ដឹង​អត់​ថា តើ​គ្រូ​បង្វឹក និង​កីឡាករណា​ខ្លះ បាន​ទទួលពាន ក្នុង​កម្ម​វិធី CPL FOOTBALL AWARD 2022?

លឹម ពិសុទ្ធ

ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរ​លីគ នៃ​សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា បាន​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ខេមបូឌាន​ព្រីមៀរ​លីគ ឆ្នាំ២០២២ (CPL FOOTBALL AWARD 2022) យ៉ាងឱឡារិក ​​នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល សែន​សុខ កាលពី​ថ្ងៃពុធ ម្សិលមិញ ដោយមាន​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ បានចូល​រួម។

នៅក្នុងកម្ម​វិធី​ CPL FOOTBALL AWARD 2022 នេះ ជា​ការ​​ចែក​ពាន​រង្វាន់ដល់​គ្រូ​បង្វឹក​ល្អជាង​គេ កីឡាករ​ទាត់​បាល់​​ចូល​ទី​ល្អជាង​គេ  កីឡាករ​ល្អ​ជាងគេ​អាយុក្រោម​២២ឆ្នាំ អ្នក​ចាំទី​​ល្អ​ជាងគេ ក្រុម​ទទួលបាន Fair Play ល្អជាង​គេ និងក្រុមអាជ្ញាកណ្តាល​ល្អ​ជាងគេ ព្រមទាំង​ប្រគល់​មេដាយ ដល់​ក្រុម​លេខ​២ ​វិសាខា និង​ក្រុមលេខ​៣ ព្រះខ័នរាជស្វាយរៀង  រីឯ​ក្រុមលេ៤ បឹងកេត បាន​ទទួលពាន Fair Play ខណៈ​ពិធី​ប្រគល់ពាន​ដល់​ក្រុម​ម្ចាស់​ជើង​ឯក ភ្នំពេញ​ក្រោន ប្រចាំ​រដូវ​កាលនេះ ត្រូវបាន​ធ្វើ​រួចរាល់​ហើយ។

Category Top

កីឡាករទទួលពាន

តាមការ​ប្រកាស​ជា​លំដាប់លំដោយ នៅ​ក្នុងពិធី​នោះ គ្រូ​បង្គោល​របស់​ក្រុម​ភ្នំពេញក្រោន លោក Oleg Starynakyi បាន​ឈ្នះពានជា​គ្រូ​បង្វឹក​ល្អ​ជាងគេ ចំណែក​ខ្សែ​ប្រយុទ្ធ Marcus Haber របស់​ក្រុម​ស្វាយ​រៀង បានឈ្នះ​ពាន​ជា​កីឡាករ​ស៊ុតបាល់បញ្ចូលទី​ល្អជាងគេ រីឯ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង លឹម ពិសុទ្ធ របស់​ភ្នំពេញក្រោន បានជាប់ជា​កីឡាករ​ល្អជាងគេ​អាយុ​ក្រោម​២២​ឆ្នាំ ហើយ សាវ៉ែង សំណាង របស់​ភ្នំពេញ​ក្រោន បាន​ឈ្នះ​ពាន​ជា​អ្នកចាំទី​ល្អជាងគេ​ ប្រចាំ​ព្រឹត្តិការណ៍​នេះ ហើយអ្នក​ទាំង​នេះ ក៏បាន​ទទួល​រង្វាន់​ម៉ូតូ SUZUKI ម្នាក់១​គ្រឿង ផង​ដែរ។

ជាមួយគ្នា​នេះ គណៈកម្មការ​ខេមបូឌាន​ព្រីមៀរ​លីគ ក៏បាន​ជ្រើស​រើស​កីឡាករ​លេង​ល្អ​ជាង​គេ ទាំង​១១​នាក់ ប្រចាំ​លីគកំពូល​កម្ពុជា ឆ្នាំ​២០២២​នេះ ផងដែរ ក្នុង​នោះ​មាន​អ្នកចាំទី សាវ៉ែង សំណាង, Fareed Sadat, លឹម ពិសុទ្ធ របស់​ភ្នំពេញក្រោន កីឡាករ ឆេង ម៉េង, អ៊ុក សុវណ្ណ, សា ទី របស់វិសាខា, សារ៉េត គ្រីយ៉ា, Mizuno Hikiru, Marcus Haber របស់​ស្វាយរៀង, ម៉ាត់ នូរុណ និង សៀង ចន្ធា របស់បឹងកេត ដោយ​អ្នកទាំង​នេះ ទទួលបាន​ពាន​ម្នាក់​១​ដូចគ្នា ដែលប្រគល់​ជូនដោយ​លោក សៅ សុខា ប្រធានសហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា

ម៉ាត់ ណូរុន

ក្រុមទទួលពាន

កីឡាករទទួលរង្វាន់់

ស៊ៀង ចាន់ធា

លោកគ្រូភ្នំពេញក្រោន

ពិធីប្រគល់ពានដល់កីឡាករ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម