ដំបូងគេនៅ NBA កីឡាករ Stephen Curry បោះ ៣ពិន្ទុបានសរុប ៣៥០០ ពិន្ទុ

កីឡាករអាមេរិក Stephen Curry បានក្លាយជាកីឡាករដំបូងនៅក្របខណ្ឌ NBA អាមេរិកដែលបោះ ៣ ពិន្ទុបានសរុប ៣៥០០ ពិន្ទុ ចុះឈ្មោះ 188Asia  ស្របពេលដែល Golden State Warriors យកឈ្នះ Brooklyn Nets។

Category Top

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានឈានដល់ចំនុច ៣៥០០ ពិន្ទុតាំងពីវគ្គទី ១ នៃការប្រកួត និងបញ្ចប់ទៅដោយរកបានសរុប ៣៧ ពិន្ទុក្នុងជ័យជំនះ ១២៤-១២០ លើ Brooklyn Nets បូកបញ្ចូលទាំង ៣ ពិន្ទុសរុប ៦ បាល់ក្នុងការប្រកួត។

 

Stephen Curry ថែមទាំងបោះបាន ១២ ពិន្ទុជាប់គ្នាមិនដល់ ២ នាទីផងនៅក្នុងវគ្កទី ៤ ដើម្បីជ័យជំនះនេះ។

 

ចំណែកឯមិត្តរួមក្រុមរបស់ Curry កីឡាករ Klay Thompson ក៏បានឡើងឈរលេខ ៣ ក្នុងតារាងអ្នកបោះបាន ៣ ពិន្ទុច្រើនជាងគេផងដែរ បន្ទាប់ពីរកបាន ២៤ ពិន្ទុក្នុងការប្រកួតនេះ។ រីឯក្រុមចាញ់ Brooklyn Nets កីឡាករ Cam Thomas បោះម្នាក់ឯងបានដល់ទៅ ៤១ ពិន្ទុ តែមិនអាចជួយ Nets គេចផុតពីបរាជ័យបាន។

 

ជ័យជំនះនេះបានបញ្ចប់ដំណើរបរាជ័យ ៣ ប្រកួតជាប់គ្នារបស់ Golden State តែបន្តឈរលេខ ១១ នៅភាគខាងលិចឈ្នះ ១២ ចាញ់ ១៤ ខណៈដែល Brooklyn Nets ឈរលេខ ៩ នៅភាគខាងកើតឈ្នះ ១៣ ចាញ់ ១២៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម