ញាន សុស៊ីដាន តាំង​ចិត្ត​បង្ហាញ​សមត្ថភាព ដើម្បី​ឱ្យ​គ្រូ​បង្វឹកជាប់ចិត្ត និង​ដាក់​ឱ្យ​លេង នៅស៊ីហ្គេម

សុស៊ីដាន

ខ្សែបម្រើ ញាន សុស៊ីដាន បានចាត់​ទុក​ការ​បោះជំរំហ្វឹកហាត់ នៅប្រទេស​ថៃ ជាមួយ​ក្រុម​ជម្រើសជាតិកម្ពុជា​អាយុ​ក្រោម​២២ឆ្នាំ នាពេលនេះ វាជាឱកាស​ថ្មី​សម្រាប់គេ ក្នុងការ​អភិវឌ្ឍ​សមត្ថ​ភាព​បន្ថែម​ឱ្យ​បានកាន់តែ​ល្អ​ប្រសើរ។

ក្នុង​បទសម្ភាស​ផ្ទាល់ជាមួយ​ក្រុមការងារសហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា នៅ​ថ្ងៃពុធនេះ ញាន សុស៊ីដាន បាន​បង្ហាញចំណាប់អារម្មណ៍ សម្រាប់ការ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ បែប​នេះ​​ថា៖​«សម្រាប់​ខ្ញុំ មានការរំពឹ​ង​ថា នឹង​ទទួលបាន​បទពិសោធអ្វីដែល​ថ្មី ព្រោះ​នេះជាលើកទី​១ ដែល​ខ្ញុំ​បានទៅចូលរួមហ្វឹកហាត់ នៅប្រទេស​ថៃ  គឺ​ទាំងទីលាន​ហ្វឹក​ហាត់ និង​បរិយាកាស វាថ្មី​សម្រាប់​ខ្ញុំ»។

Category Top

Sidan

គិត​ត្រឹម​ថ្ងៃពុធនេះ ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ បានបោះជំរំហ្វឹកហាត់ នៅប្រទេស​ថៃ បានចំនួន​២​ថ្ងៃហើយ ក្រោមការ​ដឹកនាំ​របស់​អ្នក​ចាត់ការទូទៅ​ លោក Keisuke Honda ហើយជាមួយពេលវេលានេះ ញាន សុស៊ីដាន បាន​តាំង​ចិត្ត​ថា នឹងខំប្រឹង​​បង្ហាញ​ឱ្យ​គ្រូ​បង្វឹក បានមើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​គេ​ផងដែរ ដើម្បី​អាចជាប់ នៅ​ក្នុងបញ្ជីឈ្មោះ​ចុង​ក្រោយ​របស់​ជម្រើសជាតិ​កម្ពុជា សម្រាប់​ចូល​រួមការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា ខាងមុខនេះ។

ញាន សុស៊ីដាន បាន​បញ្ជាក់​ថា៖ «ចំពោះ​ការ​តាំង​ចិត្ត​អ្វី គឺ​ខ្ញុំបានតាំង​ចិត្ត​តាំង​ពី​ខ្ញុំ​បានជាប់ជម្រើសជាតិ តាំងពីលើក​ដំបូង ហើយ​ខ្ញុំ​នឹងបង្ហាញ​នូវអ្វី​ដែល​ខ្ញុំ​មាន បង្ហាញ​ភាព​ខ្លាំង ដើម្បី​ឱ្យ​លោក​គ្រូ បាន​មើល​ឃើញពី​សមត្ថ​ភាព​របស់​យើង និង​ជ្រើស​រើស​យក​យើង រហូតដល់​ដំណាក់កាល​ចុង​ក្រោយ ដើម្បីបាន​ចូល​លេង នៅស៊ីហ្គេម»។

ខ្សែបម្រើ សុស៊ីដាន

គួររំឭក​ថា ញាន សុស៊ីដាន ធ្លាប់បានចូលរួម​ការប្រកួតស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២២ នៅប្រទេស​វៀតណាម ម្តង​ហើយ។ បើទោះបីជា​រូបគេ មិនអាច​រក​បានគ្រាប់បាល់ សម្រាប់ការ​បង្ហាញ​ខ្លួន នៅស៊ីហ្គេម ជាលើកដំបូងនោះ ប៉ុន្តែ សុស៊ីដាន បាន​បង្ហាញទម្រង់លេង​ល្អ ខណៈ​ពេលនេះ រូបគេ កាន់តែ​មានសមត្ថភាពល្អ និងមាន​ភាព​មុតស្រួច ក្នុងការ​បញ្ចប់ទី ព្រោះ​ការ​ប្រកួត​​ពាន​រង្វាន់ Cambodian League Cup 2023 ដែលកំពុងដំណើរការ នៅពេលនេះ រូបគេ​អាច​រកបានគ្រាប់បាល់​ជាបន្ត​បន្ទាប់​ ដើម្បី​ជួយ​​ក្រុមកង​យោធពលខេមរភូមិន្ទ បានឈ្នះ​ទាំង​៣​ប្រកួតជាប់ៗគ្នា៕

ទ័ព

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម