ជប៉ុន បញ្ជាក់​ថា គ្មាន​ហេតុ​ផល​អ្វី​​ដែលត្រូវ​ខ្លាច​ អាល្លឺម៉ង់ ក្នុង World Cup ឡើយ

Japan Team

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន នឹងមិន​ខ្លាច​អាល្លឺម៉ង់ ក្នុងការ​ប្រកួត​បើក​ឆាក​របស់ពួក​គេ នៃ​យុទ្ធនា​ការ World Cup នៅ​រាត្រីថ្ងៃពុធ ទី​២៣ ខែ​វិច្ឆិកា ឡើយ បើ​ទោះ​បី​ក្រុម​នៅអាស៊ី បាន​ជួបភាព​ត្រដាបត្រដួសនៅ​ដើម​ទី​នៃ​ព្រឹត្តិការណ៍​នេះ​​ក៏ដោយ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់ខ្សែ​ប្រយុទ្ធ​។

ក្រុម​ម្ចាស់​ផ្ទះ​កា​តា បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អេក្វាទ័រ ក្នុងលទ្ធ​ផល ២-០ ក្នុងការ​ប្រកួត​បើកឆាកកាលពីថ្ងៃ​អាទិត្យ និង​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គូ​ប្រកួត​ទាំង​ស្រុង ស្រប​ពេល​ដែល​អ៊ី​រ៉ង់ បាន​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធ​ផល ៦-២ ក្រោមស្នា​ដៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស នៅ​ថ្ងៃ​បន្ទាប់​។

Category Top

Japan

ខ្សែ​ប្រយុទ្ធល្បឿន​លឿន Asano ជឿជាក់​ថា ក្រុម​ជម្រើស​ជាតិ​ជប៉ុន នឹង​មិន​ជួប​ជោគ​វាស​នា​ដូចគ្នា នៅ​ពេល​ដែល​ពួក​គេ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ក្នុងពូល E ហើយ​រូប​គេ​បាននិយាយ​ថា ក្រុម​មាន​រហស្ស​នា​ម​ថា Blue Samurai មិនមាន​ហេតុ​ផលអ្វី​ដែល​ត្រូវ​ខ្លាច​ឡើយ​។ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Bochum រូបនេះ​បាន​ឲ្យដឹងថា៖ «ពិតណាស់ មានភាព​ខុស​គ្នា​ទៅលើ​កម្រិត​នៃក្រុម​អាស៊ី បើ​ធៀប​ទៅនឹង​ក្រុម​អឺ​រ៉ុប និ​ងអាមរិក​ខាង​ត្បូង ហើយ​យើង​​នៅ​តែមិនទាន់ស្ថិតក្នុងកម្រិតនោះឡើយ​។

ប៉ុន្តែ អ្នក​មិន​ដែល​ដឹង​ពីអ្វី​ដែល​នឹង​កើតឡើង​ក្នុង​យុទ្ធនាការ​មួយ ដូច​នេះឡើយ​»​។ Asano បាន​បន្ថែម​ទៀត​ថា៖ «អ្នក​ត្រូវការ​គុណ​ភាព​ជាច្រើន​ដូច​ជា​បច្ចេក​ទេស និង​តាក់ទិច ជា​ដើម ប៉ុន្តែ កីឡាករ​​ជើ​ង​ចាស់​ជាច្រើន ប្រាប់​ខ្ញុំ​ថា ចំណុច​ដែល​អ្នក​ត្រូវ​​ការ នៅពេល​​ស្ថិតក្នុង​ដំណាក់​កាល​សំខាន់ គឺ​​ការ​លេង​ជាក្រុម ដែល​ជា​ចំណុច​ដែលត្រូវ​ការ​​ជាចាំបាច់​»​។ ជប៉ុន មាន​កីឡាករ​ចំនួន​៨នាក់ ដែលលេង​ក្នុង​ក្លិប​របស់​ក្រប​ខ័ណ្ឌ Bundesliga និង​បាន​បញ្ជាក់​ថា ពួកគេ​នឹង​មិន​ត្រូវ​តែ​មាន​​ភាព​ពុះ​កញ្ជ្រោល​ខ្លាំង​ នៅពេល​ដែលពួកគេ​ស្ថិត​លើ​ទីលាន ក្នុង​ទីក្រុង​ដូហា៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម