គ្រាប់បាល់​របស់ សៀង ចន្ធា អាចក្លាយជា​គ្រាប់បាល់​ល្អបំផុតប្រចាំ​នៅលីគកំពូលកម្ពុជា ប្រចាំ​ឆ្នាំ​២០២២

Chantea Speed

ការ​អូស​បាល់​តាំង​ពី​តំបន់ការពារ​របស់ខ្លួន រួច​ស៊ុត​បញ្ចូល​ទី​ដោយ​បច្ចេក​ទេស​របស់​ខ្សែ​ប្រយុទ្ធ​វ័យក្មេង សៀង ចន្ធា ក្នុងការ​ប្រកួត​រវាងក្រុម​ម្ចាស់​ផ្ទះ បឹងកេត និង​ព្រះខ័នរាជស្វាយរៀង នៃ​លីគកំពូល​កម្ពុជា កាលពី​ថ្ងៃសៅរ៍ ម្សិលមិញ អាច​នឹង​ក្លាយជា​គ្រាប់បាល់ដែល​ល្អបំផុត ប្រចាំ​រដូវកាលនេះ។

អ្នកទស្សនា​ស្ទើរតែទាំងអស់ បានចាប់អារម្មណ៍ខ្លាំង​ជាមួយគ្រាប់បាល់របស់ សៀង ចន្ធា ហើយពួកគេ បានប្រដូចគ្រាប់បាល់នេះ ទៅនឹង​គ្រាប់ បាល់​​របស់​ខ្សែ​បម្រើ​​របស់កូរ៉េខាងត្បូង Son Heung-min នៃ​ក្រុម Spurs ដែល​បានស៊ុតបញ្ចូល​ទី​ទៅលើ​ក្រុម West Ham United ដោយ​បាន​អូស​បាល់​ពីតំបន់ការពារ ទៅ​ដល់​តំបន់​ប្រយុទ្ធ​ដូចគ្នា ហើយគ្រាប់បាល់​របស់ Son នោះ ​ត្រូវ​បានបោះឆ្នោត​ជា​គ្រាប់បាល់ ល្អ​ផ្តាច់គេ​ប្រចាំពិភព​លោក កាលពី​រដូវ​កាល​មុន ផងដែរ។

Category Top

Boung Ket vs Svey Reang

តាម​រយៈការ​ប្រកួត នៅកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ កាលពី​ថ្ងៃសៅរ៍ ម្សិលមិញ​នេះ កីឡាករ Clyde O’Connell បាន​រក​ឃើញ​គ្រាប់បាល់បើក​​ឆាកឱ្យក្រុម​ព្រះខ័នរាជស្វាយរៀង នៅនាទីទី​៣៤ ប៉ុន្តែ​ខ្សែ​ការពារ Zabihi Taher បានជួយ​ឱ្យ ​បឹងកេត តាមស្មើ ១-១ វិញ នៅនាទីទី​៥៤។

ជាមួយលទ្ធផល​នេះ ក្រុមស្វាយរៀង បាន​ព្យាយាម​ដាក់សម្ពាធ​ទៅលើ​ក្រុមបឹងកេត កាន់​តែ​​ខ្លាំង ព្រោះ​ពួកគេ ត្រូវការ​ឈ្នះ ដើម្បី​បង្កើនឱកាស ក្នុងការ​ឈ្នះ​ពាន នៅរដូវ​កាលនេះ ប៉ុន្តែ​នៅនាទីទី​៦៥ គឺ​ស្រប​ពេល​ដែល​ក្រុមស្វាយរៀង បាន​នាំគ្នា​ឡើង​ទៅប្រយុទ្ធ នៅមុខ​ទី​ក្រុម​បឹងកេត នោះ សៀង ចន្ធា បាន​ទទួលបាល់ ពីការ​ប្រជែង​គ្នា​តែត នៅតំបន់ការពារ​របស់​ខ្លួន ហើយ​​ភ្លាម​នោះ ចន្ធា បានអូស​បាល់​នោះ ឡើង​មកលើ ដោយ​រំលង​ខ្សែ​ការពារ​ចំនួន៤នាក់​របស់ ស្វាយរៀង។

Svey Reang

ខ្សែ​ការពារ សឿយ វិសាយ និង មិន រតនៈ សុទ្ធតែ​ព្យាយាម​រារាំង​ដោយ​ផ្ទាល់​ ក្នុងការ​ដណ្តើម​យក​បាល់​ពី​ សៀង ចន្ធា ប៉ុន្តែ​ពួកគេ នៅតែ​មិនអាច​​បញ្ឈប់ ចន្ធា បាន ​ធ្វើឱ្យខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បឹងកេត រូបនេះ អាច​ស៊ុតបាល់​នោះ ដោយ​បច្ចេក​ទេស បញ្ចូល​ទី​បាន​យ៉ាង​ល្អបំផុត ហើយវា​ក៏ជាគ្រាប់បាល់​ជួយ​ឱ្យ បឹងកេត ឈ្នះ ស្វាយរៀង ២-១ សម្រាប់ការ​ប្រកួតបើក​ឆាក ជុំទី​៤ នេះផងដែរ។

ចំណែក​ក្រុម​ភ្នំពេញក្រោន បាន​យក​ឈ្នះក្រុមលេខ​២ វិសាខា ដោយ​លទ្ធផល ៤-៣ កាលពី​ម្សិលមិញ​នោះ​ដែរ គឺ​មានន័យ​ថា ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញក្រោន និង បឹងកេត ទទួលបាន​​៣ពិន្ទុ​ដូចគ្នា និងកំពុង​ធ្វើ​ឱ្យ ក្រុមលេខ​១ ស្វាយរៀង និងក្រុមលេខ​២ វិសាខា មានសម្ពាធ ក្នុងការ​ប្រជែងយកពានដូចគ្នា ព្រោះ​តាម​រយៈ​លទ្ធផល​ពេលនេះ ស្វាយរៀង មាន​៤៦ពិន្ទុ វិសាខា មាន​៤០ពិន្ទុ ភ្នំពេញក្រោន មាន​៣៩ពិន្ទុ និងបឹងកេត មាន​៣៨ពិន្ទុ គឺ​មានន័យ​ថា ឱកាស​​ដណ្តើម​ពាន​រវាង​ក្រុមទាំង​៤នេះ អាច​មានការ​ប្រែ​ប្រួល ដោយសារ​ក្រុម​នីមួយៗ នៅសល់​ការ​ប្រកួត​ចំនួន​​៥លើកទៀតដូចគ្នា៕

Boeung Ket

Seang Chantea

Chantea Goal

Players

Phnom Penh Crown

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម