តោះ​មក​ដឹង​កំណត់​ត្រា​ជួប​គ្នា​សំខាន់​ៗ​រវាងក្រុម Liverpool និង Real Madrid

Liverpool

ការ​ជួប​គ្នា​ជា​ថ្មី​ជា​មួយនឹងក្រុម Real Madrid ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ នឹង​ក្លាយ​ជា​ការ​រំឭក​ដល់​ការ​ចង​ចាំ​ដ៏ជូរ​ចត់​​សម្រាប់​ទាំង​អ្នក​គាំទ្រ និង​កីឡាករ ក្រោយពីក្រុម​ទាំង​២​បាន​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ទីក្រុង​ប៉ា​រីស កាលពីឆ្នាំមុន​។

ក្រុម Real បាន​យកឈ្នះ​លើ​ក្រុម Liverpool ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​ទី​២៨ ខែ​ឧសភា នៅ​កីឡដ្ឋាន Stade de France បើ​ទោះបី Liverpool មានកម្រិត​លេង​ល្អ​ប្រសើរ​ជាង​ក៏ដោយ​។

Category Top

Klopp

កាលពីឆ្នាំ​២០២១ ក្រុម Liverpool ក៏​បាន​ជួប​ការ​ខកចិត្ត​ក្រោមស្នា​ដៃក្រុម Real Madrid ផ​ងដែរ ក្រោយពី​បាន​ធ្លាក់​ចេញ​​ពី​វគ្គ​៨​ក្រុម​ចុងក្រោយ ដោយ​សារ​តែ​ការ​ចាញ់​ក្នុងលទ្ធផល ៣-១ ក្នុងការ​ប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន Bernabeu មុន​​ពេល​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ក្នុង​ជើង​ទី​២​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Liverpool ក៏​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ៣-១ ក្រោមស្នា​ដៃក្រុម Real Madrid ពេល​ក្រុម​ទាំង​២ បានជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​២០១៨ ដែលនៅពេល​នោះ​តារាឆ្នើម Mohamed Salah ត្រូវ​បាន​ប្តូរ​ចេញ​ទាំងទឹក​ភ្នែក ដោយសា​រតែ​របួស​៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម