ច្បាស់ការ! Wayne Rooney កាន់តំណែងថ្មីនៅ Birmingham City

ក្លិបបាល់ទាត់នៅលីគទី ២ អង់គ្លេស Birmingham City បានប្រកាសតែងតាំងអតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney ជាអ្នកចាត់ការថ្មីផ្លូវការ ជំនួសលោក John Eustace ដែលត្រូវបានដកតំណែងកាលពីថ្ងៃចន្ទ។បុរសវ័យ ៣៧ ឆ្នាំរូបនេះ បានចុះហត្ថលេខាដឹកនាំក្លិបនៅ League Championship មួយនេះ ៣ ឆ្នាំកន្លះ។

Category Top

អតីតខ្សែប្រយុទ្ធ Manchester United និង Everton រូបនេះបានក្លាយជាអ្នកចាត់ការទីពីរប៉ុណ្ណោះដែលមកដឹកនាំ Birmingham តាំងពីក្លិបផ្លាស់ប្តូរម្ចាស់ថ្មីដែលគ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Shelby Companies Limited កាលពីខែកក្កដា។

 

ការមកដល់របស់ Wayne Rooney នឹងទទួលបានជំនួយការពីរនាក់ដែលជាអតីតមិត្តរួមជាតិនៅក្រុមជម្រើសជាតិអង់គ្លេស បច្ចុប្បន្នជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២១ ឆ្នាំអង់គ្លេស Ashley Cole ក៏ដូចជាមិត្តរួមក្រុម Manchester United, John O’Shea ដែលបច្ចុប្បន្នជាជំនួសការគ្រូបង្វឹកនៅក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់។

 

សូមបញ្ជាក់ថា Rooney ធ្លាប់ចំណាយពេលជាកីឡាកររយៈពេល ១៨ ខែនៅ​ក្លិនអាមេរិក DC United មុនទទួលបានតំណែងដឹកនាំក្លិបអង់គ្លេស Derby County កាលពីខែមករាឆ្នាំ​ ២០២០។បុរសវ័យ ៣៧ ឆ្នាំរូបនេះ ក្រោយមកក៏បានទទួលតំណែងជាគ្រូបង្វឹក DC United តែក៏បានសំរេចចិត្តចាកចេញ កាលពីថ្ងៃចន្ទក្រោយដឹកនាំក្រុមមិនអាចឡើងដល់វគ្គ Play-Off ក្របខណ្ឌលីគអាមេរិក។

 

DC United ខកខានមិនបានឡើងវគ្គ Play-Off MLS Cup នេះ ៤ ឆ្នាំជាប់គ្នាហើយ ទោះបីជាចុងក្រោយបំផុតឈ្នះ New York City FC ចុងសប្តាហ៍កន្លងទៅក៏ដោយដែលត្រឹមជាការប្រកួតបង្គ្រប់កិច្ចនៃរដូវកាលវិលជុំ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម