ជប៉ុន ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​បង្ហាញ​ស្មារតី សា​ម៉ូ​រ៉ៃ ពេល​ប៉ះ​ជាមួយនឹងក្រូអាស៊ី រាត្រីនេះ

Japan Team

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន នឹង​​​ «​ប្រយុទ្ធ​ដូច​ជា​សា​ម៉ូ​រ៉ៃ» ក្នុងការ​​ប្រកួត World Cup វគ្គ​១៦ក្រុម​​ចុងក្រោយ ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី នៅរាត្រី​​ថ្ងៃចន្ទ ​ទី​៥ ខែ​ធ្នូ នេះ ដើម្បី​​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ ជាលើកដំបូង​។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​ខ្សែ​ការ​ពារ​ Yuto Nagatomo​។

ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ឈាន​ទៅ​វគ្គ​ចាញ់​ធ្លាក់ ក្រោយ​ពី​បានយក​ឈ្នះលើក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ និង​អេ​ស្ប៉ាញ ដើម្បី​បញ្ចប់​ដោយ​ការ​ឈរលេខ​១​ក្នុងពូល E ប៉ុន្តែ ពួកគេ​​មិន​ទាន់​បាន​ពេញ​ចិត្ត​ទៅនឹង​អ្វី​ដែលពួកគេ​សម្រេច​បាន​មក​ទល់ពេលនេះ នៅ​កាតា ឡើយ​។ ខ្សែ​ការ​ពារ​ជើង​ចាស់ Nagatomo កំពុង​តែ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ជាលើក​ទី​៤​របស់​គេ និង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មិត្ត​រួមក្រុម​របស់​ខ្លួន បង្ហាញពី​ស្មារតី «សា​ម៉ូរ៉ៃ ទៅកាន់​ពិភព​លោក» នៅ​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី​។

Category Top

Japan

អតីត​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង​របស់​ក្លិប Inter Milan រូបនេះ បាន​និយាយកាលពី​អាទិត្យ​ ទី៤ ខែធ្នូ ថា៖ «នៅមុន​ពេលសង្គ្រាម ក្រុម​សាម៉ូ​រ៉ៃ នឹងសម្លៀង​អាវុធ​របស់​​ពួក​គេ និង​ដុះ​ខាត់​បច្ចេក​ទេស​របស់​ខ្លួន ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​ភ័យ​ខ្លាច​ក្នុងកា​រ​​ប្រយុទ្ធ នោះ​ពួក​គេ​នឹង​មិនអាច​ដណ្តើម​អ្វី​បាន​ឡើយ​​។ វា​ដូច​ជា​ក្នុង​កីឡា​បាល់ទាត់អ៊ី​ចឹង ពិតណាស់ បច្ចេក​ទេស​ និង​តាក់តិច​របស់​យើង ពិត​ជា​សំខាន់ណាស់ ប៉ុន្តែ ប្រសិន​បើ​យើង​ខ្លាច មិន​ថា​យើងហ្វឹកហាត់​ខ្លាំង​​ប៉ុណ្ណា ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមក​នេះ​ក៏ដោយ យើង​នឹង​មិនអាច​ប្រើប្រាស់​បច្ចេក​ទេស​របស់​យើង​បានឡើយ​​។ រឿង​ដ៏​សំខាន់​បំផុត គឺ​ការ​មានភាពក្លា​ហាន​»​។

ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុង World Cup ចំនួន​៣លើក ប៉ុន្តែ ពួក​គេមិន​ធ្លាប់​បាន​ឆ្លងផុត​​ទៅកាន់​វគ្គ​៨ក្រុម​ចុងក្រោយ​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម