ឈ្នះទ័ព ៣-០ Phnom Penh Crown FC ដេញពីក្រោយស្វាយរៀងត្រឹម ៥ ពិន្ទុ

ក្រុមការពារតំណែងជើងឯក Phnom Penh Crown FC បានកាត់បន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៥ពិន្ទុប៉ុណ្ណោះ ក្រោយបន្ដយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ៣-០ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ចុះឈ្មោះ 188Asia  សប្ដាហ៍ទី១២ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។

Category Top

 

ជំនួបនៅកីឡដ្ឋានស្ដាតចាស់នេះ ភ្នំពេញក្រោន បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដោយកីឡាករ Andres Nieto នៅនាទី១៤ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Denilson និង ១គ្រាប់ទៀត ធ្វើសម្រេចដោយកីឡាករ ឡុង ភារ៉ាត់ ក្រោយដណ្ដើមបាល់ពីជើងខ្សែការពារកងយោធពលខេមរភូមិន្ទ ហើយស៊ុតបញ្ចប់ទីងាយៗ នៅនាទី៤២។

 

ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមម្ចាស់ផ្ទះ ដែលត្រូវការគ្រាប់បាល់ចាំបាច់ តែមិនអាចទម្លាយរបាំងការពារក្រុមសិង្ហក្រហមបានឡើយ ផ្ទុយទៅវិញ ភ្នំពេញក្រោន ក៏រកបាន ១គ្រាប់បន្ថែមទៀត ដោយកីឡាករ Denilson នៅនាទី៦៣ បន្ទាប់ពីការសហការ អមជាមួយចង្វាក់លេងដ៏ល្អជាមួយមិត្តរួមក្រុមកីឡាករសញ្ជាតិខ្មែរ Yudai Ogawa ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

 

ជ័យជម្នះ ៣-០ ក្រៅដី បន្ទាប់ពីធ្លាប់យកឈ្នះក្នុងដី ១-០ កាលពីជើងទី១ នាំឲ្យក្រុមភ្នំពេញក្រោន បន្ដឈរលេខរៀងទី២ ក្នុងតារាងពិន្ទុ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១២ ដោយរកបាន ២៦ពិន្ទុ ពោលគឺចាញ់ប្រៀបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងត្រឹម ៥ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុមណាហ្គាវើលដ៏ កាលពីចុងសប្ដាហ៍កន្លងទៅ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម