ជប៉ុន ត្រៀម​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយ​ទៀត ក្នុង​​ World Cup ពេល​ប៉ះ អេ​ស្ប៉ាញ រាត្រីនេះ

Japan

រាត្រីនេះ គឺ​ជា​រាត្រី​ដ៏សំខាន់​ ខណៈ​ដែល​ការ​ជួប​គ្នា​រវាងក្រុម​ជម្រើស​​ជាតិ​ជប៉ុន និង​អេ​ស្ប៉ាញ គឺ​ជា​ការ​ប្រកួត​កាត់​សេចក្តី​​ចំពោះ​ក្រុម​ដែលត្រូវ​ឈ្នះ​កៅអី​ទៅ​វគ្គ​១៦​ក្រុម​​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup​។

ប៉ុន្តែ ក្រោយ​ពី​ បាន​បង្ហាញពី​ស្មារតី​ប្រយុទ្ធ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​យកឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ក្នុងលទ្ធ​ផល ២-១ ក្នុងការ​ប្រកួត​បើកឆាក​របស់​ពួក​គេ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន ដែលមានរហស្ស​នាម​ថា Samurai Blue បែរ​ជា​បាន​ភ្លាត់ស្នៀត​ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​កូស្តា​រីកា ទៅវិញ​។

Category Top

Kubo

ការ​រង​បរា​ជ័យ​​ដ៏​ឈឺ​ចាប់​ក្នុង​លទ្ធ​ផល ១-០ មានន័យ​ថា ពួក​គេ​នឹង​ត្រូវ​តែ​​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើលមួយផ្សេង​ទៀត ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​​​។ ប៉ុន្តែ គូ​​ប្រកួត​របស់​ពួកគេ​ក្នុង​ជុំ​ចុង​ក្រោយ​នៃ​​វគ្គ​ចែកពូល គឺ​ជាក្រុម​ខ្លាំង ​អេ​ស្ប៉ាញ ដែល​ជាម្ចាស់​ជើង​​ឯក World Cup ឆ្នាំ​២០១០​។ ក្រុម​​អេ​ស្ប៉ាញ របស់​លោក Luis Enrique បានលត់​ក្រុម​ជម្រើស​ជាតិកូស្តារីកា ក្នុង​លទ្ធ​ផល ៧-០ ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ពួក​គេ នៅមុន​ពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​​។

អេ​ស្ប៉ាញ មិន​ទាន់មានភាព​ច្បាស់​លាស់​​ក្នុងការ​ឈ្នះ​កៅ​អី​ទៅ​វគ្គបន្ត​នៅឡើយ​ទេ ដោយ​តម្រូវ​ឲ្យ​​គេ​​ត្រូវ​ដណ្តើម​បាន​​៣ពិន្ទុ​ពេញ​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ជប៉ុន​។ ប៉ុន្តែ ជប៉ុន ពិត​ជា​ស្រេក​ឃ្លានក្នុងការ​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយ​​ទៀត ខណៈ​​ដែលអ្នក​ចាំ​ទី Daniel Schmidt, បាន​​និយាយ​ថា៖ «ក្រោយពី​ចាញ់​ក្រុម​កូស្តារីកា យើង​ពិត​ជាខក​ចិត្ត​ណាស់ ប៉ុន្តែ ពេលនេះ យើង​​ផ្តោត​លើ​ការ​ឈាន​ទៅ​វគ្គ​បន្ត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម