ជើង​ខ្លាំង ឡៅ ស៊ីណេត និង លន បញ្ញា ផ្តួល​ដៃគូឱ្យ​សន្លប់ ដូច​គ្នា ក្នុង​ការ​ប្រកួត Mas Fight

Mmm

កីឡាករ​លន បញ្ញា និង ឡៅ ស៊ីណេត ​ម្ចាស់មេដាយ​មាស​ស៊ីហ្គេមឆ្នាំ​ ២០២៣ សុទ្ធតែបាន​ផ្តួល​កីឡាករក្រៅ​ស្រុក​​ឱ្យ​សន្លប់សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិដែល​ត្រូវ​បាន​ធ្វើ​ឡើងនៅ​សង្វៀន​ថោន ស្រប​ពេល​ដែល​​ជើង​ខ្លាំង ម៉ឺន មេឃា​ បានសរសើរ​ពី​ភាពធន់របស់​​អ្នក​ប្រយុទ្ធ​ជើង​ចាស់របស់​ថៃដែល​មិន​ព្រម​សន្លប់ក្រោម​កណ្តាប់​ដៃរបស់​ខ្លួន។

ក្នុង​ការ​​ប្រកួត Mas Fight ដែល​មាន​តែ​១​ទឹក និង​រយៈ​ពេល​​៩នាទីកាលពី​ថ្ងៃទី​១៨ ខែមិថុនា ម្ចាស់មេដាយមាស​ស៊ីហ្គេម​២ជំនាន់ផ្នែកកីឡា​វ៉ូវីណាមអេវីរៈខាំឈិត ភូថង ដែល​គេ​ស្គាល់ថាជាជើង​ខ្លាំង​ម៉ឺន មេឃានោះ ​បាន​​វាយ​សម្រុក​ទៅលើ​កីឡាករជើង​ចាស់របស់​ថៃឃុំភេត ស.រាំងឆៃ យ៉ាង​ខ្លាំងបន្ទាប់ពី​អ្នក​ទាំង​២នេះបាន​ទទួល​ការ​ព្រមាន​ពី​អាជ្ញាកណ្តាលចំពោះ​ការ​ប្រកួតបែបខ្លាចៗគ្នារយៈពេល​ជាង​៣នាទី​ដំបូង។

Category Top

ការ​ម៉ាត់ចូលពេញៗ​ និង​បន្ថែម​ដោយ​ការ​វាយកែង​របស់ម៉ឺន មេឃា បាន​ធ្វើឱ្យ​កីឡាករឃុំភេត វង្វេងវង្វាន់​រក​កល់​នឹងសន្លប់​នៅ​ក្នុងនាទីទី​៤​ទៅ​ហើយហើយ​ភ្លាមៗ​នោះ កីឡាករ​គុន​ខ្មែរ​របស់​កម្ពុជារូបនេះ បាន​វាយសង្រ្គប់​បន្ថែម​កាន់តែ​ខ្លាំងក្នុង​គោលធ្វើ​ឲ្យ​កីឡាករ​ថៃ​សន្លប់ ប៉ុន្តែឃុំភេតនៅតែ​អាច​ទប់​លំនឹង​ខ្លួន និង​រក្សា​ស្មារតី​វាយបក​វិញ​មិនព្រម​សន្លប់​​នោះ​ទេ។

ភាព​ធន់​របស់កីឡាករឃុំភេតបាន​បង្ខំ​ឱ្យម៉ឺន មេឃា វាយ​បក​តាម​ធម្មតា​វិញហើយជាមួយគ្នា​នេះការ​វាយកែងនិង​ចូល​ចាប់បុកជង្គង់​របស់ឃុំភេត ក៏​បាន​ធ្វើ​ឱ្យមេឃាហាក់​ធ្លាក់​កម្លាំង​ផងដែរនៅ​មុនពេល​អ្នកទាំង​២នេះត្រូវបាន​អាជ្ញាកណ្តាល​លើក​ដៃ​ឱ្យស្មើ​គ្នាតាម​ច្បាប់​របស់ Mas Fight គឺ​គ្មាន​អ្នក​សន្លប់ត្រូវកំណត់​ឱ្យស្មើ​គ្នា។

sport

ម៉ឺន មេឃាបាន​និយាយសរសើរពី​​កីឡាករឃុំភេត តាមរយៈ​ការ​និយាយ​​​ថា៖ «គាត់​មាន​ភាពធន់ដែល​អាច​ទប់​ជើងនិងដៃ​របស់​យើង​បានព្រោះនៅពេល​ខ្ញុំវ៉ៃ​គាត់​ឡើង​សឺ​នោះ ខ្ញុំ​គិត​ថានៅពេល​ខ្ញុំ​ដេញ​វាយសម្រុកបន្ថែម​​ទៅលើ​គាត់និងអាច​ផ្តាច់​គាត់ បានប៉ុន្តែចំពោះ​ស្ថាន​ភាពជាក់ស្តែងគឺ​គាត់​អាច​ទប់​លំនឹងឬទប់​ភាពសឺ​បាន​»​។

ដោយ​ឡែក កីឡាករ​វ័យ​​ក្មេងឡៅ ស៊ីណេត ដែលទើប​តែ​ឈ្នះ​បានមេដាយមាស​ស៊ីហ្គេម​លើ​ប្រភេទ​កីឡា​គុនខ្មែរកាលពី​ពេលថ្មីៗនេះ ក៏​បាន​បង្ហាញ​វត្ត​មានជា​ថ្មីនៅលើ​សង្វៀន​ថោនកាលពី​ថ្ងៃទី១៨​មិថុនា​​នោះដែរហើយ​តាម​រយៈការ​ប្រកួតជាមួយ​កីឡាករ​ថៃ​ឈ្មោះភេត ច្នាសកន នោះ រូប​គេ​បាន​វាយកែង និង​បន្ថែម​ដោយ​ការ​បុក​ជង្គង់បណ្តាល​ឱ្យ​ថៃ​ម្នាក់​នេះសន្លប់​ធំនៅក្នុង​ទឹក​ទី​៣។

ជា​មួយ​គ្នានេះ លន បញ្ញា ក៏បាន​ផ្តួល​អ្នកប្រដាល់របស់ម៉ារ៉ុក Hamza Bahi ឱ្យ​សន្លប់ ផង​ដែរ ដោយការ​ទាត់​ចូល​កញ្ចឹងកនៅពាក់​កណ្តាល​ទឹក​ទី​១សម្រាប់​ការ​ប្រកួតនៅ​សង្វៀន​ថោន​នេះ​៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម