តើ​​ Keisuke Honda នឹងទៅដឹកនាំ​ក្លិប ​ Selangor របស់​ម៉ាឡេស៊ី ឬយ៉ាងណា ស្របពេល​លោកជិត​ផុតកុងត្រានឹង​ក្រុមជម្រើសជាតិកម្ពុជា?

លោក Hong Da

វីរបាល់​ទាត់​របស់ជប៉ុន លោក Keisuke Honda ដែល​កំពុង​មាន​ភារកិច្ចចុង​ក្រោយ ជាមួយ​ក្រុម​ជម្រើសជាតិកម្ពុជាអាយុ​ក្រោម​​២២ឆ្នាំ សម្រាប់ត្រៀមការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣​នេះ បាន​បង្ហាញ​វត្តមាន​​នៅ​ក្នុង​ក្លិប​ Selangor FC របស់ម៉ាឡេស៊ី កាលពី​ថ្ងៃពុធ ម្សិលមិញ។

តាម​រូប​ភាព​ជាច្រើន​សន្លឹក ដែល​ត្រូវបាន​បង្ហោះនៅលើ​ផេចហ្វេកប៊ុក​ផ្លូវ​ការ​របស់​ក្លិប Selangor កាលពីថ្ងៃពុធ ទី​១៥ ខែកុម្ភៈ​នោះ គឺ​វត្តមាន​របស់លោក Keisuke Honda ត្រូវ​បាន​ទទួល​​ស្វាគមន៍​ដោយ​ផ្ទាល់ពី​ព្រះអង្គម្ចាស់ Tengku Amir Shah ibni Sultan Sharafuddin Idris Shah (Tengku Amir Shah) ដែល​ជា​ប្រធាន​ក្លិប Selangor រួមជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​នេះមួយចំនួន​ទៀត។

Category Top

ហុង ដា

ការ​បង្ហាញ​វត្តមាន​របស់លោក Honda ស្របពេល​តួនាទី​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹងផុតកំណត់ នៅក្រោយការ​ប្រកួតស៊ីហ្គេម នា​ខែឧសភា ឆ្នាំ​២០២៣នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​កម្ពុជា ជាពិសេស​អ្នកគាំ​ទ្រ​បាល់​ទាត់នៅម៉ាឡេស៊ី មានការភ្ញាក់​ផ្អើល និង​ដាក់​ជាចម្ងល់​ថា តើ Honda នឹង​ត្រូវ​ទៅ​ដឹកនាំ​ ឬលេង​ឱ្យក្រុម Selangor នៅ​ក្រោយ​បញ្ចប់ភារកិច្ច​នៅ​កម្ពុជា ឬយ៉ាងណា?

ជុំវិញ​ចម្ងល់​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ម៉ាឡេស៊ី ឈ្មោះ Berita Harian បាន​ចុះ​ផ្សាយថា ការ​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​ នៅក្លិបកំពូល​របស់​ម៉ាឡេស៊ី Selangor ពីសំណាក់​លោក Honda កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ កន្លងមកនេះ វាគ្រាន់តែជាដំណើរទស្សនកិច្ច​បែបទេសចរណ៍​របស់​លោក ស្របពេល Honda ក៏កំពុងស្ថិតនៅ​ប្រទេសម៉ាឡេស៊ី។

ទីកន្លែងហ្វឹកហាត់

​លោក Keisuke Honda គ្រាន់តែ​ឆ្លៀតពេល​ទៅសួរសុខទុក្ខ​ដល់ព្រះអង្គម្ចាស់​ Tengku Amir Shah ផង និងទស្សនកិច្ចនៅ​ក្លិប Selangor ផង ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហុងដា ត្រូវ​បាន​គេ​នាំ​ទៅ​មើល​កន្លែង​ហាត់​ប្រាណ​ទំនើបៗ គ្លីនិក​ស្តាលទ្ធភាព​លេង​កីឡា ទីលាន​ហ្វឹកហាត់​ក្នុង​ផ្ទះ និង​អាង​ហែល​ទឹក​សម្រាប់​អ្នក​លេង ជាដើម។

សារព័ត៌មាន Berita Harian បាន​រាយការន៍​ថា៖ «អតីតកីឡាករបាល់ទាត់ជប៉ុន Keisuke Honda បានធ្វើឱ្យ​មានការភ្ញាក់ផ្អើលមួយនៅពេលគាត់បានបង្ហាញ​វត្តមាន នៅឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់ Selangor FC ក្នុងទីក្រុង Shah Alam នា​រសៀលនេះ ប៉ុន្តែ​វត្តមាន​របស់​គាត់​មិន​មែន​​ក្នុង​​នាម​ជា​កីឡាករ​ថ្មី ឬ​ជា​គ្រូ​បង្វឹក​ទេ។ ផ្ទុយទៅវិញលោក​គ្រាន់តែ​​ចង់​ត្រួត​ពិនិត្យ​​មជ្ឈ​មណ្ឌល​ហ្វឹកហាត់​របស់​ក្រុមមានរហ័សស្សនាម​ថា The Red Giants»៕

លោក ហុង ដា

ក្លឹប Salangor

Hongda

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម