តារាឆ្នើម​ៗ ផ្ញើ​សារ​រំលែក​ទុក្ខ ខណៈ​ប្រេស៊ីល ប្រកាស​កាន់ទុក្ខ​លោក Pele ៣ថ្ងៃ

Pele

លោក Jair Bolsonaro ប្រធា​នា​ធិបតីប្រេស៊ីល បានប្រកាស​ពីការ​កាន់ទុក្ខ​ទូ​ទាំង​ប្រទេស​រយៈ​​ពេល​៣​ថ្ងៃ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​កាន់ទុក្ខ​លោក Pele ក្រោយពី​ស្តេច​កីឡា​បាល់ទាត់​ប្រេស៊ីល​រូបនេះ បាន​ទទួលម​រណៈ​ភាព​ក្នុង​វ័យ​៨២​ឆ្នាំ​។

ការ​កាន់ទុក្ខ​រយៈ​ពេល​៣​ថ្ងៃនេះ ត្រូវ​បានប្រកាស​ឡើងជាផ្លូវ​ការ​ នៅលើ​លិខិតិ​មួយ ដែលត្រូវ​បាន​​ចុះ​ហត្ថលេខា​ដោយ​ផ្ទាល់​ពី​ប្រធា​នា​ធិបតី​។ ស្រប​ពេល​ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Neymar, Lionel Messi, Kylian Mbapp និង Cristian Ronaldo បាន​សម្តែង​ការ​​រំលែក​ទុក្ខ​ដ៏​រំជួល​ចិត្ត​ក្នុង​កីឡា​បាល់ទាត់​ចំពោះ​លោក Pele ក្រោយពីការ​ទទួល​មរណៈ​ភាព​របស់​ស្តេច​​បាល់ទាត់​របស់​ប្រេស៊ីល​រូបនេះ កាលពីថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ដែល Neymar បាន​និយាយ​ថា លោក Pele បានផ្លាស់​ប្តូរកីឡា​បាល់ទាត់​ ទៅ​ជា​សិល្បៈ​។

Category Top

hero

លោក Pele ដែល​ត្រូវ​បាន​​គេ​​ចាត់ទុក​ថា ជា​ស្តេច​កីឡា​បាល់ទាត់ បាន​ស៊ុត​បាល់បញ្ចូល​ទី​សរុប​ច្រើន​ជាង​១០០០​គ្រាប់ នៅមុន​ពេល​ចូល​និវត្តន៍ក្នុង​ឆ្នាំ​១៩៧៧​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Neymar បាន​សម្តែង​ការ​កោតសរសើរយ៉ាង​ខ្លាំង​​ដល់​លោក Pele ដែល​​ធ្លាប់​បាន​ឈ្នះ​ពាន World Cup ៣លើក ពោលគឺក្នុងឆ្នាំ​១៩៥៨ ១៩៦២ និង​ឆ្នាំ​១៩៧៩​​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម