ខ្លាំង​មែន! Man Utd ស្តារ​មុខ​មាត់​វិញ តាមរយៈ​ការ​លត់ Betis ចាស់​ដៃ

Man Utd

កីឡាករ Marcus Rashford, Antony, Bruno Fernandes និង Wout Weghorst ​សុទ្ធ​​សឹង​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​ជួយ​ឲ្យ​ក្រុម Manchester United ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​ងាយ​ក្នុងលទ្ធ​ផល ៤-១ លើ​ក្រុម Real Betis ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Europa League វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ពោល​គឺ​ត្រឹម​តែ​រយៈ​ពេល​៤​ថ្ងៃ ក្រោយពី​ចាញ់​​យ៉ាង​អា​ម៉ាស់​ក្រោមស្នា​ដៃក្រុម Liverpool​។

ក្រុម​របស់​លោក Erik ten Hag ដែល​បាន​រង​បរា​ជ័យក្នុង​លទ្ធ​ផល ៧-០ ​ក្រោមស្នាដៃគូ​ប្រជែង​ដ៏​ជូរ​ចត់​របស់​គេ កាលពីថ្ងៃ​អាទិត្យ បាន​សង្ឃឹម​ថា អាច​ស្តារ​មុខមាត់​វិញ​ភ្លាម​ៗ ហើយ​ការព្យាយាម​រក​គ្រាប់​បាល់​របស់ Casemiro នៅ​នាទី ទី​៥ ត្រូវ​បាន​ចាត់​សេចក្តី​ថា ជា​បាល់​ offside​។

Category Top

Rashford

ប៉ុន្តែ ក្រុម​ម្ចាស់​ផ្ទះ​បាន​គ្រប់គ្រង​ការ​ប្រកួត​ទាំង​ស្រុង តាមរយៈ​ការ​​រក​បាន​គ្រាប់​បាល់​នាំមុខ​ភ្លាម​ៗ​បន្ទាប់​ពី​នោះ និងបាន​ស៊ុត​បាល់បញ្ចូល​ទី​​ជា​បន្ត​បន្ទាប់​ក្នុង​​តង់ទី​២ ដើម្បី​បោះ​ជំហាន​យ៉ាង​ធំ​ឆ្ពោះ​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​។ នៅមុន​ពេល​ការ​ប្រកួត លោក Ten Hag បាន​បញ្ជាក់​ថា Fernandes នឹង​នៅ​តែ​ស្ថិត​ជា​ប្រធានក្រុម ប្រសិន​បើ​ខ្សែ​ការ​ពារ Harry Maguire មិន​ចូល​លេង ហើយ​​ខ្សែ​បម្រើ​ឆ្នើម​រូបនេះ បាន​តប​ស្នង​ចំពោះ​ការ​ជឿជាក់​របស់​លោក ជាមួយនឹង​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន ទទួល​បាន​ជ័យ​ជម្នះ​។

លោក Ten Hag បាន​និយាយ​ថា៖ «រូប​​គេ​ជា​កីឡាករ​ដ៏ល្អ​នៅលើ​ទីលាន​ប្រកួត​។ រូប​គេ​បាន​លេងក្នុង​តួនាទី​ដ៏សំខាន់ ហើយ​រូប​គេ​លេង​បាន​យ៉ាងល្អ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​វិល​ទៅ​រក​ភាព​ធម្ម​តា​វិញ​ តាមរយៈការ​បញ្ជូន​បាល់​ល្អ​ៗ​ជាច្រើន​​។ ជាមួយ​គ្នានេះ យើង​ក៏​បាន​បង្កើត​ឱកាស​ជាច្រើនផងដែរ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម