តើពិតអត់​ថា អត្តពលិក​ទាំង​៦នាក់​នេះ នឹង​ត្រូវ​សង់​ជា​រូបសំណាក់ នៅវិមាន​ឈ្នះឈ្នះ

កីឡាករ កីឡាការិនីឆ្នើម

កីឡាករ កីឡាការិនីជម្រើសជាតិចំនួន​៥​នាក់ ដែល​ឈ្នះ​​បាន​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ រួមមាន​វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី កីឡាករ​រត់ប្រណាំង ឈុន ប៊ុនថង អ្នក​ប្រដាល់​គុនខ្មែ ព្រំ សំណាង និង ឈឿង ល្វៃ ព្រមទាំង​កីឡាការិនី​ទទួលបានការគាំ​ទ្រ​ខ្លាំង ប៊ូ សំណាង ត្រូវ​បាន​គេ​ទម្លាយ​ថា នឹងត្រូវជ្រើសរើសជា​អត្តពលិកឆ្នើម មានស្នាដៃ ដែលនឹង​ត្រូវសង់​​ជារូបសំណាក់ នៅ​វិមាន​ឈ្នះឈ្នះ។

រូប​ភាព​របស់អ្នកទាំង​៦នេះ ត្រូវបាន​គេ​យក​មក​កាត់​ត​ភ្ជាប់គ្នា រួច​ធ្វើ​ការ​បង្ហោះ​ព្រោងព្រាត នៅ​លើ​បណ្តាញ​សង្គម ហើយនា​ព្រឹក​ថ្ងៃ​អង្គារ​នេះ កីឡាការិនី​ដ៏ឆ្នើម ស្រួង ភាវី ក៏បានចែក​រំលែក (Share) បន្ត​ រួច​បានសរសេរ​បង្ហោះតប​នឹងរូប​ភាពនេះ​ថា៖​ «បើអញ្ចឹងមែន ខ្ញុំសូម​អរព្រះគុណ​ណាស់!!! ការ​​តស៊ូ​ពីក្មេងស្រីដំឡូងមី កូនស្រីកម្ពុជា»។

Category Top

ស្រួង ភាវី

យ៉ាងណា​ក៏​ដោយ គេ​នៅ​មិនទាន់​ដឹង​ថា ដំណឹង​បែក​ធ្លាយ​នេះ វាជាការ​ពិត ឬយ៉ាងណា​នោះទេ ខណៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ​កាលពី​ថ្ងៃទី​១៩ ខែឧសភា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ថ្លែង​ថា ​នឹងមាន​ការ​ឆ្លា​ក់នូវ​អត្ត​ព​លិ​ក​ឆ្នើម​កម្ពុជា ​ដែលមាន​ស្នាដៃ​លេចធ្លោ​ ក្នុង​ព្រឹត្តិការណ៍​​ស៊ី​ហ្គេម​ លើកទី​៣២ ឆ្នាំ​២០២៣​នេះ។

លោក​នាយក​រដ្ឋមន្រ្តី បាន​ឱ្យដឹង​ថា អត្តពលិក​ឆ្នើម​ទាំង​នោះ គឺ​នឹង​​ទទួលបាន​ពី​ការ​វាយ​តម្លៃ​​ខ្ពស់ ​ពី​គណៈ​កម្មការ​​ផ្នែក​កីឡា​ ដើម្បី​រៀបចំ​ធ្វើការ​ឆ្លាក់​រូប ​ឱ្យទៅជា​តឹកតាង​ចម្លាក់​​​​នៅ​​វិមាន​ឈ្នះ​ឈ្នះ​​។ តែទោះបីជា​យ៉ាងណា ចំពោះការ​ងារនេះ គណៈកម្មការ​ផ្នែកកីឡា ដែលជា​អ្នក​វាយតម្លៃ នៅមិនទាន់​បង្ហាញ​នូវបេក្ខភាព ជា​អត្តពលិកឆ្នើម​កម្ពុជា ទាំង​នោះ ជា​ផ្លូវ​ការ នៅឡើយទេ៕

ប៊ុនថន

ខាន់ ចេសា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម