តោះមក​ដឹង​ពី​ប្រវត្តិ និង​ការ​ប៉ះ​គ្នា​ធំ​ៗ​៤លើក​ក្នុង World Cup រវាងហូ​ឡង់ និង​អាហ្សង់ទីន

2014

ការ​ប្រមាញ់​រក​ការ​ឈ្នះពាន World Cup ជាលើក​ដំបូង​របស់ Lionel Messi នឹង​បន្ត​នៅ​​ថ្ងៃ​សុក្រ ទី​៩ ខែ​ធ្នូ នេះ នៅ​ពេល​​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិហូ​ឡង់ ក្នុងការ​ប្រកួត​វគ្គ​៨ក្រុមចុងក្រោយ​ដ៏រំភើប ក្នុងប្រទេស​កាតា ដែល​នឹង​នាំ​ឲ្យ​មានការ​រំឭក​ដល់​ពី​ជំនួប​មុន​ៗ​រវាងក្រុម​ទាំង​២ផងដែរ​។ ថ្ងៃ​នេះ ក្រុម​ការងារ កីឡា​២៤ នឹ​ង​នាំ​លោក​អ្នក​មក​ដឹង​ពី​ប្រវត្តិ​ជួបគ្នា​សំខាន់​២​រវាងក្រុម​ទាំង​២៖

  1. World Cup ឆ្នាំ១៩៧៤៖ Cruyff និង​ក្រុម បង្ហាញពី​ទម្រង់​លេង​​ដ៏ល្អ

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន មិន​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏រឹង​មាំ​ឡើយ បន្ទាប់​ពី​សំឡេង​កញ្ចែ​ចាប់​ផ្តើម​ការ​ប្រកួត ខណៈ​ដែល​ហូ​ឡង់ បានយកឈ្នះ​យ៉ាង​ងាយស្រួល ក្នុងលទ្ធ​ផល ៤-០​ ដើម្បី​ទម្លាក់​អាហ្សង់ទីន ខណៈ​​ដែលខ្សែ​ប្រយុទ្ធ Johan Cruyff បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​។

Category Top

1974

  1. World Cup ឆ្នាំ​១៩៧៨៖ ហូឡង់ បរា​ជ័យ​ម្តង​ទៀត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

ដោយ​គ្មាន Cruyff ក្រុម​ហូឡង់ បាន​រង​បរា​ជ័យ​២លើក​ជាប់​ៗ​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម​ម្ចាស់​ផ្ទះ ដោយ​ពេល​នោះ ពួកគេ​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​។ កាល​នោះ​ ក្រុម​ជម្រើស​ជាតិ​​អាហ្សង់ទីន បាន​ឈ្នះពាន World Cup ជាលើក​ដំបូង​របស់​ពួកគេ ក្រោយពី​បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ ក្នុង​លទ្ធផល ៣-១ នៅនាទីបន្ថែម​១៥នាទី​២​ដង បន្ទាប់​ពី​​បានប​ញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ នៅ​ម៉ោង​ធម្ម​តា​។

1978

Argentina-1978

  1. World Cup ឆ្នាំ​១៩៩៨៖ Bergkamp បង្កើត​ការភ្ញាក់​ផ្អើល

កីឡាករ Dennis Bergkamp បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន​គ្រាប់ក្នុង​អាជីព​របស់​គេ ប៉ុន្តែ គ្រាប់​​បាល់​ដ៏សំខាន់​បំផុត​របស់​គេ​គឺ​គ្រាប់​បាល់​​ឈ្នះនៅ​នាទីចុងក្រោយ ក្នុង​ពេលហូឡង់ បានយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន ក្នុងលទ្ធផល ២-១ ក្នុង​ទីក្រុង Marseille កាលពីឆ្នាំ​១៩៩៨​។

1998

  1. World Cup ឆ្នាំ​2014៖ ការ​ឈ្នះ​បាល់​ប៉េណាល់ទី​ ជួយ​ឲ្យ​អាហ្សង់ទីន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

លោក Louis van Gaal គឺ​ជាគ្រូ​បង្វឹក​កាលពី​៨ឆ្នាំមុន នៅពេល​ដែលក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ បាន​ខក​ខាន​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រនៅលើ​ទឹកដី​ប្រេស៊ីល ក្រោយ​ពី​ចាញ់​ក្នុង​ការ​ស៊ុតបាល់​ប៉េណាល់ទី​កាត់សេចក្តី ក្រោមស្នា​ដៃគូ​ប្រកួត​របស់​ពួកគេ​។

អាហ្សង់ទីន បានផ្តួល​ ហូឡង់ ដោយការ​ស៊ុត​បាល់​ប៉េណាល់ទីកាត់សេចក្តី ក្នុងលទ្ធផល ៤-២ បន្ទាប់​ពីក្រុម​ទាំង​២ បាន​​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០ ក្រោយពី​នាទី​បន្ថែម​១៥នាទី​២ដង ប៉ុន្តែ អាហ្សង់ទីន បាន​ចាញ់​​អាល្លឺ​ម៉ង់ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​៕

Arg2014

ប្រភព​ព័ត៌មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម