World Cup ២០​លើក ប្រទេស​នៅ​ទ្វីប​អឺរ៉ុប បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រហូត​ដល់ទៅ​១៨​លើក​។ គិត​ត្រឹម​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ មាន​ប្រទេស​ចំនួន​៧៩រួច​មក​ហើយ ដែលធ្លាប់​បាន​ប្រកួតក្នុង World Cup ជុំ​​ចុងក្រោយ​។ ប៉ុន្តែ​មាន​ក្រុម​ប្រទេស​​​ត្រឹម​តែ​៨​ប៉ុណ្ណោះ​បាន​ឈ្នះពាន World Cup​។

history

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ម៉ិក​ស៊ិក បាន​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត World Cup ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់ ក្រោយពី​​បាន​ឈ្នះ​កៅអី​រហូត​ដល់ទៅ​១៦​លើក ប៉ុន្តែ មិនធ្លាប់​បាន​ឈ្នះ​ពាន​ពិភព​លោក​មួយនេះ​ឡើយ​។ ពួក​គេ​ក៏ធ្លាប់​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ World Cup ២លើក​ផងដែរ គឺ​ក្នុង​ឆ្នាំ​​១៩៧០ និង​ឆ្នាំ​១៩៨៦។

ប្រទេស​ ដែល​មាន​អត្រា​ប្រជា​​ជន​តិច​ជាង​គេ​បំផុត​មិនធ្លាប់​មាន​​ពីមុន​មក ដែល​បាន​ប្រកួត​ក្នុង FIFA World Cup គឺ​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់ ដោយ​​ប្រទេស​មាន​អត្រា​ប្រជា​ជន​ត្រឹម​តែ​៣៣៣៤០០០នាក់​ប៉ុណ្ណោះ​។

ក្នុង​​ចំណោម​ក្រុម​ជម្រើស​ជាតិ​ទាំងអស់ អាល្លឺ​ម៉ង់ បាន​ប្រកួត​ក្នុង World Cup ច្រើន​ជាង​​​គេ ពោល​គឺ​ធ្លាប់​បាន​ប្រកួតបាន​ដល់ទៅ​១០៦​ប្រកួត និង​បាន​​ឈាន​ទៅ​ប្រកួតក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ចំនួន​៨​លើក វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​១៣លើក និង​វគ្គ​៨​ក្រុម​ចុងក្រោយ​១៦​លើក ដែល​ជា​ចំនួន​ច្រើន​ជាង​​គេ​បំផុត ក៏ដូច​ជា​បាន​ស៊ុត​​បាល់​បញ្ចូល​​ទី​ក្នុង​ការប្រកួត World Cup ច្រើនជាង​គេ​បំផុត ពោល​គឺ​២២៤គ្រាប់ ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​​ប្រេស៊ីល បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ច្រើន​ជាង​គេ​បំផុត ពោល​គឺ ២០​លើក​។

south

ក្នុង​ឆ្នាំ​២០០២ យុទ្ធនា​ការ FIFA World Cup ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​ប្រទេស​ចំនួន​២ គឺ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​។ ក្នុងឆ្នាំ​១៩៥០ អ៊ុយ​រូ​ហ្គាយ គឺ​ជា​ប្រទេស​តែ​មួយ​គត់ ដែលបាន​ឈ្នះការ​ប្រកួត​ World Cup វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​មិន​ឈ្នះ​ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។ នេះ​គឺ​ជា​ដោយ​សារ​តែ​​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរ​ជាតិ​ហៅ​កាត់ថា FIFA បានផ្លាស់ប្តូរ​ច្បាប់​សម្រាប់​យុទ្ធនា​ការ​នៅ​ពេលនោះ​។ បើ​ទោះ​ស្ថិត​ជាក្រុមមាន​ក្តី​សង្ឃឹម​ខ្ពស់ ប្រេស៊ីល បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​១៩៣០ អ៊ុយ​រូ​ហ្គាយ ក្នុងលទ្ធ​ផល ២-១ ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៃ​ពូល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ​។

ណូ​វែលសេឡង់ គឺ​ជាក្រុម​​តែមួយ​ដែលមិនស្គាល់​ចាញ់​សោះ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១០ ក្រោយពី​ពួក​គេ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ទាំង​៣​ប្រកួត​ក្នុងវគ្គ​ចែក​ពូល​របស់​ពួកគេ​។ អេ​ស្ប៉ាញ ក្រុម​ម្ចាស់​ជើង​ឯក​នៃ​យុទ្ធ​នា​ការ​នៅ​ឆ្នាំនោះ បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​ពូល​របស់​ពួក​គេ ក្រោយ​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស​។

Germany

ក្រុម​ប្រទេស​នៅអឺ​រ៉ុប បាន​ឈ្នះ​​ពាន World Cup ៤លើក និង​៥​លើក​ក្នុង​ចំណោម​យុទ្ធនាការ​៦លើក​ចុងក្រោយ ខណៈ​ដែល​ប្រេស៊ីល គឺ​ជា​ក្រុម​ជម្រើស​ជាតិ​តែ​មួយ​ដែលមិន​ស្ថិតក្នុង​តំបន់​អឺ​រ៉ុប ដែល​​ទទួល​បាន​ជោគ​ជ័យ​។

ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឈ្នះ​​ពាន​២​លើក ក្នុង​ចំណោម​ព្រឹត្តិការណ៍ World Cup ៧​លើក​ចុងក្រោយ ដែលនាំ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ប្រទេស​តែ​មួយ​ដែល​បាន​ឈ្នះ​ពាន World Cup ច្រើន​ជាង​​គេ​ក្នុង​អំឡុង​​ពេល​នោះ​។

trophy

ក្នុង​ឆ្នាំ​១៩៣០ ក្រុម​ជម្រើស​ជាតិ​យូ​ហ្គោ​ស្លាវី បាន​ចាប់​ផ្តើម​ការ​ប្រកួត World Cup របស់​ខ្លួន ជាមួយនឹងក្រុម​កីឡាករ​ជម្រើស​ទាំង​១១​នាក់​ដំបូង ដ៏​វ័យ​ក្មេង​បំផុត​មិន​ធ្លាប់​មាន​ពីមុនមក​។ កីឡាករ​ទាំង​អស់ មាន​អាយុ​ជាមធ្យម​២១ឆ្នាំ និង​២៥៨​ថ្ងៃ​។

ជម្រើស​​ទាំង​១១នាក់​ដំបូង​​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ពេល​ប្រកួត​ជាមួយនឹង​អ៊ី​រ៉ង់ ក្នុង​ឆ្នាំ​១៩៩៨ គឺ​ជា​​ជម្រើស​កីឡាករ​ដែលមាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​ ក្នុង World Cup​។ កីឡាករ​​ទាំង​អស់ មានអាយុ​ជា​មធ្យម​៣១​ឆ្នាំ និង​៣៤៥​ថ្ងៃ​​។ កំណត់​ត្រា​បន្ទាប់ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ដែលអាយុ​ជា​មធ្យម​នៃ​កីឡាករ​របស់​ខ្លួន​​ពេល​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិម៉ិក​ស៊ិក គឺ​៣១ឆ្នាំ និង​៣០៤​ឆ្នាំ​។

barefoot

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា បាន​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត World Cup ឆ្នាំ​១៩៥០ ក្នុង​ប្រទេស​ប្រេស៊ីល ប៉ុន្តែ បាន​ដក​ខ្លួន​ចេញពី​យុទ្ធនាការ​នេះ​វិញ​។ ដោយ​សារ​តែ​បារម្ភ​​លើ​ផ្នែក​ហិរញ្ញ​វត្ថុ លក្ខខណ្ឌ​​​របស់ FIFA ដែល​តម្រូវ​ឲ្យ​កីឡាករ​ពាក់​ស្បែក​ជើង អំឡុង​ពេលនៃ​ការ​ប្រកួត បាន​ក្លាយ​ជា​ដើម​ហេតុ​ចម្បង​នៃ​ការ​សម្រេច​​ចិត្ត​ដក​ខ្លួន​ចេញ​របស់​ក្រុម​នេះ ដោយ​សារ​តែ​​កីឡាករឥណ្ឌា កាលពី​មុន បានលេងក្នុង​ការ​ប្រកួត​ដោយជើង​ទទេ​​។

តោះ​មក​ស្គាល់​ក្រុម​ចំណូល​ថ្មី​ក្នុង World Cup

ឆ្នាំចំនួន​ក្រុម​ចំណូល​ថ្មីក្រុម​ចំណូល​ថ្មីក្រុម​ចំណូល​ថ្មី​ខ្លាំង​បំផុតលទ្ធផល
1930ថ្មី​ទាំង​​អស់Argentina, Belgium, Bolivia, Brazil, Chile, France, Mexico, Paraguay, Peru, Romania, Uruguay, USA, and YugoslaviaUruguayWinner
1934ថ្មី 10 ក្រុមAustria, Czechoslovakia, Egypt, Germany, Hungary, Italy, Netherlands, Spain, Sweden, and SwitzerlandItalyWinner
19384Cuba, Dutch East Indies, Norway, and PolandCubaQuarter-Final
19501EnglandEnglandGroup Stage
19543Korea Republic, Scotland, and TurkeyTurkeyGroup Phase Playoff
19583Northern Ireland, Soviet Union, WalesAllQuarter-Final
19622Bulgaria and ColumbiaAllGroup Stage
19662North Korea and PortugalPortugalThird Place
19703El Salvador, Israel, and MoroccoAllGroup Stage
19744Australia, East Germany, Haiti, and ZaireEast GermanySecond Round
19782Iran, and TunisiaTunisiaThird In Group Stage
19825Algeria, Cameroon, Honduras, Kuwait, and New ZealandAlgeria and CameroonThird In Group Stage
19863Canada, Denmark, and IraqDenmarkRound Of 16
19903Costa Rica, Ireland, and United Arab EmiratesIrelandQuarter-Final
19943Greece, Nigeria, and Saudi ArabiaNigeria and Saudi ArabiaRound Of 16
19984Croatia, Jamaica, Japan, and South AfricaCroatiaThird Place
20024China, Ecuador, Senegal, and SloveniaSenegalQuarter-Final
20066Angola, Côte d’Ivoire, Ghana, Togo, Trinidad and Tobago, and UkraineUkraineQuarter-Final
20102Slovakia and SerbiaSlovakiaRound Of 16
20141Bosnia and HerzegovinaBosnia and HerzegovinaThird In Group Stage
20182Iceland and PanamaIceland and PanamaGroup Stage
20221QatarQatar

ប្រភពព័ត៌​មាន៖ https://historyofsoccer.info/world-cup-facts

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម