ខ្លា​មាន​របួស Barca ត្រូវ​ប៉ះ Real ក្នុង Copa Clasico ក្នុង​ដំណាក់​កាល​ដ៏សំខាន់

Barca

ក្រុម​កំពុង​តែ​មាន​របួស Barcelona នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Real Madrid ក្នុង​ការ​ប្រកួត​ពាន Copa del Rey ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ នៅ​ថ្ងៃព្រហស្បតិ៍ ដោយ​សម្លឹង​រក​ការ​ឈ្នះ​ក្នុងការ​ប្រកួត​ដែលមាន​ឈ្មោះ​ថា Clasico មួយ​នេះ ដើម្បី​ផ្តល់​ការ​តប​ស្នង​ដល់​ការប្រថុយ​ប្រឋាន​​របស់​លោក​ Xavi Hernandez ក្នុង​ដំណាក់​កាល​ដ៏សំខាន់​។

បើ​ទោះ​បី​​អវត្ត​មាន​កីឡាករ​ឆ្នើម​ៗដូច​ជា Pedri និង Ousmane Dembele លោក Xavi បាន​សម្រេច​ចិត្ត​មិនប្រើប្រាស់​កីឡាករ​សំខាន់​ៗ​ផ្សេង​ទៀត ក្នុង​ពេល​ចាញ់​ក្រុម​ Almeria ក្នុងលទ្ធ​ផល ១-០ កាលពីថ្ងៃ​អាទិត្យ ដោយ​សារ​តែ​ផ្តោត​លើ​ការ​ប្រកួត​ដណ្តើម​ពាន Copa del Rey និង​បោះ​បង់​ឱកាស​ក្នុងការ​បន្ថែមការនាំមុខ​លើ​​តារាង​ក្រប​ខ័ណ្ឌលីគចំនួន​១០ពិន្ទុ លើ​ក្រុម Real​​។

Category Top

ដើម្បី​បន្ថែម​ភាព​ឈឺ​ក្បាល​មួយកម្រិត​ទៀត នៅមុន​ពេល​ការ​ប្រកួត Clasico ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ Robert Lewandowski បាន​ជួប​បញ្ហា​របួស​សរសៃពួរ​គន្លាក់​ជើង ហើយ​និង​ត្រូវ​អវត្ត​មាន​ ប៉ុន្តែ Ansu Fati ត្រៀម​ខ្លួន​រួច​រាល់ហើយ​ដើម្បី​វិលចូល​ប្រកួត​វិញ​។

France

ក្រោយពី​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដែល​លោក Xavi បាន​ចាត់ទុក​ថា ជា​ទម្រង់​លេង​​ដ៏អន់​បំផុត​នៅ​រដូ​វកាល​នេះ លើ​ទឹកដីក្រុម Almeria ក្រុម Barcelona បាន​រង​បរា​ជ័យ​ជាលើក​ទី​២​​ជាប់​ៗ​គ្នា​របស់​ពួកគេ ក្រោយពី​ពួក​គេ​បាន​ធ្លាក់​ចេញ​ពី​​ក្រប​ខ័ណ្ឌ Europa League ក្រោមស្នា​ដៃក្រុម Manchester United នៅ​កីឡដ្ឋាន Old Trafford​។

ការ​រង​បរា​ជ័យ​ជាលើក​ទី​៣​នា​កីឡដ្ឋាន Santiago Bernabeu អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ជ្រួល​ច្របល់ បើ​ទោះ​បី​ការ​នាំមុខ​៧ពិន្ទុ​របស់ពួក​គេ លើ​តារាងក្រប​ខ័ណ្ឌ La Liga ជាពិន្ទុ​នាំមុខ​ដ៏​ច្រើន​ក៏ដោយ ប៉ុន្តែ​នៅ​តែ​អាច​តាមទាន់​នៅឡើយ​ទេ​។

ក្រោយពី​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ El Bilal Toure បាន​ធ្វើ​ឲ្យ Barca ចាញ់​ជាលើក​ទី​២​ក្នុងក្រប​ខ័ណ្ឌ La Liga នៅ​រដូវកាល​នេះ លោក Xavi បាន​ព្រមាន​ថា៖ «យើង​ត្រូវ​តែ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​យើង ប្រសិន​បើ​យើង​ចង់​ឈ្នះពានលីគ និង​ពាន Copa del Rey»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម