គុនខ្មែរអលស្តារនៅបារាំង ត្រៀមផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក

Kunkhmer

ក្រោយពីបានបង្ហាញវត្តចំនួន៦លើកនៅលើទឹកដីកម្ពុជា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអលស្តារ (Kun Khmer All Stars) កំពុងតែត្រៀមខ្លួនរួចរាល់ដើម្បីបង្កើតភាពរំភើបនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាលើកដំបូង នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ ក្រោមកិច្ចសហការជាមួយក្លិប RAHU Fight III និងក្លិប Prodal Poran ដែលមានមូលដ្ឋាននៅទីនោះ ជាអ្នកដឹកនាំការប្រកួត។

ការប្រកួតប្រដាល់គុនខ្មែរអលស្តារ នៅទីក្រុងប៉ារីស ជាលើកដំបូងនេះ ត្រូវបានគេប្រសិទ្ធនាមថា Kun Khmer All Stars RAHU Fight III ដោយមានការប្រកួតចំនួន ៧ គូ ហើយក្នុងនោះការប្រកួតរវាងកីឡាករកម្ពុជា និងកីឡាករប្រដាល់បារាំង មានចំនួន ៤ គូ។ ជាមួយគ្នានេះ កីឡាករកូនកាត់ខ្មែរ-បារាំង Kun Alexandre ដែលរស់នៅបារាំងក៏ប្រកួតតំណាងឱ្យគុនខ្មែរផងដែរ។

Category Top

kunkhmerall

លោក ស៊ន អេលីត ជាស្ថាបនិកកម្មវិធីគុនខ្មែរអលស្តារ បានដឹកនាំកីឡាករកម្ពុជាទាំង ៤ រូបរួមមាន អេលីត សាន់ ពេជ្រ សម្បត្តិ មឿន សុខហ៊ុច និង អេលីត សម្ផស្ស ទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមិថុនា ដើម្បីហ្វឹកហាត់ត្រៀមនៅតាមក្លិបមួយចំនួននៅទីនោះ ហើយគិតមកទល់ពេលនេះពួកគេបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីវ៉ៃក្នុងព្រឹត្តិការណ៍នេះ ដែលផ្តោតខ្លាំងទៅលើការផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក។

លោក ស៊ន អេលីត បាននិយាយថា៖ «យើងមិនទាន់ផ្តោតថា ព្រឹត្តិការណ៍នេះ ពិសេសបែបណានោះទេ ព្រោះដំបូងឡើយ យើងរៀបខ្មែរ៧នាក់ ប៉ុន្តែយើងបានអវត្តមាន៣នាក់វិញ អ៊ីចឹងមានប៉ុន្មានយើងធ្វើប៉ុណ្ណឹង។ តែទោះបីជាយ៉ាងណា យើងនឹងព្យាយាមបង្ហាញទៅបរទេស ដើម្បីឱ្យគេស្គាល់ថា គុនខ្មែរជារបស់ខ្មែរ»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម