ជង្គង់ប៉ះជង្គង់ តើ ព្រំ សំណាង អាចរ៉ាប់រងបានទេ បើអ្នកប្រយុទ្ធរុស្ស៊ី Vladimir Gabov មានប្រវត្តិខ្លាំងបែបនេះ?

ព្រំ សំណាង

អ្នកប្រដាល់ជើងខ្លាំង មានរហស្សនាម «ជាងកាត់សក់» របស់កម្ពុជា ព្រំ សំណាង ត្រូវបានដាក់ឱ្យប្រកួតជាមួយអ្នកប្រយុទ្ធរបស់រុស្ស៊ី Vladimir Gabov ក្នុងទម្ងន់៧៨គីឡូក្រាម ក្នុងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ របស់សង្វៀនថោន នៅទីតាំងផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល នាយប់ម៉ោង៧ ថ្ងៃទី២៥ ខែមីនានេះ ហើយកីឡាករលំដាប់ខ្លាំងៗរបស់កម្ពុជា ជាច្រើនទៀត ក៏ត្រូវដាក់ឱ្យប្រកួតជាមួយកីឡាករបរទេស ក្នុងកម្មវិធីដ៏ធំ និងកក្រើកមួយនេះដែរ។

បើទោះបីជាមួយរយៈនេះ ព្រំ សំណាង បានឈ្នះគូប្រកួតជាប់ៗគ្នា ហើយភាគច្រើន បានផ្តួលគេឱ្យសន្លប់ មិនលើសពីរង្វង់៣ទឹក ប៉ុន្តែសម្រាប់ការជួប Vladimir Gabov លើកនេះ ត្រូវបានមើលឃើញថា វាពិតជាតានតឹងបំផុត ព្រោះអ្នកប្រដាល់រុស្ស៊ីម្នាក់នេះ មានមាឌមាំល្អ សាច់ណែនហាប់ និងមានប្រវត្តិប្រកួតល្អបំផុត ដោយ៦០ប្រកួតកន្លងមកនេះ មិនធ្លាប់ចាញ់ម្តងណាសោះ។

Category Top

កីឡាកររុស្ស៊ី

លោក ជួប វុត្ថា អ្នកផ្គូផ្គងកីឡាករប្រចាំនៅសង្វៀនថោន បានឱ្យដឹងថា នៅក្នុងប្រវត្តិប្រកួតកីឡាកររុស្ស៊ី Vladimir Gabov ធ្លាប់ចាញ់សម្រាប់ការប្រកួតតាមបែប MMA ចំនួន៥ដង ប៉ុន្តែចំពោះការប្រកួតបែបប្រដាល់សេរីចំនួន៦០ដង កន្លងមកនេះ គេមិនធ្លាប់ចាញ់នោះទេ ហើយអ្វីដែលសំខាន់បំផុតនោះ គឺអ្នកប្រដាល់រុស្ស៊ីរូបនេះ មានជំនាញខាងប្រើជង្គង់ ដោយបានផ្តួលគូប្រកួតឱ្យសន្លប់ច្រើននាក់មកហើយ។

លោក ជួប វុត្ថា បានបញ្ជាក់ថា៖ «៦០ប្រកួតរបស់គាត់ មិនដែលចាញ់មែន ហើយបើមើលទៅលើបទពិសោធន៍ប្រកួតរបស់កីឡាកររុស្ស៊ី រូបនេះ ពិតជាល្អមែនទែន។ ការផ្តួលដៃគូឱ្យសន្លប់ ភាគច្រើនប្រើជង្គង់ទាំងអស់ អ៊ីចឹងអាវុធសំខាន់របស់ Vladimir Gabov គឺជង្គង់ វាស័ក្តិសមនឹង ព្រំ សំណាង របស់កម្ពុជា ដែលគាត់ពូកែជង្គង់ដូចគ្នា ដូច្នេះគូនេះ នឹងកក្រើកខ្លាំង គឺជង្គង់ ប៉ះជង្គង់ ហើយយើងចាំមើលថាតើ ជង្គង់អ្នកណាល្អជាង!»។

អ្នកប្រដាល់រុស្ស៊ី

តាមប្រវត្តិប្រកួតរបស់ Vladimir Gabov ដោយមិនបានបញ្ចូលការប្រកួតតាមបែប MMA នោះ គឺកីឡាករវ័យ២៧ឆ្នាំ មានកម្ពស់ ១,៧៨ ម៉ែត្ររូបនេះ ធ្លាប់ប្រកួតបាន៦០ដង ឈ្នះ៥៥ មិនធ្លាប់ចាញ់ ស្មើ៥ ហើយក្នុងនោះធ្លាប់ប្រើក្បាច់ជង្គង់ឱ្យដៃគូប្រកួតសន្លប់ចំនួន១៥ដង។

ជាមួយកំណត់ត្រាដ៏ល្អរបស់ Vladimir Gabov នេះ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជា មួយចំនួន ហាក់បង្ហាញក្តីកង្វល់ចំពោះ ព្រំ សំណាង ថាតើជើងខ្លាំងរបស់កម្ពុជារូបនេះ អាចរក្សាភាពខ្លាំងរបស់ខ្លួនបានទៀតទេ!។ យ៉ាងណាក៏ដោយ ព្រំ សំណាង បានបង្ហោះសារយ៉ាងខ្លីបែបនេះថា៖«កីឡាឈ្នះ ចាញ់ នៅលើសង្វៀន ទើបដឹងច្បាស់។ ជួបខ្ញុំបាទ ព្រំ សំណាង ជាមួយកីឡាកររុស្ស៊ីនៅថ្ងៃទី១៥ មីនា នៅផ្សារទំនើបជីបម៉ុង 271»៕

ជើងខ្លាំងរុស្ស៊ី

Poster

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម