ខ្សែ​ប្រយុទ្ធ​បារាំង Benzema ចូល​រួម​ជា​មួយ​ក្លិប Al Ittihad ជា​មួយ​ចំណូល​ដ៏​ធំ​សម្បើម

Karim

ខ្សែ​ប្រយុទ្ធ Karim Benzema ដែល​ជា​ម្ចាស់​បាល់​មាស Ballon d’Or បាន​ចូលរួម​ជា​មួយនឹងក្លិប Al Ittihad ក្នុង​ការ​ផ្ទេរ​ដែល​គ្មាន​តម្លៃ​ខ្លួន (Free Agent) ជាមួយនឹង​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ​​។ នេះ​បើយោង​ទៅតាម​ការ​បញ្ជាក់​របស់​ក្រុម​ម្ចាស់​ជើង​ឯក​របស់​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​មួយនេះ កាលពីថ្ងៃ​អង្គារ ក្រោយពី​ការ​ចាក​ចេញ​របស់​​គេ​ពីក្លិប Real Madrid​។ បើយោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​នានា កិច្ច​សន្យា​នេះ នឹង​ធ្វើ​ឲ្យ Benzema ទទួល​បាន​ចំណូល​សរុប​ច្រើន​ជាង​១០០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១០៦,៨៩​លាន​ដុល្លារ​អាមេរិក)​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ក្នុង​ការ​ទទួល​យក​បទពិសោធន៍​​ក្នុង​ក្រប​ខ័ណ្ឌលីគ​កីឡា​បាល់ទាត់​ថ្មី ក្នុង​ប្រទេស​ផ្សេង​គ្នាមួយ​។ ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​ដែល​បាន​នូវ​សមិទ្ធ​ផល​ដ៏អស្ចារ្យ​ជាច្រើន​ក្នុង​អាជីព​របស់​ខ្ញុំ និង​សម្រេច​រាល់​សមិទ្ធ​ផល​ទាំង​អស់ ដែល​ខ្ញុំ​អាច​នៅ​ប្រទេស​អេ​ស្ប៉ាញ និង​អឺ​រ៉ុប»​។

Category Top

Karim Benzema

Benzema បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​​មាន​អារម្មណ៍​ថា វា​ដល់​ពេលហើយ​ក្នុងការ​ទទួល​យក​ការ​ប្រជែង និង​គម្រោង​ថ្មី​មួយ​។ ខ្ញុំ​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ការ​ចូលរួម​ជាមួយនឹង​មិត្ត​រួមក្រុមថ្មី​របស់ខ្ញុំ ហើយ​​ដោយ​ការ​ចូលរួម​ជា​មួយ​នឹង​ពួកគេ យើងនឹង​ជួយ​ឲ្យ​​ក្លិប​ដ៏អស្ចារ្យនេះ និង​កីឡា​នេះ ក្នុង​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ឈានទៅ​កាន់​កម្រិត​ថ្មី​ៗ​»​។ កាលពី​ខែមុន ក្លិប Al-Ittihad ទើប​តែ​បាន​លើក​ពាន Saudi Pro League ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០០៩​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម