គួរ​ឲ្យ​ស្តាយ! តារា​ MMA ទើប​រះនាង Victoria Lee ស្លាប់​ក្នុង​វ័យ​១៨​ឆ្នាំ

Victoria Lee

អ្នក​ប្រយុទ្ធ​ក្បាច់​គុណចម្រុះ (MMA) គឺ​កី​ឡាការិនី Victoria Lee បាន​ទទួល​មរណៈភាព​ហើយ​។ នេះ​​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​បង​ស្រី​របស់​នាង​គឺ​កីឡា​ការិនី Angela Lee កាល​ពីថ្ងៃ​អាទិត្យ​ទី​៨ ខែ​មករា ឆ្នាំ​២០២៣​នេះ​​។

កីឡាការិនី​ទម្ងន់​៤៨​គីឡូក្រាម​ដែល​ប្រកួត​ឲ្យ​ស្ថា​ប័ន ONE Championship រូបនេះ ទើប​តែ​មាន​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ​។ កីឡា​ការិនី Angela Lee បាន​ឲ្យ​ដឹង​នៅលើ​បណ្តាញសង្គម Instagram ថា៖ «នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ ក្រុម​គ្រួ​សារ​​របស់​យើង​ បាន​ជួប​ទុក្ខ​សោក​ដែល​គ្មាន​ក្រុម​គ្រួ​សារ​ណា​ធ្លាប់​បាន​ឆ្លង​កាត់ឡើយ​។ វា​ជា​រឿង​ដ៏លំបាក​ក្នុងការ​ប្រកាស​រឿងនេះ ប៉ុន្តែ Victoria បាន​ទទួល​មរណៈភាព​ហើយ​»​។

Category Top

Victoria-Lee

អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Championship បាន​បញ្ជាក់​បន្ត​ថា៖ «នាងលាចាក​លោក​ឆាប់​ពេកហើយ ហើយ​ក្រុម​គ្រួ​សារ​របស់​យើង​ ពិត​ជា​​សោក​សៅណាស់​ចាប់​តាំងពីពេល​នោះមក​។ យើង​ពិត​ជា​នឹក​នាង​ណាស់​។ ក្រុម​គ្រួ​សារ​របស់​យើង នឹងមិនដូច​ពីមុន​ឡើយ​។ ជីវិត​នឹងមិន​ដូច​គ្នា​ឡើយ​»​។ ការ​ស្លាប់​របស់ Victoria Lee នៅ​រដ្ឋ Hawaii ត្រូវ​បានប្រកាស​ជាផ្លូវ​ការ​ដោយ​នៅ​កន្លែង​បូជា​សព Valley of the Temples Memorial Park ក្នុង​ទីក្រុង Kaneohe កាលពីថ្ងៃ​សុក្រ កន្លង​ទៅ​។ មូល​ហេតុនេះ​នៃ​ការ​ស្លាប់​របស់​នាង មិន​ត្រូវ​បានប្រកាស​ឲ្យ​ដឹង​ជា​សា​ធារណៈ​ឡើយ​។

កើត​នៅ​រដ្ឋ Hawaii កីឡា​​ការិនី Victoria Lee បាន​ប្រកួត​តំណាង​ឲ្យ​ទាំង​សហ​រដ្ឋ​អាមេរិក និង​សិង្ហ​បុរី ក្នុង​នាម​ជា​សមា​ជិក​ក្រុម United MMA និង Evolve MMA​។ នាង​​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​នាម​ជា​​ជំនួយ​ការ​គ្រូបង្វឹក នៅក្លិប Evolve MMA ដែល​ជាក្លិប​គុណ​ចម្រុះ​នៅ​សិង្ហ​បុរី​។ បើយោង​ទៅ​តាម​កា​សែត South China Morning Po​st កីឡា​​ការិនី​រូបនេះ កំពុង​តែ​ត្រៀម​ធ្វើ​ការ​ប្រកួត​​ MMA អាជីព​ជាលើក​ទី​៤​របស់​នាង ជាមួយនឹង​កីឡារិនី Zeba Bano របស់​ឥណ្ឌា ក្នុងកម្មវិធី ONE នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ក្នុង​ទីក្រុង​បាង​កក​៕

mma

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម