ចប់ហើយ! តេស្តលើកទី ២ របស់ Paul Pogba នៅតែវិជ្ជមានសារធាតុហាមឃាត់

ខ្សែបម្រើបារាំង Paul Pogba ត្រូវបានធ្វើតេស្តឃើញវិជ្ជមានសារធាតុហាមឃាត់ Testosterone ជាលើកទី ២ ដែលមានន័យថា ខ្សែបម្រើ Juventus រូបនេះត្រូវស្ថិតក្រោមការស៊ើបអង្កេតផ្លូវការ។

Category Top

លទ្ធផលតេស្ត ត្រូវរកឃើញដោយ Nado Italia ដែលជាភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់អ៊ីតាលី ដែលធ្លាប់បានធ្វើតេស្តកីឡាករវ័យ ៣០ ឆ្នាំរូបនេះកាលពីខែមុន បន្ទាប់ពី Juventus ឈ្នះ ៣-០ នៅទឹកដី Udinese កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ។

 

កីឡាករវ័យ ៣០ ឆ្នាំ គឺជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ឡើយ ប៉ុន្តែត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ក្រោយការប្រកួត។

 

Pogba នឹងបន្តស្ថិតក្រោមការពិន័យមិនឱ្យចូលរួមការប្រកួតនានាដដែល ហើយការស៊ើបអង្កេតនឹងបន្ត ខណៈប្រសិនរកឃើញការពិតពីមូលហេតុនៃការប្រើប្រាស់សារធាតុនេះ អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United ប្រឈមនឹងជាប់បម្រាមមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់រយៈពេល ៤ ឆ្នាំ។ គួរជម្រាបថា អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនកំលាំង និង ការស៊ូទ្រាំរបស់អត្តពលិក។

 

រំលឹកថា Paul Pogba បានត្រលប់មកកាន់ Juventus វិញកាលពីខែកក្កដាឆ្នាំ ២០២២ ជាមួយនឹងកិច្ចសន្យា ៤ ឆ្នាំក្រោយចាកចេញពី Manchester United។ តែការវិលវិញរបស់ Pogba មកកាន់ទីក្រុង Turin ត្រូវបានញាំញីដោយសាររបួសភ្លាមៗ និងឈានដល់អវត្តមានពីក្រុមជម្រើសជាតិបារាំងនៅ World Cup 2022 នៅឆ្នាំកាតាឆ្នាំមុន៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម