ជោគ​ជ័យ​ព្រម​គ្នា! Liverpool ជោគ​ជ័យ​លើ​ការ​នាំយកតារាឆ្នើម Gakpo នៅ​ថ្ងៃ​ពួក​គេ​ផ្តួល Aston Villa

Cody Gakpo

Liverpool បាន​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រជែង​​ទិញ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ហូ​ឡង់ Cody Gakpo ក្រោយ​ពីក្លិប PSV Eindhoven បាន​ប្រកាស​ពីការ​ព្រមព្រៀង​​ជាមួយនឹង​ក្លិប​យក្ស​អង់គ្លេស​មួយនេះ កាលពីថ្ងៃ​ចន្ទ​។

Gakpo ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់​ក្នុង World Cup សម្រាប់ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហូ​ឡង់ ធ្លាប់​ត្រូវ​បាន​ទាក់ទង​ជាមួយនឹង​ការផ្ទេរ​ទៅ​កាន់ក្លិប Manchester United ដែលជា​គូ​ប្រជែង​របស់ Liverpool ម្ត​ង​រួច​មក​ហើយ​។ PSV បាន​ឲ្យដឹងក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «PSV និង​ក្លិប Liverpool FC បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នាមួយ​លើ​សំណើ​​ផ្ទេរ Cody Gakpo​។ ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូបនេះ នឹងធ្វើ​ដំណើរ​ទៅកាន់​អង់គ្លេស​ភ្លាម​ៗ ដើម្បីបំពេញ​លក្ខណ្ឌ​ចាំ​បាច់​នានា នៅមុន​ពេល​បំពេញ​ការផ្ទេរ​មួយនេះ​»​។

Category Top

Gakpo

លោក Marcel Brands អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្លិប PSV បាននិយាយ​ថា ការ​ផ្ទេរ​នេះ នឹង​ក្លាយ​ជា​ការផ្ទេរ​ក្នុង​តម្លៃខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​ហូ​ឡង់​មួយ​នេះ​។ បើយោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​នានា តម្លៃខ្លួន​នេះ អាច​នឹង​កើន​ដល់​៥០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៥៣លាន​​ដុល្លារ​អាមេរិក)​។

ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម​របស់​លោក Jurgen Klopp បានកត់ត្រា​ជ័យ​ជម្នះក្នុងការ​ប្រកួតលីគ​៣លើក​ជាប់​ៗ​គ្នា តាមរយៈ​ការ​ផ្តួលក្រុម​ Aston Villa ក្នុងលទ្ធ​ផល ៣-១ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាល​ពីថ្ងៃ​ចន្ទ៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម