ជើងខ្លាំង F1 ពិភពលោក Lewis Hamilton ច្រានចោលពត៌មានចង់ផ្លាស់ទៅក្រុម Red Bull

ជើងឯក F1 ពិភពលោក ៧ សម័យ Lewis Hamilton បានបដិសេធពីព័ត៌មានដែលចុះផ្សាយថា អ្នកតំណាងរបស់ខ្លួន បានទៅជួបប្រធានក្រុម Red Bull លោក Christian Horner ចុះឈ្មោះ 188Asia អំពីការផ្លាស់កីឡាករអង់គ្លេសរូបនេះមកកាន់ Red Bull មុនពេលរូបគេបន្តកិច្ចសន្យានៅ Mercedes កាលពីដើមឆ្នាំ។

Category Top

Horner បានប្រាប់កាសែត Daily Mail ថាមានការសន្ទនា និងចរចាជាច្រើនអំពី Hamilton ដើម្បីចូលរួមក្រុមRed Bull ដែលបច្ចុប្បន្នកំពុងលេចធ្លោជាមួយម្ចាស់ជើងឯកពិភពលោកបីដង Max Verstappen ។

Hamilton ដែលមានកិច្ចសន្យារបស់ខ្លួនជាមួយ Mercedes ដល់ចុងឆ្នាំ ២០២៥ បានប្រាប់អ្នកយកព័ត៌មាននៅឯ Abu Dhabi Grand Prix កាលពីថ្ងៃព្រហស្បតិ៍ថា គ្មាននរណាម្នាក់ពីអ្នកគ្រប់គ្រងរបស់ខ្លួនបាននិយាយជាមួយលោក Horner ពីការផ្លាស់ទៅកាន់ Red Bull នោះទេ។

ទន្ទឹមនឹងនេះដែរ Max Verstappen និង Red Bull អាចបញ្ចប់រដូវកាលដ៏អស្ចារ្យរបស់ខ្លួននៅ Formula One ជាមួយនឹងជ័យជំនះនៅ Abu Dhabi អារ៉ាប់រួមចុងសប្តាហ៍នេះ។

Max Verstappen រដូវកាលនេះបានយកឈ្នះសរុបម្នាក់ឯង ១៨ ទីលានទៅហើយក្នុងចំណោម ២២ ទីលាន ហើយគេអាចនឹងពន្លាតកំណត់ត្រាបន្ថែមទៀតបើឈ្នះចុងសប្តាហ៍នេះ ជាកីឡាករដែលឈ្នះក្នុងរដូវកាលច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត F1។

ដោយឡែកសម្រាប់ Lewis Hamilton រដូវកាលនេះមិនទាន់ស្គាល់ជ័យជំនះម្តងណាឡើយ ដោយបានត្រឹមឈរលេខ ៣ ក្នុងតារាងជើងឯកពិភពលោកពីក្រោមលេខ ២ Sergio Perez និងនៅពីលើអ្នកលេខ ៤ Carlos Sainz៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម