តើក្រុម​ភ្នំពេញ​ក្រោន ឬ បឹងកេត ជាអ្នក​ទទួលបានផល ពីការ​ជួបគ្នា​រវាង វិសាខា និង​ព្រះខ័នរាជស្វាយរៀង

វិសាខា

ក្រុម​ព្រះខ័នរាជស្វាយរៀង នឹង​ធ្វើ​ដំណើរ​មកជួប​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា នៅកីឡដ្ឋាន​ព្រីនស៍ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃសៅរ៍​នេះ គឺ​បន្ទាប់ពីការ​ប្រកួតគ្នា​រវា​ងក្រុម​ភ្នំពេញក្រោន និង​បឹងកេត នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ ដែលត្រូវ​ចាប់​ផ្តើម​ពី​រសៀល​ម៉ោង ៣:៤៥ តទៅ។

តាម​រយៈការ​ប្រជែង​គ្នា​យក​៣ពិន្ទុ​លើក​នេះ ក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង ដោយមាន​៤៦ពិន្ទុ និងក្រុម​ឈរ​នៅលេខ​២ វិសាខា ដែល​មាន​៤០ពិន្ទុ សុទ្ធតែ​ស្រេក​ឃ្លាន​ការឈ្នះ​ខ្លាំង​ដូចគ្នា ដើម្បី​បង្កើនឱកាស ក្នុងការ​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន នៅរដូវនេះ។

Category Top

ស្វាយរៀង

តែទោះបីជា​យ៉ាង​ណា ក្នុងកាលៈទេសៈ​ពេលនេះ គឺ​ទាំង​ក្រុមស្វាយរៀង និង​វិសាខា​ សុទ្ធតែមាន​សម្ពាធ​ខ្លាំង​ដូចគ្នា  ពីការតាម​ប្រជែង​ដោយ​ប្រយោល​ពី​សំណាក់​ក្រុម​ភ្នំពេញក្រោន និង​បឹងកេត ជាពិសេស​ក្រុម​វិសាខា ព្រោះ វិសាខា នឹងត្រូវ​ធ្លាក់ចេញពី​ទីតាំង​លេខ​២ នៅ​សប្តាហ៍នេះ បើ​សិនជាពួកគេ ចាញ់ ឬ​ស្មើ​ក្រុមស្វាយរៀង នៅថ្ងៃសៅរ៍នេះ ចំណែក​ស្វាយរៀង ក៏​នឹង​ធ្លាក់​ភាគ​រយ ក្នុងការ​ឈាន​ទៅ​ឈ្នះ​ពាន​ដូចគ្នា បើ​ពួកគេ មិនអាច​ដណ្តើម​បាន៣ពិន្ទុ ពី​ វិសាខា លើកនេះបាន។

ជាមួយ​ហេតុផល​នេះ ត្រូវបានគេ​មើល​ឃើញ​ថា ទាំង​ស្វាយរៀង និង​វិសាខា នឹង​ប្រើ​ប្រាស់​គ្រប់វិធី​សាស្រ្ត ដើម្បីប្រជែង​គ្នា​យក​៣ពិន្ទុ​លើកនេះ ខណៈ​ការ​ជួបគ្នា​ចុង​ក្រោយ សម្រាប់ការ​ប្រកួត​​ដំណាក់កាល​ទី​៣ ក្រុមទាំង​២នេះ បានស្មើគ្នា ១-១ នៅ​កីឡដ្ឋាន​ព្រីនស៍ នេះតែម្តង ចំណែក​ការ​ប្រកួត​លើក​ទី​១ ក្នុងដំណាក់កាល​ទី​៤ រវាង​ក្រុមទាំង​៤ ឈរ​នៅតំបន់កំពូល​តារាង (Top4) នេះ ទាំង​វិសាខា និង​ស្វាយរៀង បានជួបការបរាជ័យ​ ក្រោម​ដៃ​ក្រុម​បឹងកេត និង​ ភ្នំពេញ​ក្រោន ដូចគ្នា។

បឹងកេត

ជាមួយគ្នា​នេះ ក្រុម​ភ្នំពេញក្រោន ដែល​កំពុង​ឈរ​នៅលេខ​៣ មាន​៣៩ពិន្ទុ និង​ក្រុមបឹងកេត ដែល​ឈរ​នៅលេខ​៤​ក្រោយ​គេ មាន​៣៨ពិន្ទុ អាច​នឹង​ទទួលបាន​ផល ពីការ​ជួបគ្នា​រវាង​ក្រុម​វិសាខា និង ស្វាយរៀង ​បើសិនជា​ក្រុមណា​មួយ អាចដណ្តើម​បាន​៣ពិន្ទុ សម្រាប់ការ​ប្រកួត នៅ​ថ្ងៃ​សៅរ៍នេះ។

យ៉ាង​ណា​ក៏​ដោយ គេមើល​ឃើញ​ថា ក្រុម​ភ្នំពេញក្រោន នៅពេលនេះ កំពុង​ឡើង​ជើង​ខ្លាំង និងមានឆន្ទៈប្រកួតកាន់តែ​ខ្លាំង ហើយពួកគេ ក៏ទើបបាន​យក​ឈ្នះក្រុមបឹងកេត ៣-០ កាលពី​ថ្ងៃទី​២២ ខែតុលា កន្លងមកនេះ​ផងដែរ ហើយកាលពី​ថ្ងៃសៅរ៍​ ទី​២៩ ខែតុលា ពួកគេ បាន​យក​ឈ្នះ​ក្រុម​វិសាខា ៤-៣ ស្របពេល ក្រុម​បឹងកេត បាន​យក​ឈ្នះក្រុម​ស្វាយរៀង ២-១។

ចំពោះ​ការ​ប្រកួត​ប្រជែង​គ្នា នៅ​ថ្ងៃសៅរ៍នេះ ទាំង​ក្រុម​ព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន និង​បឹងកេត សុទ្ធតែ​បានអះអាង​ថា បានត្រៀម​ខ្លួនល្អ​ដូចគ្នា ជាពិសេស វិសាខា ព្រោះ​ការ​យក​ឈ្នះក្រុមបឹងកេត ៤-៣ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រពាន​រង្វាន់​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃអាទិត្យ មុននេះ បាននឹង​កំពុង​ធ្វើ​ឱ្យ​ពួកគេ មាន​កម្លាំង​ចិត្ត​ខ្លាំង ខណៈ​លោក មាស ចាន់ណា ជា​គ្រូបង្គោល បានអះអាង​ថា គោលដៅ​របស់ វិសាខា គឺ​ចង់​ឈ្នះទាំង​ពាន​សម្តេច ហ៊ុន សែន និង​ពាន​រង្វាន់លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២២នេះតែម្តង៕

ភ្នំពេញក្រោន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម