គ្រូបង្វឹក៖ Benfica ត្រៀមខ្លួនរួចរាល់ដើម្បីប៉ះ Inter Milan នៅរាត្រីនេះ

លោក Roger Schmidt ដែលជាគ្រូបង្វឹក បានបញ្ជាក់ថា ក្រុម Benfica បានទុកការបរាជ័យរបស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌ Primeira Liga ក្រោមស្នាដៃក្រុម Porto កាលពីថ្ងៃសុក្រ ទី៧ ខែមេសា មួយឡែកហើយ និងកំពុងតែផ្តោតលើការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Inter Milan នៅរាត្រីនេះ។

ក្រុម Benfica បានរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌលីគជាលើកទី២របស់ពួកគេ នៅរដូវកាលនេះ ក្នុងពេលចាញ់ក្រុម Porto លើទឹកដីខ្លួនឯងក្នុងលទ្ធផល ២-១ ប៉ុន្តែ នៅតែនាំមុខ៧ពិន្ទុលើគូប្រជែងរបស់ពួកគេ លើកំពូលតារាង។

Category Top

ប៉ុន្តែ ទោះបីជាយ៉ាងណា លទ្ធផលនេះ បានបង្កើតឲ្យមានសំណួរជាច្រើនអំពីទម្រង់លេងរបស់ក្រុម Benfica នៅមុនពេលការប្រកួតជើងទី១នៃវគ្គ៨ក្រុមចុងក្រោយ ក្នុងទីក្រុង Lisbon នៅរាត្រីនេះ។

Players

លោក Schmidt បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «នេះគឺជាផ្នែកមួយនៃកីឡាបាល់ទាត់ដែលពេលខ្លះអ្នកត្រូវចាញ់ការប្រកួត។ កាលពីថ្ងៃសុក្រ យើងបានរងបរាជ័យក្នុងការប្រកួតដ៏សំខាន់ ប៉ុន្តែយើងបានឈ្នះការប្រកួតជាច្រើនកាលពីមុន ហើយយើងតែងតែព្យាយាមប្រើការឈ្នះទាំងនេះ ដើម្បីអភិវឌ្ឍ ហើយសូម្បីតែការចាញ់ ក៏អ្នកអាចប្រើការចាញ់នេះ ដើម្បីបង្កើតភាពវិជ្ជមាន»។

ក្រុម Benfica បានកត់ត្រាជ័យជម្នះ២៣លើក ក្នុងចំណោមការប្រកួតលីគចំនួន២៧លើក នៅរដូវកាលនេះ ហើយក៏បានឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជាលើកទី២ជាប់ៗគ្នាផងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម