ខ្សែ​បម្រើ Bentancur៖ អ៊ុយ​រូហ្គាយ ពេញ​ចិត្ត​នឹង​ការ​ស្ថិត​ជាក្រុម​មានក្តី​សង្ឃឹម​តិច ពេល​ប៉ះ ព័រ​ទុយ​ហ្គាល់

Uruguay relishing

ខ្សែ​បម្រើ Rodrigo Bentancur បាន​និយាយ​កាលពីថ្ងៃ​អាទិត្យ ទី​២៧ ខែ​វិច្ឆិកាថា ក្រុមម្ចាស់​​ជើង​ឯក​២​សម័យកាល អ៊ុយ​រូហ្គាយ ពិត​ជា​រីក​រាយ​​នឹង​ការ​ស្ថិត​ក្នុង​នាម​ជា​ក្រុម​មានក្តី​សង្ឃឹម​តិច​​ក្នុងការ​ឈ្នះ នៅមុន​ពេល​ប៉ះ​ជាមួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់ របស់​តារាឆ្នើម Cristiano Ronaldo នា​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​កាតា​។

ស្ថានភាព​នេះ មិន​ខុស​អ្វី​ទៅនឹង​ស្ថាន​ភាព​​កាលពី​៤​ឆ្នាំមុន​ឡើយ ដែលនៅពេលនោះ ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម​មក​ពីអាមេរិក​ខាង​ត្បូង​របស់​ខ្លួន យកឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​​ព័រ​ទុយ​ហ្គាល់ ក្នុង​លទ្ធ​ផល ២-១ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធផលស្មើ​ ០-០ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃព្រហស្បតិ៍ ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ នឹង​សម្លឹង​រក​ការ​បង្កើត​ការភ្ញាក់​ផ្អើលម្តង​ទៀត ក្នុងការ​ប្រកួត​​ក្នុង​ពូល H នាកីឡដ្ឋាន Lusail នៅ​រាត្រី​ថ្ងៃ​ចន្ទ ទី​២៨ ខែ​វិច្ឆិកា នេះ​។

Category Top

Ronaldo

ខ្សែ​បម្រើ Bentancur របស់​ក្លិប Tottenham បាន​ឲ្យ​ដឹងថា៖ «យើង​មានការ​គោរព​រាល់​ក្រុម​ទាំង​អស់​ ប៉ុន្តែ ​ការ​ស្គាល់ក្រុម​អ៊ុយ​រូ​ហ្គាយ កាន់តែ​តិច វា​កាន់​តែមានភាពល្អ​ប្រសើរ​សម្រាប់​យើង​។ វា​កាន់​តែល្អ​ដែលមិនមានការ​ទាក់​ទាញ ដាក់​ខ្លួន គោរព​ដល់​គូ​ប្រកួត និង​លេង​ក្នុងកម្រិត​ដូចគ្នា​។ ក្នុង World Cup កាលពី​លើក​មុន យើង​ធ្វើបាន​យ៉ាងល្អ​ ដោយ​ចាប់ផ្តើម​ការ​វាយ​បក​តាមពីក្រោយ​»​។

ការ​ចាប់​អារម្មណ៍​នានា​នឹង​ធ្លាក់​ទៅលើ​​តំបន់​ប្រយុទ្ធ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ដែលរួមមាន​ Joao Felix, Rafael Leao, Bruno Fernandes និង Bernardo Silva ក៏ដូច​ជា Ronaldo៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម