គេ​ដឹងចរិតពិតអស់​ហើយ! ម្ចាស់​ផ្ទះ​ថៃ ប្រកាស​ដក គុនខ្មែរ ចេញ​ពី​​​ស៊ីហ្គេម ឆ្នាំ​២០២៥

Thailand

ប្រទេស​ថៃ ដែលទើបទទួលបានសិទ្ធិ ធ្វើជាម្ចាស់​ផ្ទះ​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥​ បន្ទាប់ពីកម្ពុជា​នោះ បានធ្វើការស្នើសុំកែសម្រួលជាច្រើនចំណុច ដោយរួមមាន​ការ​រឹត​បន្ដឹង​​​​លើបញ្ហាអត្តពលិកចូលសញ្ជាតិ និង​ការកាត់បន្ថយកីឡាក្នុងស្រុក ដោយ​ឱ្យមានយ៉ាងច្រើន​៤ ប្រភេទ​កីឡា ហើយងាកទៅផ្ដោតលើកីឡាបែបកម្រិតអូឡាំពិកជាដើម។

លោក Chaiyapak Siriwat អនុប្រធានគណៈកម្មធិការអូឡាំពិកថៃ បានប្រកាស កាលពី​ថ្ងៃទី​២៤ ខែឧសភា​ថា៖ «ក្នុងនាមខ្ញុំជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម ចាប់​ពី​ពេល​នេះតទៅ គឺពួកយើង​ នឹង​​​ធ្វើកិច្ច​ព្រម​ព្រៀងរវាងថៃ ម៉ាឡេស៊ី និង សិង្ហបុរី ថាតើ​កីឡា​ប្រភេទ​ណា ដែលគួរ​ថែរក្សា ដើម្បី​ឱ្យ​​ការប្រកួតស្របទៅតាមស្ដង់ដារអន្តរជាតិ  ជាពិសេស​​ដើម្បី​​ឈាន​ទៅ​ដល់​​កម្រិត​ស្ដង់ដារ​​អូឡាំ​ពិក ហើយ​ស័ក្ដិសមសម្រាប់កីឡាអាស៊ី ដែលជាទូ​ទៅ​កីឡា​​សរុប​មាន​​ប្រហែល ៤០ ប្រភេទ»។

Category Top

គុនខ្មែរ

ចំពោះបញ្ហាកីឡាក្នុងស្រុក លោក Chaiyapak Siriwat បាន​ឱ្យ​ដឹង​ថា នឹង​ត្រូវ​យក​មក​ពិភាក្សា និងចរចា​គ្នាម្ដង​ទៀត ជា​ពិសេស​​​ពេល​ថៃ ធ្វើ​ជាម្ចាស់ផ្ទះថាតើ គួរនឹងមានកីឡាអ្វីខ្លះ ប៉ុន្តែ​ចំពោះ​ប្រភេទ​កីឡា​គុនខ្មែរ ដែលកម្ពុជា បានដាក់​ក្នុងការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ គឺ​នឹង​ត្រូវដកចេញ ហើយ​ត្រូវដាក់ជំនួស​ដោយ Muay Thai វិញ។

លោក Chaiyapak Siriwat បានបញ្ជាក់​ថា៖ «ចំពោះបញ្ហាកីឡា Muay Thai ដែលផ្ទុះឡើង តាំងពីមុន ធ្វើព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣២ ទៀតនោះ គឺច្បាស់ណាស់ថា ពេលយើងធ្វើ​ម្ចាស់ផ្ទះ លើកទី ៣៣ នឹង​មិន​មាន​​កីឡាគុនខ្មែរ ដាក់បញ្ចូលទេ ដោយ​យើង​នឹង​នាំយក​មកវិញនៅកីឡា Muay Thai ដែល​ធ្លាប់​មាន​តាំង​ពី​ដើមមក»

ជើងខ្លាំងគុនខ្មែរ

យ៉ាង​ណា​ក៏​ដោយ ចំពោះការ​ប្រកាស​ដក ប្រភេទ​កីឡា​គុនខ្មែរ របស់​កម្ពុជា ចេញ​ពីការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ ខាងមុខ​នេះ វា​មិន​មាន​អ្វីជា​រឿងប្លែក​នោះទេ ព្រោះ​គេបានដឹង​ចរិតពិត​របស់ថៃ​រួច​ទៅហើយ ហើយ​ថៃ បានព្យាយាម​រារាំង មិនឱ្យ​ដាក់​ «គុនខ្មែរ» តាំងពីស៊ីហ្គេម លើកទី​៣២ នៅកម្ពុជា ប៉ុន្តែ​មិន​ទទួលបានជោគ​ជ័យ ដោយសារ​ប្រទេស​វៀតណាម ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន នៅតែ​គាំទ្រ និងចូលរួមប្រកួត​គុនខ្មែរ ហេតុនេះរឿង​អី ថៃ ដាក់ គុនខ្មែរ ក្នុងស៊ីហ្គេម នៅលើទឹក​ដីរបស់​ខ្លួន៕​

ព្រំ សំណាង

ប្រដាល់ខ្មែរ

thai

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម