​តើ​ក្រុម​នារី​កម្ពុជា អាចរកបានគ្រាប់បាល់ដំបូង​របស់ខ្លួនបានទេ សម្រាប់ការជួប ម៉ាឡេស៊ី ថ្ងៃនេះ?

ទង់ជាតិកម្ពុជា

ខណៈដែល​ក្រុម​ជម្រើសជាតិនារី​មីយ៉ាន់ម៉ាអាយុ​ក្រោម​២០​ឆ្នាំ កំពុ​ងអង្គុយ នៅចំណាត់​ថ្នាក់លេខ​១ ប្រចាំពូល​G នោះ ក្រុម​ម្ចាស់​ផ្ទះកម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួត​ចុងក្រោយនៃ​នៃវគ្គជម្រុះ​ជុំទី​១ ​ពាន​រង្វាន់ AFC U20 Women’s Asian Cup របស់​ខ្លួន ជាមួយ​ក្រុម​នារី​ម៉ាឡេស៊ី នា​រសៀលម៉ោង​៤ ថ្ងៃសុក្រ​នេះ។

ការ​បរាជ័យ ដោយ​លទ្ធផល ២-០ ក្រោម​ដៃ​ក្រុមU20នារី​មីយ៉ាន់ម៉ា សម្រាប់ការ​ប្រកួត​បើក​ឆាក កាលពី​ថ្ងៃទី​៨ ខែមីនា កន្លងមក​នេះ វាស្ទើរ​តែ​បានបញ្ជាក់ពី​ជោគ​វាសនា​របស់​ក្រុម​នារី​កម្ពុជា រួច​ទៅ​ហើយ​ថា ពួកគេ ប្រហែលជាគេចមិនផុត ពីការ​ធ្លាក់ចេញពីការ​ប្រកួត ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​១​នេះ​ឡើយ។

Category Top

ក្រុមកម្ពុជា

ការ​វាយ​តម្លៃ ជារួមបែប​នេះ ក៏​ព្រោះ​តែ​ការ​ប្រកួត​ជម្រុះ​ជុំទី​១ ពាន​រង្វាន់ AFC U20 Women’s Asian Cup នេះ គេកំណត់​យក​ត្រឹម​ក្រុមលេខ​១​ប្រចាំពូល​តែប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅជុំទី​២ ជាមួយ​ក្រុមលេខ​១ មកពី​ពូល​ចំនួន៧​ទៀត ខណៈ​ពេល​នេះ ក្រុមនារី​មីយ៉ាន់ម៉ា កំពុងមាន​ភាគ​រយខ្ពស់ជាង​គេ ក្នុងការ​ដណ្តើម​យក​ចំណាត់ថ្នាក់លេខ​១នេះ រីឯ ក្រុមនារី​ម៉ាឡេស៊ី ក៏នៅមាន​ឱកាស​ច្រើន​ផងដែរ។

តែទោះបីជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួតចុងក្រោយ​របស់​ខ្លួន នៅកីឡដ្ឋានស្មាតអអេសអិន នា​រសៀល​ម៉ោង​៤ ថ្ងៃ​សុក្រ​នេះ ក្រុមនារី​កម្ពុជា ពិតជា​ត្រូវការ​ឈ្នះខ្លាំង​បំផុត។ ថ្វីបើ​ពួកគេ ស្ទើរលែងមានឱកាស ក្នុងការ​ប្រជែង​ទៅ​វគ្គ​បន្ត ប៉ុន្តែ​ក្រុម​របស់លោក​ ប្រាក់ វុទ្ធី មួយនេះ ពិតជា​មិនចង់​ឱ្យ​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ជាលើកដំបូង​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​នេះ បញ្ចប់ដោយ​លទ្ធផល គ្មានគ្រាប់បាល់កើត​ឡើង​​នោះ​ទេ។

ក្រុមម៉ាឡេស៊ី

ពិតណាស់ សម្រាប់ការ​ប្រកួត​លើក​នេះ ក្រុមនារី​ម៉ាឡេស៊ី ពិតជាត្រូវការ​ឈ្នះ​ខ្លាំង ដើម្បី​អាច​ឈាន​ទៅប្រជែង​ដណ្តើម​យក​លេខ​១​ជាមួយក្រុមនារី​មីយ៉ាន់ម៉ា ដោយក្រុមទាំង​២នេះ ត្រូវប៉ះ​គ្នា នៅ​ថ្ងៃទី​១២ ខែមីនា ប៉ុន្តែ​កម្រិត​លេង​របស់​ក្រុមនារីម៉ាឡេស៊ី មិនទាន់​អាច​មើលរំលង​ក្រុម​កម្ពុជា បាន​នោះ​ទេ ដោយក្រុមទាំង​២នេះ អាច​មានឱកាស​រក​បានគ្រាប់បាល់​ដូចគ្នា អ៊ីចឹង​ជំនួបលើក​នេះ ពិតជា​មានភាពតានតឹង​ខ្លាំង ហើយ​អ្នកគាំ​ទ្រ​កម្ពុជា ក៏កំពុងរង់ចាំ​មើល​គ្រាប់បាល់​ដំបូង​របស់​ក្រុមនារីតំណាង​ឱ្យ​ជាតិ​របស់​ខ្លួន​ផងដែរ។

លោក Cameron Ng គ្រូបង្វឹករបស់ម៉ាឡេស៊ី ដែលបានទស្សនាប្រកួតដំបូរបស់ កម្ពុជា ជាមួយក្រុមនារីមីយ៉ាន់ម៉ា នោះ បានលើកឡើងថា៖ «សម្រាប់ខ្ញុំ កម្ពុជាបានលេងបានយ៉ាងល្អ ជាពិសេសនៅវគ្គទី១ ពួកគេមានទម្រង់លេងល្អ ពួកគេមានគម្រោងប្រកួត ដូច្នេះខ្ញុំគិតថាវាគឺជាការប្រកួតប្រជែងដ៏ល្អសម្រាប់យើងក្នុងការលេងជាមួយពួកគេ ជាពិសេសជាមួយម្ចាស់ផ្ទះ ដែលគេមានអ្នកគាំទ្រនៅពីក្រោយជាកម្លាំងចិត្តដល់ពួកគេ»៕

ការប្រកួតក្រុមនារី

ការប្រកួត

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម