តើក្រុមU22កម្ពុជា អាចពង្រឹងតំបន់ការពារ បានកម្រិតណា ពេលប្រកួតដណ្តើមយកលេខ៣ ជាមួយម្ចាស់ផ្ទះសិង្ហបុរី ថ្ងៃនេះ?

U22 កម្ពុជា

ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំ នឹងត្រូវប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ក្នុងពានរង្វាន់ Merlion Cup 2023 ជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរី នារសៀលម៉ោង៤ ថ្ងៃអាទិត្យនេះ បន្ទាប់ពីក្រុមទាំង២នេះ បានចាញ់ក្រុមU22ម៉ាឡេស៊ី និងហុងកុង ក្នុងការប្រកួតជម្រុះ កាលពីថ្ងៃទី២៤ ខែមីនា កន្លងមកនេះ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទឹកដីប្រទេសសិង្ហបុរី ដែលជាទីកន្លែងបោះជំរំហ្វឹកហាត់របស់ក្រុមU22ជម្រើសជាតិកម្ពុជានោះ គឺក្រុមគោព្រៃជំទង់កម្ពុជា ធ្វើមិនបានល្អនោះឡើយ សម្រាប់ការប្រកួតជាមួយក្រុមU22ម៉ាឡេស៊ី ដោយពួកគេ បានចាញ់ ៤-២ មុនពេលក្រុមម្ចាស់ផ្ទះសិង្ហបុរី បានចាញ់ក្រុមU22ហុងកុង ១-០ ដូចគ្នា។

Category Top

ការប្រកួតមិត្តភាព

តាមរយៈការប្រកួត កាលពីថ្ងៃទី២៤ ខែមីនានោះ ក្រុមម៉ាឡេស៊ី អាចរកបាន២គ្រាប់ជាប់ៗគ្នា ពីសំណាក់ខ្សែប្រយុទ្ធ Haqimi Azim Rosli នាទីទី១៣ និងកីឡាករ R. Ruventhiran នៅនាទីទី៣០ ប៉ុន្តែការធ្វេសប្រហែសរបស់អ្នកចាំទីម៉ាឡេស៊ី ដែលមិនចាប់បាល់លើកឱ្យផុតពីដីនោះ នាំឱ្យខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ស្ទុះទៅដណ្តើមយកបាល់នោះ រួចស៊ុតបញ្ចូលទីយ៉ាងងាយ នៅនាទីទី៣៦។
បន្ថែមលើគ្រាប់បាល់របស់ លឹម ពិសុទ្ធ នេះ ខ្សែប្រយុទ្ធប្រយុទ្ធជាប្រធានក្រុម សៀង ចន្ធា បានធ្វើឱ្យអ្វីៗកាន់តែប្រសើរ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងស្អាតរបស់គេ នៅនាទីទី៥១ ប៉ុន្តែបន្ទាប់ពីបានព្យាយាមគ្រាប់បាល់ស្មើនេះ កីឡាករ Fergus Tierney និង Najmudin Akmal Kamal Akmal រកបានម្នាក់១គ្រាប់បន្ថែម នៅនាទីទី៦២ និងទី៧៣ ដើម្បីជួយឱ្យម៉ាឡេស៊ី យកឈ្នះកម្ពុជា ៤-២ ដើម្បីឡើងកាន់វគ្គផ្តាច់ព្រ័ត្រ ដោយពួកគេ ត្រូវជួបក្រុមហុងកុង។

ជម្រើសជាតិu22 កម្ពុជា

ជាមួយការរបូត៤គ្រាប់នេះ ត្រូវបានគេមើលឃើញថា វាកើតឡើង ដោយសារតែការលេងមិនសូវស៊ីចង្វាក់គ្នា នៅក្នុងតំបន់ការពាររបស់ក្រុមU22កម្ពុជា ដែលធ្វើឱ្យក្រុមម៉ាឡេស៊ី អាចបោះបាល់កាត់ នៅពីមុខទី រួចស៊ុតបញ្ចូលទី ដោយមិនសូវពិបាកប៉ុន្មានទេ ហើយជាមួយគ្នានេះ លោក Keisuke Honda ក៏បានមើលឃើញថា ក្រុមកម្ពុជា មានបញ្ហា នៅតំបន់ការពារ ដូចគ្នា។

«យើងត្រូវជួសជុលផ្នែកការពារខ្លះពីយប់មិញ។ វាមិនងាយស្រួលទេ ប៉ុន្តែវាជាការជួសជុលសាមញ្ញ»។ នេះជាអ្វីដែលអ្នកចាត់ការទូទៅក្រុមU22ជម្រើសជាតិកម្ពុជា លោក Honda បានសរសេរបង្ហោះ នៅលើហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីកម្ពុជា បានចាញ់ ម៉ាឡេស៊ី ៤-២ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា ក្រុមកម្ពុជា អាចនឹងពង្រឹងចំណុចខ្វះខាតនេះ បានល្អកម្រិតណានោះទេ សម្រាប់ការប្រកួតដណ្តើមលេខ៣ ជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរី នៅរសៀលម៉ោង៤ ថ្ងៃអាទិត្យនេះ គឺមុនពេល ក្រុមម៉ាឡេស៊ី ត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមហុងកុង នៅយប់ម៉ោង ៧:៣០៕

លឹម ពិសុទ្ធ

លទ្ធផល

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម