ជំនួយការគ្រូបង្វឹកលោក Khalid Muftah បានស្លាប់បាត់បង់ជីវិត គ្រោះថ្នាក់ឡានក្រុងដឹកកីឡាករមួយនៅអាល់ហ្សេរី

ភ្នាក់ងារសារព័ត៌មានរបស់រដ្ឋឱ្យដឹងថា អ្នកចាំទីរបស់ក្លិបបាល់ទាត់ Mouloudia Club El Bayadh វ័យ ២៧ ឆ្នាំ Zakaria Bouziani និងជំនួយការគ្រូបង្វឹកលោក Khalid Muftah បានស្លាប់បាត់បង់ជីវិតក្នុងហេតុការគ្រោះថ្នាក់ចរាចរទៅលើរថយន្តដឹកកីឡាកររបស់ក្លិប។ ចុះឈ្មោះ 188Asia

 

Category Top

មានគ្រោះថ្នាក់ចរាចរដ៏គួរឱ្យសោកសង្រែងមួយ បានកើតឡើងនៅក្នុងប្រទេសអាល់ហ្សរីដែលបណ្តាលឱ្យកីឡាករ និងគ្រូបង្វឹកនៃក្លិបបាល់ទាត់មួយនៅលីគកំពូលអាល់ហ្សេរីស្លាប់បាត់បង់ជីវិតកាលពីយប់ថ្ងៃពុធកន្លងទៅ។

សមាជិកកីឡាកររបស់ក្លិបបានកំពុងធ្វើដំណើរពីភាគខាងជើងនៃប្រទេស ទៅទឹកដីរបស់ JS Kabylie ដែលនឹងត្រូវជួបគ្នាយប់ថ្ងៃសុក្រនេះ តែក៏ជួបគ្រោះថ្នាក់នៅក្បែរទីក្រុង Tiaret។

 

សហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរីបានប្រកាសផ្អាករាល់ការប្រកួតនានាទាំងអស់ ជុំវិញប្រទេសដើម្បីចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ។

 

El Bayadh ជាក្រុមបាល់ទាត់ដែលកំពុងឈរលេខ ៦ នៅលីគកំពូលអាល់ហ្សរីដោយមាន ១៥ ពិន្ទុពីការប្រកួត ១០ លើកខណៈ MC Alger កំពុងនាំមុខគេដាច់៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម