ជិត ១ពាន់ថ្ងៃ ឈ្នះពាន ១ AS Roma និង Jose Mourinho ដើរដល់ផ្លូវបំបែក

បន្ទាប់ពីរយៈពេល ៩២៩ ថ្ងៃ ដែលរាប់បញ្ចូលទាំងពីអនុស្សាវរីយ៍ជោគជ័យនៅអឺរ៉ុប ការប៉ះទង្គិចកាយវិការ ពាក្យសំដី ចុះឈ្មោះ 188Asia  កាតក្រហមបណ្តេញពីទីលាន ការបញ្ចេញពាក្យសំដីគួរឱ្យចាប់អារម្មណ៍ ទីបំផុតអាជីពរបស់អ្នកចាត់ការព័រទុយហ្កាល់ Jose Mourinho នៅក្លិបអ៊ីតាលី​ AS Roma បានឈានដល់ទីបញ្ចប់ហើយ។

Category Top

AS Roma បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការវ័យ ៦០ ឆ្នាំរូបនេះហើយនៅថ្ងៃអង្គារម្សិលមិញ តែគេមិនឃើញពីភាពល្អក់កកររបស់អ្នកគាំទ្រចំពោះលោក Mourinho ឡើយ ផ្ទុយទៅវិញអតីតអ្នកចាត់ការ Manchester United រូបនេះបានយកឈ្នះចិត្តអ្នកគាំទ្រទៅហើយ។

 

យ៉ាងណាក្តី មួយរយៈចុងក្រោយ ការដឹកនាំក្រុមមានការធ្លាក់ចុះ កង្វះវិន័យ បរាជ័យក្រោមស្នាដៃក្រុមរួមទីក្រុង Lazio ខណៈ Roma ធ្លាក់ដល់លេខ ៩ Serie A ធ្វើឱ្យភាគីទាំងពីរឈានដល់ផ្លូវបំបែក។

 

លោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការ Roma នៅរដូវក្តៅឆ្នាំ ២០២១ ពោលគឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Spurs បញ្ចប់តំណែង។

 

រដូវកាលដំបូងរបស់លោក Mourinho គឺដឹកនាំ Roma ឈ្នះពានទី ៣ របស់អឺរ៉ុប UEFA Europa Conference League ដែលធ្វើឱ្យបុរសសញ្ជាតិព័រទុយហ្កាល់រូបនេះសម្រក់ទឹកភ្នែក។

ក្នុងរដូវកាលនេះ Roma កំពុងឈរលេខ ៩ ដេញពីក្រោយក្រុមនាំមុខគេ Inter Milan ដល់ទៅ ២២ ពិន្ទុបន្ទាប់ពី ៥ ប្រកួតចុងក្រោយរកបានត្រឹម ៤ ពិន្ទុ ថែមទាំងចាញ់ Lazio ធ្លាក់ពី Coppa Italia ទៅទៀត។

 

រំលឹកថាលោក Jose Mourinho ធ្លាប់ដឹកនាំក្លិបធំៗនៅអឺរ៉ុបជាច្រើនដូចជា Porto, Chelsea, Inter Milan, Real Madrid, Manchester United និង Tottenham Hotspur៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម