គ្រួសារបាល់​ទាត់​នៅ​កម្ពុជា បង្ហាញ​ការសោកស្តាយ ចំពោះការ​បាត់ធនធាន​ លោក​គ្រូ អ៊ុក សារ៉េត

លោកគ្រូ អ៊ុក សារ៉េត

បណ្តា​ក្លិបបាល់​ទាត់​តូចធំ រួមទាំង​អ្នក​គាំ​ទ្រ និង​អ្នកពាក់ព័ន្ធផ្សេងៗ​ទៀត ដែលជាគ្រួសារ​បាល់​ទាត់ នៅក្នុង​ប្រទេសកម្ពុជា បាន​នឹង​កំពុង​ប្រើ​បណ្តាញ​សង្គម បង្ហោះ​សារ ដើម្បីបង្ហាញ​ពី​ការ​ចូល​រួម​រំលែក​ទុក្ខ ជាមួយអារម្មណ៍សោក​ស្តាយ​ពន់ពេក ចំពោះ​ការ​ទទួល​មរណភាព​ពីសំណាក់​គ្រូ​បង្វឹកជើង​ចាស់ លោក អ៊ុក សារ៉េត កាលពី​ម្សិលមិញ។

ការ​ទទួល​មរណភាព​របស់​លោកគ្រូ អ៊ុក សារ៉េត ត្រូវ​បាន​គ្រួសារបាល់​ទាត់ នៅ​ក្នុងប្រទេស​កម្ពុជា ចាត់ទុក​ថា ជាការ​បាត់បង់​ធនធាន​គ្រូបង្វឹក​ដ៏សំខាន់មួយ ព្រោះគ្រូ​បង្គោល​របស់​ក្រុម​សូលទីឡូអង្គរ​រូបនេះ ធ្លាប់​​បាន​ចូល​រួម​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ ក៏​ដូចជា​បណ្តុះបណ្តាល​ធន​ធានកីឡាករ ​ជាច្រើន​នាក់ នាពេល​កន្លងមក។

Category Top

លោក អ៊ុក សារ៉េត

«ក្លិបបាល់ទាត់សូលទីឡូអង្គរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព លោកគ្រូ អ៊ុក សារ៉េត ដែលទទួលអនិច្ចកម្ម ដោយរោគាពាធ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ នេះជាដំណឹងដ៏រន្ធត់ និងគួរឱ្យ​សោកស្ដាយបំផុត ចំពោះការបាត់បង់លោកគ្រូបង្គោលដ៏សំខាន់របស់យើង និងបាត់បង់ធនធានមនុស្សមួយ នៅក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ខណៈដែលលោកគ្រូបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករជាច្រើននាពេលកន្លងមក។ សូមវិញ្ញាណក្ខន្ធលោកគ្រូ ទៅកាន់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ នេះជា​ការ​បង្ហោះសាររំលែក​ទុក​របស់​ក្លិបសូលទីឡូអង្គរ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម