ជើងខ្លាំង​ Dave Leduc បាន​សម្រេច​ប្រើឈ្មោះ​ខ្មែរ «ដាវ» ដើម្បីជា​ការ​អរគុណ​ដល់​អ្នកគាំ​ទ្រ​កម្ពុជា

អ្នក​ប្រដាល់​ជើងខ្លាំង​របស់មីយ៉ាន់ម៉ា Dave Leduc កាលពី​ម្សិលមិញ បាន​បង្ហោះ​សារជាភាសាខ្មែរ នៅលើ​ផេច​ហ្វេសរបស់​ខ្លួន ដើម្បីជា​ការអរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា ដែល​បានតែងតែ​តាមដាន និងចុច Follow ផេច​ហ្វេសប៊ុក​របស់គេ ក្នុង​រយៈពេលចុងក្រោយ​នេះ បន្ទាប់​កីឡាកររបស់មីយ៉ាន់ម៉ា​រូបនេះ បាននិយាយ​ទទួលស្គាល់ «គុនខ្មែរ» ថាជាក្បាច់​គុន​មាន​ដើម​កំណើត នៅកម្ពុជា​ ដ៏ពិតប្រាកដ។

«ផុសមួយនេះ គឺជូនសម្រាប់អ្នកគាំទ្រកម្ពុជា។ ដំបូង ខ្ញុំចង់ប្រាប់ថា ខ្ញុំពិត​ជា​មាន​កិត្តិយស​ពន់​ពេកណាស់ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកទាំងអស់គ្នា។ ក្នុង​រយៈ​ពេល​តែ១ខែ ខ្ញុំទទួលបានអ្នកគាំទ្រកម្ពុជាថ្មីប្រហែលជា ១០ ម៉ឺននាក់។ សេចក្តី​រំភើប​របស់​អ្នក​ចំពោះ​វត្ត​មានរបស់ខ្ញុំ មកកាន់ប្រទេសរបស់អ្នក ធ្វើឱ្យខ្ញុំកាន់តែរំភើបដូចគ្នា»។

Category Top

ប្រដាល់

នេះជាសារ ដែល Dave Leduc បាន​បង្ហោះ នៅលើ​ផេចហ្វេសប៊ុក​របស់គេ កាលពី​ថ្ងៃ​សៅរ៍ ហើយ​ជើង​ខ្លាំង ដែលជា​ម្ចាស់​ខ្សែ​ក្រវាត់​របស់ ONE Championship រូប​នេះ ក៏​បាន​នឹងកំពុងត្រៀមខ្លួន ដើម្បីប្រកួត​ជាមួយ​ជើងខ្លាំង​របស់​កម្ពុជា ព្រំ សំណាង នា​ថ្ងៃទី​២៧ ខែឧសភា ខាងមុខ​ផងដែរ ពោល​គឺ​បន្ទាប់ពី​ ព្រំ សំណាង បានបញ្ចប់បេសកកម្ម​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ នា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣​នេះ។

ទន្ទឹម​នឹង​នេះ អ្នក​ប្រយុទ្ធ​មាន​ក្បាល​រឹង និង​មាន​ផ្លែ​កែង​ដ៏​មានគ្រោះ​ថ្នាក់ Dave Leduc ក៏​បានសម្រេច​ប្រើ​ឈ្មោះជា​ភាសាខ្មែរ ទៅតាម​អ្វីដែល​អ្នកគាំ​ទ្រ​កម្ពុជា បាន​ប្រាប់ទៅកាន់រូបគេ ផងដែរ។ «នៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា ខ្ញុំមានឈ្មោះជាពិសេសសម្រាប់ប្រជាជនភូមាថា “Dave” ជា​ភាសា​អង់គ្លេស មិនងាយហៅទេ ហេតុដូច្នេះប្រជាជនភូមាបានសម្រួលពី “Dave” ទៅជា “Daywa” វិញ ដែលមានន័យថា “អ្នកការពារ” ឬ “ទេវតាពិឃាត” ហាហា!

ភូមា

ជើង​ខ្លាំង Dave Leduc ​បានបញ្ជាក់ថា៖ «ខ្ញុំចង់បានឈ្មោះខ្មែរមួយដែរ ហើយម្សិលមិញ អ្នកគាំទ្រម្នាក់បានដាក់ឱ្យខ្ញុំ។ គាត់​បាននិយាយថា៖ “Dave មានន័យថា ដាវ។ អាវុធនេះ អាច​ប្រយុទ្ធ និង​សម្លាប់សត្រូវបាន។ Dave = “Dav” ដាវ = Sword  ហេតុដូច្នេះ ខ្ញុំ​សុំ​ឱ្យ​អ្នក​ទាំងអស់គ្នាហៅខ្ញុំថា “ដាវ” ចាប់​ពី​ពេល​នេះ​តទៅ បាទ!»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម