ចប់ហើយ! ក្លិប Man City ប្រឈមមុខ​នឹង​ការ​ដក​ពិន្ទុ ក្រោយ​រង​ការ​ចោទ​​ចំនួន​១០០​ករណី

Manchester-City

ក្រប​ខ័ណ្ឌ Premier League បាន​ចោទ​ប្រកាន់​ក្លិប Manchester City លើការ​​ប្រព្រឹត្ត​ល្មើស​ច្រើន​ជាង​១០០​ករណី ទាក់ទង​នឹង​​ច្បាប់​ហិរញ្ញ​វត្ថុ ក្រោយពីការ​ស៊ើប​អង្កេត​អស់​រយៈពេល​៤​ឆ្នាំ​។

ក្រប​ខ័ណ្ឌ​កំពូល​អង់គ្លេស បាន​បញ្ជូន​សំ​ណុំ​រឿង​របស់​ក្លិប​នេះ ទៅកាន់​គណៈកម្ម​ការ​ឯក​រាជ្យ ជុំ​វិញ​​នឹង​ការ​ចោទ​ប្រកាន់​​ទាំង​នេះ​នៅចន្លោះឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៨​។

Category Top

ក្លិប Man City ក៏​បាន​​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​មិន​ចូល​​សហ​ការផងដែរ បើគិត​ចាប់​តាំងពីការ​ស៊ើប​អង្កេតនេះ បាន​​ចាប់​ផ្តើម​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨​។ Man City បាន​បញ្ជាក់ថា ខ្លួន​ពិត​ជា​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ និង​មានភស្តុ​តាង​ជាច្រើន​ដែលមិនអាច​​ប្រកែក​បាន​។

ManCity

គណៈ​កម្ម​ការ​ អាច​នឹង​ដាក់​ទណ្ឌ​កម្ម​នានា រាប់​តាំងពីការ​ពិន័យ​ជា​សាច់ប្រាក់ និង​ការ​ដក​ពិន្ទុ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League​។

ក្លិប​បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា៖ «ក្លិប Manchester City ពិត​ជាមានការ​ភ្ញាក់​ផ្អើល​ណាស់ ចំពោះការ​ចេញ​ផ្សាយ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​នេះទាក់ទង​នឹង​ច្បាប់​របស់​ Premier League ជាពិសេស ​ពាក់​ព័ន្ធ​ករណី​ល្មើស​ដ៏ច្រើន ដែល​ក្រប​ខ័ណ្ឌ Premier League បានផ្តល់​ឲ្យ​»​។

កាលពី​រដូវ​កាលមុន ក្លិប Man City បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​៦​របស់​គេ បើ​គិត​ចាប់​តាំងពី​​ការ​ទិញ​យក​​ភាគហ៊ុន​របស់​ក្លិប​ទាំង​ស្រុង ដោយក្រុមហ៊ុន Abu Dhabi United Group ក្នុង​ឆ្នាំ​២០០៨​៕

ប្រភព​ព័ត៌​មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម